ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​លោក​ស័​កិ្ត​៤​កន្លះ​បា.ញ់​សម្លា.ប់​ខ្លួន​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ​ជា​កូនលោក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​កាលពី​ម្សិលមិញ​មាន​ករណី​មួយ​ដែល​ភ្ញាក់ផ្អើល គឺជា​កូនប្រុស​របស់​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ ២០១៨ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​នៅ​ក្នុង​ជាន់​ទី​២ របស់​សណ្ឋាគារ…

រាជធានី​ភ្នំពេញ ៖ ដោយ​កាលពី​ម្សិលមិញ​មាន​ករណី​មួយ​ដែល​ភ្ញាក់ផ្អើល គឺជា​កូនប្រុស​របស់​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ ២០១៨ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​នៅ​ក្នុង​ជាន់​ទី​២ របស់​សណ្ឋាគារ និង​ខារ៉ាអូខេ «​កូ​ឡូ​សូ​» ដែល​មា​នទី​តាំងនៅ​ខាង​មុខ​ជាប់​ផ្លូវ​លេខ​៣៦០ និង​ខាងក្រោយ​ផ្លូវ​លេខ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

ក្នុងសណ្ឋាគារខាងលើដែល​ជា​កន្លែង​ដែល​លោក​វរៈសេនីយ៍ទោ ម៉ុ​ន រតនៈ​ឧត្តម ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក K54 មួយ​ដើម​បាញ់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​យ៉ាង​ស្ងៀមស្ងាត់ និង​អាថ៌​កំបាំង​បំផុត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា​នេះ សព​ក៏​ត្រូវ​បាន​ក្រុម គ្រួសារ​កំពុង​តែ​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​និរោធ​ផង​ដែរ ។

ក្នុង​ពី​ធី​បុណ្យសព​នៅ​វត្ត​និរោធ​នេះ​ដែរ បុរស​ជា​ពូ​បង្កើត​ម្នាក់​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាញ់​សម្លាប់​ធ្វើ​អត្តឃាត​ខ្លួនឯង​របស់​ក្មួយ​ប្រុស​បង្កើត​របស់​គាត់​ម្នាក់​ដែល​មាន​ឋានន្តរសក្តិ​ថ្នាក់​វរៈសេនីយ៍ទោ នេះ​ដែរ រូប​លោក​មិន​បានដឹង​ថា «​រូបគេ​មាន​វិបត្តិ​អ្វី​ច្បាស់លាស់​ឡើយ​» ព្រោះ​រូប​គាត់​មាន​ទីលំនៅ​នៅ​ឆ្ងាយ​ពី​គ្នា និង​ទើបតែ​មក​ពី​ខេត្ត​មក​ចូលរួម​បុណ្យសព​របស់​គេ​ប៉ុណ្ណោះ ។ ក្មួយ​ប្រុស​របស់​គាត់​រូប​នេះ​(​លោក​វរៈសេនីយ៍ទោ ម៉ុ​ន រតនៈ​ឧត្តម​) រូបគេ​ជា​មនុស្ស​ដែល​មាន​អត្ត​ច​រិ​ក​ស្លូតបូត​សុភាព​រាបសា និង​មិនសូវ​ចេះ​មាត់ករ ត្រឹម​ត្រូវជា​ទីបំផុត តែ​មិនដឹង​ជា​រូបគេ​មាន​បញ្ហា​អ្វី​បានជា​រូបគេ​ដាច់​ចិត្ត​ធ្វើ​បែប​នេះ​ឡើយ ។ បុរស​ជា​ពូ​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា សព្វថ្ងៃ​ក្មួយ​ប្រុស​របស់​លោក​នៅ​លីវ និង​មិន​ទាន់​មាន​ប្រពន្ធ​កូន​ឡើយ​ព្រោះ​រូបគេ​នៅ​ក្មេង​ទើបតែ​មាន​អាយុប្រមាណ​ជា​២៦​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ដឹង​រហៀង​ថា​« រូបគេ​មាន​សង្សារ​ហើយ​» ដែរ​តែ​ពួក​គាត់​មិនដឹង​ថា រូបគេ​ធ្វើ​បែប​នេះ​ដោយសារ​តែ​មាន​វិបត្តិ​អ្វី​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌចំការមន​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​ខាងលើ​មានឈ្មោះ ម៉ុ​ន រតនៈ​ឧត្តម អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ក្រសួងមហាផ្ទៃ ដែល​មាន​ឋានន្តរសក្តិ​ថ្នាក់​វរៈសេនីយ៍ទោ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មុន​ពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​បុរស​រង​គ្រោះ​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​២០៩ ជាន់​ទី​២ របស់​សណ្ឋាគារ និង​ខារ៉ាអូខេ «​កូ​ឡូ​សូ​»​តែ​ម្នាក់ឯង ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​ជា​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ ២០១៨ ម្សិលមិញ​នេះ​បុគ្គលិក​ផ្នែក​អនាម័យ​ក៏​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​របស់​បុរស​រង​គ្រោះ ដើម្បី​ធ្វើការ​សំអាត តែ​មិន​មាន​អ្នក​ណា​ម្នាក់​បើកទ្វារ​ឲ្យ និង​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​តប​វិញ​ឡើយ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក្រុម​បុគ្គលិក​ផ្នែក​អនាម័យ​ក៏​បាន​យក​កូនសោរ​ទៅ​ចាក់​ទ្វារ​បន្ទប់​ចូល​ទៅ​មើល​ទើបបាន​ឃើញ​បុរស​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​ថ្លុកឈាម​លើ​គ្រែ​ពូក​ស្លាប់​បាត់​ទៅ​ហើយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទើប​ខាង​សណ្ឋាគារ និង​ខារ៉ាអូខេ​រាយការណ៍​ទៅ​ប្រាប់​ពួក​គាត់​ឲ្យ​បានដឹង​ពី​រឿង​នេះ ។ ទើបបាន​កម្លាំង​មាន​សមត្ថកិច្ច​ពួក​លោក​រួម​ទាំង​នគរបាល​ផ្នែក​បច្ចេកទេស​ក្រុង ចុះ​មក​ដល់​បន្ទប់​កើតហេតុ​ខាងលើ ចុះ​ទៅ​មើល​បានឃើញ​នៅ​ក្បែរ​សព​របស់​បុរស​រង​គ្រោះ​មាន​អាវុធ​ខ្លី​ម៉ាក K54 មួយ​ដើម នៅ​ក្បែរ​សព និង​មាន​ស្នាម​គ្រាប់កាំភ្លើង​នៅ​លើ​សៀតផ្កា​ផ្នែក​ខាងស្តាំ​ផង​ដែរ ។

ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​ជន​រង​គ្រោះ​រួច​ហើយ​បាន​បញ្ជាក់​ប្រាប់​ថា «​ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ន រតនៈ​ឧត្តម បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួនឯង​» និង​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លោក​វរៈសេនីយ៍ទោ ម៉ុ​ន រតនៈ​ឧត្តម ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក K54 បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ និង​ខាង​រ៉ា​អូ​ខេ​យីហោ​ខាងលើ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ អ្វី​ដែល​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​ខ្លួនឯង​របស់​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ខាងលើ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ