ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ ​រយៈពេល ៣ឆ្នាំ ​យន្តការ​ត្រីភាគី កម្ពុជា​រក្សា​បាននូវ​ភាព​ប្រកួតប្រជែង​ ធ្វើ​ឱ្យមាន​​កំណើន​រោងចក្រ​កាត់ដេរ និង​បង្កើត​ការងារ​ថ្មី​ ជូន​ពលរដ្ឋ​រាប់​សែន​នាក់

1 នាទី មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦​នេះ បាន​អះអាង​ថា ដោយសារ​តែ​ភាព​រលូន​នៃ​ការ​ចរចា ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ​តាម​រយៈ​យន្តការ​ត្រីភាគី កម្ពុជា​រក្សា​បាន​នូវ​ការ​ប្រកួតប្រជែង ​ក្នុង​តំបន់​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​ រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ ​រហូត​ដល់ ៥៦២ និង​បាន​បង្កើត​ការងារ​ថ្មី​ ជូន​ពលរដ្ឋ​ប្រមាណ​ជាង ​៣៨​ម៉ឺន​នាក់​ ដែល​គិត​ជា​ថវិកា​មួយ​ឆ្នាំ​ៗ ​ប្រមាណ​ជិត ​១​ពាន់​លាន​ដុល្លារ ​ដែល​បាន​ហូរ​ចូល​ហោប៉ៅ​របស់​ពលរដ្ឋ​ ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​ ក្រៅពី​កំណើន​នៃ​វិស័យ​កាត់ដេរ កម្ពុជា​ក៏​មាន​កំណើន​សហគ្រាស​ផ្សេង​ទៀត ប្រមាណ​ជាង​៦,៨៩៦ ដែល​បាន​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ប្រមាណ​ ២៩,៩​ម៉ឺន​នាក់ ​ផង​ដែរ​ដែល​ធ្វើ​ឱ្យ​ចំនួន​រោងចក្រ សហគ្រាស ក្រុមហ៊ុន​កើន​ដល់​ជាង ​៤,៧​ម៉ឺន ដែល​មាន​កម្មករនិយោជិត ​សរុប​ដល់ ​២,៣​លាន​នាក់ ​៕ អត្ថបទសហការ