លឿនម៉្លេះ! ផ្លូវកោងហើយនៅជែង… វ៉ាក់អឺរថយន្តធំមកពីមុខខ្ទេច
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ពិតជាមួយពាន់សំណាង ខណៈរថយន្តមួយគ្រឿងបើកយ៉ាងលឿនលើផ្លូវកោងឡើងជែងរថយន្តមួយគ្រឿងទៀតស្របទិសគ្នា ស្រាប់តែបុកបន្ទាន់ដៃស្ពានធ្លាយកញ្ចក់មុខខាងឆ្វេង តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចស្ពានទឹកផ្លា ស្ថិតក្នុងភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។

តាមមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបានប្រាប់ថា មុនកើតហេតុ គឺរថយន្តធុនកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ 2Q.9937 បើកពីកើតទៅលិចក្នុងល្បឿនលឿន ហើយដល់ផ្លូវកោងបានឡើងជែងរថយន្តតូច១គ្រឿងស្របទិសគ្នា ស្រាប់តែគេចរថយន្តធំ១គ្រឿងទៀតមកពីមុខបញ្ច្រាស់គ្នាពីលិចទៅកើត ក៏ទៅបុកទៅបង្កានដៃស្ពានខាងស្តាំដៃ បណ្តាលធ្លាយកញ្ចក់មុខខាងឆ្វេង ចំណែកអ្នកបើកបរគ្មានគ្រោះថ្នាក់អ្វីទេ ខូចតែរថយន្ត។






ចែករំលែកព័តមាននេះ