ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរស្អាតមែន…តែកុំមើលផ្លូវ​ចូល

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ផ្លូវ​៦០​ម៉ែត្រ ដែលស្ថិត​ក្នុងសង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះ​ធ្វើ​​​ជួស​ជុលឡើង​វិញ​ នៅថ្ងៃទី០១ សីហា នេះ…

ខេត្តសៀមរាប ​៖ ​ផ្លូវ​៦០​ម៉ែត្រ ដែលស្ថិត​ក្នុងសង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​
ចុះ​ធ្វើ​​​ជួស​ជុលឡើង​វិញ​ នៅថ្ងៃទី០១ សីហា នេះ ​បន្ទាប់ពី​​​មាន​ពលរដ្ឋ​មក​ពី​​ទី​ជិត​ទី​​ឆ្ងាយ ជាពិសេស​​ភ្ញៀវ​ជាតិ-​អន្តរ​ជាតិ នាំ​គ្នាធ្វើការ​រិះគន់​ចំ​ៗថា អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់​​មិន​ព្រម​​មើល ដោយ​សុខចិត្តជិះ​ហួស​​កាល​ពីពេល​កន្លង​មក ​។

ដោយ​ពិនិត្យ​មើល​ឃើញ​ស្ថានភាពជាក់ស្តែង​ពិតជា​​​លំបាកខ្លាំង​​ក្នុង​ការ​ធ្វើ​ដំណើរហើយនោះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះ​​ធ្វើការ​​ជួសជុល​កន្លែង​ដែល​​ខូច​​ទាំងនោះ​​យ៉ាង​សស្រាក់សស្រាំ​ ​​​ហើយ​ធ្វើយ៉ាង​ណា​ឱ្យ​​បានលឿន​​បំផុត ​។

ទោះបីជាយ៉ាងណា ​អាជ្ញាធរ​ជាតិ​​អប្សរា ក៏បាន​​សុំ​ការ​​យោគយល់​ និង​អធ្យាស្រ័យ​ពី​អ្នក​ធ្វើ​ដំណើរ​ទាំង
អស់​​ផងដែរ ចំពោះ​បញ្ហា​យឺត​​យ៉ាវ ​ក៏​ព្រោះខែ​​នេះ​ជា​រដូវវស្សា ហើយ​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃផង​ ​ទើប​បណ្តាល​​ឱ្យ​មានការ​ពន្យារ ពេល​រហូត​មក​ដល់​ថ្ងៃ​ទី​០១ ​សីហា នេះ ។

គួរបញ្ជាក់ថា ​​កំណាត់​ផ្លូវ​៦០​​ម៉ែត្រ ​ស្ថិត​នៅ​ក្នុងសង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចាប់ពី​ចំណុច​ស្ពាន​នាគ រហូត​ដល់​រង្វង់​មូល ​ត្រូវបាន​រង​​ការ​ខូចខាត​ដោយ​​អន្លើ​រៗ​ ដែលបណ្តាល​មក​ពី​ទឹកភ្លៀង និង​កំណើន​ចរាចរណ៍​ខ្លាំង​​ បង្ក​ឱ្យ​មានការ​លំបាក​​ក្នុង​​ការ​ធ្វើ​ដំណើរ​​ ​។

បើតាម​ពលរដ្ឋ​ម្នាក់​​ បាន​​ធ្វើ​ដំណើរ​ឆ្លងកាត់​​ផ្លូវ​៦០​ម៉ែត្រ​នេះ បាន​ប្រាប់កោះសន្តិភាពនា​​រសៀល​ថ្ងៃ​ទី​១ សីហា​ នេះ​​ថា​ ផ្លូវ​ដែល​រង​នូវ​ការ​ខូច (​ផ្លូវ​៦០​ម៉ែត្រ) ចាប់ពី​ស្ពាន​នាគ​រហូត​ដល់​រង្វង់​មូល​នោះ គឺ​​​ជា​ផ្លូវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាន់កាប់ ។ ​​ពីមុន​​ ផ្លូវ​នេះ​​ដូច​ជា​ផ្លូវទៅកាន់​​​ឋាននរកអុីចឹង ​ព្រោះ​​​ធ្វើ​ដំណើរ​​​ពុំ​បាន​​​មើលទេ ជាពិសេស​ នៅ​​​ពេល​យប់​​ងងឹតទៀតនោះ គឺ​​អាច​មាន​​​គ្រោះថ្នាក់​ចរាចរណ៍​ជាក់​ជា​មិន​ខាន ។

គាត់បន្តថា លុះ​ពេល​​​​មាន​​បងប្អូន​មួយចំនួន ​បាន​ថត​​បង្ហោះ​​ក្នុងបណ្តាញសង្គម ​ទើប​ឃើញ​ខាង​អាជ្ញាធរ​អប្សរា​ចុះ​មក​​ជួសជុល​តែម្តង ។​ ហើយ​អ្វីជាកកត់សម្គាល់នោះ ​ផ្លូវនេះ​ គឺជា​ផ្លូវ​​ដើម្បីឱ្យ​​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ ​ចេញ-ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​អង្គរវត្ត ​តាម​​ប្រាសាទ ​និងរម​នី​យ​ដ្ឋា​ន​នានា នៅ​​ក្នុង​ខេត្តសៀម​រាប​មិនគួរ​ណា​ឱ្យ​ខូចបែបនេះទេ  ។

អត្ថបទសរសេរ ដោយ