ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការរាវរកអស់​​ច្រើន​ម៉ោងទើប​ប្រទះឃើញ​ម្នាក់ទៀត​ក្នុង​ថ្ងៃនេះ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សព​ក្មេង​ប្រុស ស្រី វ័យ​១៤​ឆ្នាំ​ចំនួន​២​នាក់​ត្រូវ​បាន​ប្រជា​ព​រដ្ឋ​រាវរក​ឃើញ​ម្តងម្នាក់​ៗ នៅ​ក្នុង​ទឹកសមុទ្រ បន្ទាប់​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ថា ក្មេង​ទាំង​ពីរ​នាក់​នេះ​ត្រូវ គេ​សង្ស័យ​ថា បាន​លង់ទឹក…

ខេត្ត​ព្រះ​សីហ​នុ ៖ សព​ក្មេង​ប្រុស ស្រី វ័យ​១៤​ឆ្នាំ​ចំនួន​២​នាក់​ត្រូវ​បាន​ប្រជា​ព​រដ្ឋ​រាវរក​ឃើញ​ម្តងម្នាក់​ៗ នៅ​ក្នុង​ទឹកសមុទ្រ បន្ទាប់​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ថា ក្មេង​ទាំង​ពីរ​នាក់​នេះ​ត្រូវ គេ​សង្ស័យ​ថា បាន​លង់ទឹក ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​នាំ​គ្នា​ចុះ​លេង​ទឹក​ក្បែរ​ស្ពាន​ដែល​មានទឹក​ហូរ​ចូល​សមុទ្រ​។ ហេតុការណ៍​ឆោឡោ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្ពាន​ចំការ​ដូង ស្ថិត​ក្នុងភូមិ​អុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​បានអោយ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​លង់ទឹក​ស្លាប់ ម្នាក់ ឈ្មោះ កាំ​ង សុ​សក្ក​ដា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​ឪពុក​ឈ្មោះ​សេង វុ​ត្ថា អាយុ​៤៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សាង យាន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​ឪពុក​ឈ្មោះ​សាង សៀង អាយុ​៥៧​ឆ្នាំ ។ ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នេះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា និង​មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល មាន​ប្រពល​រដ្ឋ​ជា​ច្រើន​ក្នុងភូមិ​ផង​របង​ជាមួយ​បាន​នាំ​គ្នា​ចែវ​ទូក និង​ឡិ​ប​ក្នុង​ទឹក​រាវរក​ក្មេង​ទាំង​ពីរ​នាក់ ហើយដោយ​ការ​ព្យាយាម​អស់​ជា​ច្រើន​ម៉ោង សព​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រាវរក​ឃើញ​ក្នុង​ទឹកសមុទ្រ ចំណែក​សព​ក្មេង​ស្រី គេ​រក​មិន​ទាន់​ឃើញ​នៅឡើយ​។

ប្រភព​ដដែល​នោះ​បាន​បន្ថែម​ថា ប្រតិបត្តិការ​តាម​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​ការ​រាវរក​សព​ក្មេង​ស្រី​ម្នាក់​ទៀត​នៅ​តែ​បន្ត​យ៉ាង​សកម្ម​ពី​សំណាក់​ពលរដ្ឋ ហើយ​រហូត​ដល់​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កក្កដា សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​បន្ត​ទៀត តាម​រយៈ​ប្រើ​ឧបករណ៍​នេសាទ​សន្ទូច​អូស​ត្រី អូស​ជាប់​សព​ក្មេង​ស្រី​នោះ​ដែល​មាន​ចំងាយ​រាប់រយ​ម៉ែត្រ​ពី​ទីតាំង​សព​ក្មេង​ប្រុស និង​ជា​ច្រើន​រយ​ម៉ែត្រ​ទៀត​ពី​ចំណុច​ក្មេង​ទាំង​ពីរ​នាក់​ចុះ​លេង​ទឹក ។

សូម​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នោះ​បាន​នាំ​គ្នា​ទៅ​មុជទឹក​លេង​នៅ​ក្បែរ​ស្ពាន​ដែល​មានទឹក​ហូរ​ចូល​ក្នុង​សមុទ្រ តែ​មិនដឹង​ជា​យ៉ាងម៉េច ទើប​បណ្តាល​ឱ្យ​ក្មេង​ទាំង​ពីរ​នាក់​ត្រូវ​លង់​ហូរ​ទៅ​តាម​ទឹក ធ្លាក់​ដល់​ក្នុង​សមុទ្រ រហូត​បាត់​បង់ជីវិត ហើយ​ជាមួយ​គ្នា​នោះ ការ​រុករក​សព​ក្មេង​ទាំង​ពីរ​នាក់​នោះ​បាន​ប្រើ​ពេល​អស់​ជា​ច្រើន​ម៉ោង ហើយ​ការ​រាវរក​ប្រៀ​ដូច​ជា​នេសាទ​ត្រី ទើប​សព​ក្មេង​ទាំង​២​នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ