ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​នឹង​បើក​ប្រកាស​សុពលភាព​សមាជិក​សភា​ថ្មី​អាណត្តិ​ទី​៦ ចុងខែ​កញ្ញា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សកាន់អំណាច​បន្ត​ឈ្នះ​យ៉ាង​ភ្លុក​ទឹក​ប្លួក​ដី​ពោល គឺ​ហួស​អ្វី​ដែល​រំពឹង​ទុក ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ ។ លោក សុខ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សកាន់អំណាច​បន្ត​ឈ្នះ​យ៉ាង​ភ្លុក​ទឹក​ប្លួក​ដី​ពោល គឺ​ហួស​អ្វី​ដែល​រំពឹង​ទុក ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី ៣១ កក្កដា​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​យ៉ាង​ប្លួក​ទឹក ប្លួក​ដី គឺ​ហួស​ពី​អ្វី​ដែល​រំពឹង​ទុក​ចំពោះ​អាសនៈ​រដ្ឋសភា ។ សម្រាប់​សម្លេង​អាសនៈ​ក្នុង​រដ្ឋសភា​វិញ លោក​សុខ ឥ​សាន​មិន​បាន​ឲ្យ​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ច្បាស់លាស់​ទេ តែ​លោក​គ្រាន់តែ​ថា ត្រូវ​បានដឹង​ជា​មុន​រួច​ហើយ គឺ​មាន​ចំនួន​ច្រើន​ហួស​ពី​អ្វី​ដែល​រំពឹង​ទុក ។ លោក​ថា ចំពោះ​អាសនៈ​ក្នុង​រដ្ឋសភា​ទុក​ឲ្យ​គណៈកម្មការ​ជាតិ​ប្រកាស​ជូន​ដែល​លទ្ធផល​ប​ណ្តោ​អាសន្ន​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ហើយ​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

សម្លេង​អាសនៈ​ក្នុង​សភា​វិញ​ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រើន​លើសលុប បើ​តាម​រូបមន្ត​ដដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​អ្នកតំណាង​រាស្ត្រ​យ៉ាងណា​ក្តី អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​មិន​បា​នប​ង្ហា្​ញ​ឲ្យ​ដឹង​នោះ​ទេ ។ លោក​សុខ ឥ​សាន បញ្ជាក់​ថា ៖« រឿង​អាសនៈ​នឹង​យើង ដឹង​ហើយ ប៉ុន្តែ​យើង​មិន​អាច​ប្រាប់​ទេ ព្រោះថា អ្នក​សារព័ត៌មាន​តែងតែ​យកពាក្យ​ខ្ញុំ​បន្ថែម ។ អី​ញ្ចឹ​ង​ទេ​ខ្ញុំ​គ្រាន់តែ​ផ្តល់​យោបល់​ថា ផ្អែក​ទៅ​តាម​សម្លេង​ឆ្នោត​ដែល​ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ធំធេង​ប្លួក​ទឹក​ប្លួក​ដី ហួស​ពី​ការ​ស្មាន​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង​បេក្ខជន​ជា អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ និង​ត្រូវ​ប្រកាស​សុពលភាព​ក្រោយ​ការ​បោះ​ឆ្នោត​ចំនួន​៦០​ថ្ងៃ ។ លោក​បន្ត​ថា​«​សុពលភាព​អ្នកតំណាង​រាស្ត្រ​នឹង​ត្រូវ​ប្រកាស​មិន​ឲ្យ​ហួស​រយៈពេល​៦០​ថ្ងៃ​នោះ​ទេ គឺ​ក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ។ យោង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ និង​កោះ​ប្រជុំ​រដ្ឋសភា​ពេញអង្គ​លើក​ដំបូង​មុន​៦០​ថ្ងៃ​នោះ​ទេ អាច​បើក​សម័យប្រជុំ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​ក ញ្ញា​ខាង​មុខ​ហ្នឹង​» ។

ទាក់ទិន​នឹង​ការ​ចេញ​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក​វិញ លោក សុខ ឥ​សាន​បាន​អះអាង គឺជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​ការ​ចេញ​សេចក្តីថ្លែងការណ៍​នេះ​មិន​បង្ហាញ​ពី​ការ​ពិត​នោះ​ទេ​ព្រោះ ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​គ្មាន​ហិង្សា​ការ​គំរាមកំហែង និង​បាតុភាព​ណាមួយ​នោះ​ទេ ។

លោក​បន្ត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើ​ឡើង​តាម​ប្រទេស​កាន់​របប​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​កម្ពុជា​មិន​ធ្វើ​តាម​ក្រោម​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក​នោះ​ទេ ។ កម្ពុជា​មិន​បាន​ភ័យ​ព្រួយ​ចំពោះ​ទីផ្សារ​នាំ​ចេញពី​កម្ពុជា​ទៅ​អា​មេ​រិ​ក​នោះ​ទេ ព្រោះថា ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​បណ្តា​ប្រទេស​នានា​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ការងារ ដូច្នេះ​គេ​មើលទៅ​លើ​លក្ខខណ្ឌ​របស់​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ឬ​អត់ ។
លោក សុខ ឥ​សាន ក៏​បាន​ហៅ​ការ​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​អា​មេ​រិ​ក​ជា​រឿង​មួយ​ដែល​មិន​អាច​ស្រប និង​តថភាព​សង្គម​កម្ពុជា​នោះ​ទេ ។ ដូច្នេះ​គ្មាន​ប្រសិទ្ធិ​ភាព​នៅ​កម្ពុជា​ឡើយ ហើយ​កម្ពុជា​ធ្វើ​ឡើង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា ។ ​សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ព័ត៌មាន​អា​មេ​រិ​ក​កាល ពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជុំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​មិន​ស្មើភាព​ជាដើម ។ ថ្លែងការណ៍​ថា ការ​បោះ​ឆ្នោត​សភា​ដែល​មាន​កំហុសឆ្គង​នៅ​កម្ពុជា​សហរដ្ឋអាមេរិក​មានការ​សោកស្តាយ​ដែល​ការ​បោះ​ឆ្នោត​សភា​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ។

ការ​បោះ​ឆ្នោត​ដែល​មាន​កំហុសឆ្គង​នេះ​ដែល​បាន​ផាត់​ចេញ​នូវ​គណបក្សប្រឆាំង​សំខាន់​ជាងគេ​នៅ​កម្ពុជា គឺជា​បរាជ័យ​មួយ​យ៉ាង​ធំ​បំផុត​ចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធ​មុ្ម​នុ​ញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ការ​សម្រេច​បាន​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ជំរុញ​ការ​ផ្សះផ្សា​នយោបាយ និង​កំណើនសេដ្ឋកិច្ច​តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ មក ។
ថ្លែងការណ៍​បញ្ជាក់​ថា «​យើង​មានការ​ខក​ខិត្ត​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដកសិទ្ធិ​បោះ​ឆ្នោត​ពី​អ្នកបោះឆ្នោត​រាប់​លាន​នាក់ ដែល​មាន​មោទនភាព​ដោយ​ត្រឹមត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​របស់​គេ នៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មកនេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ