ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកងងុយ នាំឡានងងុយដែរ… ចាក់ខ្ទេចពេញថ្នល់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​​គ្រឿង បាន​​​ក្រឡាប់​កណ្តាលផ្លូវ ខណៈ​អ្នកបើកបរ​​ងងុយ​ដេកខ្លាំង​ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២ សីហា នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​​គ្រឿង បាន​​​ក្រឡាប់​កណ្តាលផ្លូវ ខណៈ​អ្នកបើកបរ​​ងងុយ​ដេកខ្លាំង​ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២ សីហា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូ​១៦៧-១៦៨ ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នកបើកបរ​ខាងលើ​ ឈ្មោះ​ស៊ា​ង ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ​ទី ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ ។ រីឯ​រថយន្ត​ក្រឡាប់​ មាន​ពាក់​ស្លាក​លេខ​3A-3450 មាន​ដឹក​ឥដ្ឋ​សម្រាប់​ធ្វើ​របង​​ផ្ទះ (ជាឥដ្ឋ​​ប្រភេទ​នាំ​ចូល​​ពី​ប្រទេស​ចិន) ហើយ​​​បាន​ខ្ទេច​ខ្ទី​បែក​ពេញ​ថ្នល់​តែ
​ម្តង ។

ទោះបីជា​យ៉ាងណា ហេតុការណ៍​នេះ ត្រូវ​បាន​ចាត់​ទុក​ថា សំណាងល្អមួយ​ ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់ ជាពិសេសអ្នកបើកបរនោះ មិន​ត្រូវ​បាន​​រងគ្រោះថ្នាក់​នោះ​ទេ ខណៈ​បាន​បង្ក​ដោយ​ខ្លួនឯងបែប​នេះ ។

អត្ថបទសរសេរ ដោយ