ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​១​ជាង​៧​គីឡូម៉ែត្រ កកស្ទះ​ចរាចរណ៍​ជាង​៣​ម៉ោង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង បាន​កកស្ទះ​បន្តកន្ទុយ​គ្នា​ជិត​៧​គីឡូម៉ែត្រ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ចំណុច​គល់​ស្ពាន​ស្ទឹង​ស្លូត រហូត​ដល់​ផ្សារ​កំពង់​សឹ​ង្ហ ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង…

ខេត្តព្រៃវែង ៖ រថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង បាន​កកស្ទះ​បន្តកន្ទុយ​គ្នា​ជិត​៧​គីឡូម៉ែត្រ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ចំណុច​គល់​ស្ពាន​ស្ទឹង​ស្លូត រហូត​ដល់​ផ្សារ​កំពង់​សឹ​ង្ហ ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ ក្រោយ​ពី​បាន​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​ទៅ​។

ការ​កកស្ទះ​នេះ បាន​ចាប់​កើតឡើង​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៣០​កក្កដា ដោយ​មុន​ដំបូង​គឺ​ស្ទះ​ជាប់​គាំង​នៅ​ចំណុច​ស្ពាន​ស្ទឹង​ស្លូត ដែល​ជា​ព្រំប្រទល់​រវាង​ស្រុក​ពាម​រក៍ និង​ស្រុក​ព្រះស្តេច ដោយសារ​តែ​មិន​អាច​ទៅ​មុខ​រួច ឯ​ម៉ូតូ និង​រថយន្ត​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ពី​ស្រុក​បាភ្នំ ស្រុក​ព្រះស្តេច និង​ស្រុក​កំពង់ត្របែក ព្រមទាំង​មក​ពី​ខេត្តស្វាយរៀង កាន់តែ​ច្រើន​ឡើង​ៗ​ទើប​ធ្វើ​ឲ្យ​ស្ទះ​បន្តកន្ទុយ​គ្នា ពី​ស្ពាន​ស្ទឹង​ស្លូត ទៅ​កើត​រហូត​ដល់​ផ្សារ​កំពង់​សឹ​ង្ហ ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ និង​ពី​ស្ពាន​ស្ទឹង​ស្លូត​ទៅ​លិច​រហូត​ដល់ រង្វង់​មូល​ត្រីកោណ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​ចម្ងាយ​ជិត​៣​គីឡូម៉ែត្រ​។

ភ្លាម​ៗ​បន្ទាប់​ពី​មានការ​កកស្ទះ​ខ្លាំង​បែប​នេះ គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចំនួន​៥៩​នាក់ ដឹកនាំ​ដោយ​លោក​វរៈសេនីយ​ឯង ហ៊ុយ វុ​ទ្ធា មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ ខេត្តព្រៃវែង និង​កម្លាំង​នគរបាល​ជា​ច្រើន​រូប បាន​ចេញ​ជួយ​ធ្វើ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ ហើយ​បាន​ប្រើ​ពេលវេលា​អស់​រយៈពេល​ជាង​៣​ម៉ោង ទើប​ចរាចរណ៍​មាន​ភាព​ប្រសើរ​ឡើង​វិញ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​មក បាន​យ៉ាង​ស្រួល​ផង​ដែរ​។

ចំពោះ​មូលហេតុ​នៃ ការ​កកស្ទះ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា គឺ​បណ្តាល​មក​ពី​ស្ពាន​ស្ទឹង​ស្លូត​នេះ​មាន​ទំហំ​តូច ហើយ​បងប្អូន​អ្នកដំណើរ​ខ្វះ​ការ​យោគយល់​គ្នា ម្នាក់​ៗ​ប្រជ្រៀត​ដណ្តើម​គ្នា​ទៅ​មុន​នៅ​លើ​ស្ពាន​នេះ ទើប​ធ្វើ​ឲ្យ​ជាប់​គាំង​ទៅ​មុខ​មិន​រួច ថយក្រោយ​មិនកើត និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​ច្រើន​គីឡូម៉ែត្រ បែប​នេះ​ទៅ​៕
https://youtu.be/KBOjRquj180

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ