ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​អ្នក​អាច​ធ្វើ​បាន​បង្ការ​ភាព​ចុក​រួយ​ឆ្អឹងខ្នង

5 ឆ្នាំ មុន

សាច់ដុំ​នៅ​ខ្នងមនុស្ស​យើង​មាន​នាទី​ទប់​លំនឹង​រាង​កាយ​ទាំងមូល​នៅ​ពេល​ដើរ រត់ និង​លើក​របស់របរ ដូច្នេះ​វា​ងាយ​នឹង​រង​ភាព​ចុក​រួយ ស្រពុន​ណាស់ ។ ដូច្នេះ​ដើម្បី​ការពារ​ខ្នង​ពី​បញ្ហា​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​៖ ១- ចូរ​ប្រាកដ​ថា…

សាច់ដុំ​នៅ​ខ្នងមនុស្ស​យើង​មាន​នាទី​ទប់​លំនឹង​រាង​កាយ​ទាំងមូល​នៅ​ពេល​ដើរ រត់ និង​លើក​របស់របរ ដូច្នេះ​វា​ងាយ​នឹង​រង​ភាព​ចុក​រួយ ស្រពុន​ណាស់ ។ ដូច្នេះ​ដើម្បី​ការពារ​ខ្នង​ពី​បញ្ហា​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​៖

១- ចូរ​ប្រាកដ​ថា របប​អាហារ​អ្នក​សម្បូរ​ជីវជាតិ និង​មាន​តុល្យភាព ។

២- រក្សា​ទម្ងន់​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ​ដើម្បី​ជួយ​បន្ថយ​ភាព​ចុក​រោយ​របស់​សាច់ដុំ ។

៣- ពុត​ពែន​ខ្លួន និង​ហាត់ប្រាណ​ជា​ទៀងទាត់ ។

៤-ចូរ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ដួល​តាម​រយៈ​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​ត្រឹមត្រូវ​ល្អ ស្បែកជើង​សម​នឹង​ជើង និង​ប្រាកដ​ថា ជណ្តើរ និង​កន្លែង​ដើរ​មិន​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ដួល​បាន ។

៥- ចូរ​អនុវត្ត​យន្ត​ការណ៍​ជំហរ​រាង​កាយ​ត្រឹមត្រូវ​នៅ​ពេល​អង្គុយ ឈរ និង​លើក​របស់​របរ។ មាន​ន័យ​ថា អ្នក​ត្រូវ​តែ​មាន​ជំហរ​ល្អ និង​លើក​របស់​របស់​ដោយ​ប្រើ​ជង្គង់ មិនមែន​ប្រើ​ខ្នង​ឡើយ ។

៦- មិន​ត្រូវ​រមួល​រាង​កាយ ឬ​ខំប្រឹង​លើក​របស់របរ​ដែល​ធ្ងន់ធ្ងរ​ពេក​ឡើយ ។

៧- មិន​ត្រូវ​ជក់បារី​ឡើយ ព្រោះ​ជាតិ​នីកូទីន​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​សាច់ដុំ​បាន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ