ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​យល់​សុបិន​ក៏​មិនដឹង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​ក្រោក​ក្រោយ​បោះ​ឆ្នោត​បាន​ប្រកាស​ថា បក្ស​នេះ​នឹង​ចាប់ផ្តើម​យុទ្ធនាការ «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទូ​ទាំង​រាជធានី​ខេត្ត​ក្រុង​ដើម្បី​អនុវត្ត​យន្តការ​ថ្នាក់​ជាតិ​លើក​ទី​១ រៀបចំ​ញត្តិ​ប្តឹង​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​ក្រោក​ក្រោយ​បោះ​ឆ្នោត​បាន​ប្រកាស​ថា បក្ស​នេះ​នឹង​ចាប់ផ្តើម​យុទ្ធនាការ
«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទូ​ទាំង​រាជធានី​ខេត្ត​ក្រុង​ដើម្បី​អនុវត្ត​យន្តការ​ថ្នាក់​ជាតិ​លើក​ទី​១ រៀបចំ​ញត្តិ​ប្តឹង​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណា
ចក្រ​កម្ពុជា ដែល​មាន​សមត្ថកិច្ច​មោឃភាព​រាល់​ការ​អនុម័ត​ទាំងឡាយ​ណា​ផ្ទុយ​នឹង​គោល​ករ​ណ៍ រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ដោយ​យោង​តាម​មាត្រា​៩២​នៃ​រដ្ឋធម្មនុញ្ញ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ដដែល​បាន​លើក​ឡើង​ទៀត​ថា នេះ​ជា​កិច្ចការ​ប្រវត្តិសាស្ត្រ​មួយ​ដោយ​យោង​តាម​យន្តការ​ថ្នាក់​ជាតិ​ជា​ជំ​ហ៊ាន​ដំបូង​មុន​ទៅ​ដល់​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡា​អេ​(ICJ)​ដែល​គណបក្ស​ខ្មែរ​ក្រោក​អនុវត្ត​តាម​គោលនយោបាយ​ស្តី​ពី​ការ​ប្តឹង​ទាមទារ​នូវ​ដែន​អធិបតេយ្យភាព​កោះត្រល់​ដែល​ប្រទេស​វៀតណាម​រំលោភ​កាន់កាប់​ខុសច្បាប់​កន្លង​មក​។

គណបក្ស​បាន​អះអាង​ថា យុទ្ធនាការ​នឹង​ធ្វើ​នៅ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ហើយ​គណបក្ស​នេះ​ថា​នឹង​មាន​រៀបចំ​ផ្តិត​មេដៃ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ។ បក្ស​នេះ​ថា ការ​ចូលរួម​របស់​បងប្អូន​បង្ហាញ​ពី​ជំហ​ថា​ពលរដ្ឋ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​រំលោភ​ទន្ទ្រាន​លើ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​បាន​ឡើយ​៕

កែសម្រួលដោយ