ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជូន​សម្ភារ​​បោះឆ្នោត​តាម​ឧទ្ធម្ភាគចក្រ និងសត្វ​​ដំរី ទើបអាច​ទៅ​ដល់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ ជ ប បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដឹក​សម្ភារ​ទៅ​កាន់​ការិយាល័យ​មួយ លេខ​០០៩១ ភូមិ​អ​ន្ទ្រ​ង ឃុំ​ពូ​ជ្រៃ…

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ ជ ប បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដឹក​សម្ភារ​ទៅ​កាន់​ការិយាល័យ​មួយ លេខ​០០៩១ ភូមិ​អ​ន្ទ្រ​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ ដោយឡែក​ថ្ងៃ​ទី​២៨ ខែកក្កដា ស្អែក​នេះ គ ជ ប នឹង​ប្រើប្រាស់​ដំរី​មួយ​ក្បាល​ដឹក​សម្ភារ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​លេខ​០០៨៣ ដែល​មា​នទី​តាំងនៅ​ភូមិ​ឡៅ​រមៀត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវ​ដឹក​ជញ្ជូន​សម្ភារ​បោះ​ឆ្នោត​តាម​ដំរី​ទើប​អាច​ទៅ​ដល់​។ ហើយ​ការ​ប្រើស​ប្រាស់​ដំរី​ទៅ​កាន់​ការិយាល័យ​នេះ មិនមែន​ជា​លើក​ទី​១​ឡើយ តែ​រាល់​ការ​បោះ​ឆ្នោត​តែងតែ​ត្រូវធ្វើ​បែប​នេះ ព្រោះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឆ្លង​ទឹកអូរ​ប្លាយ​បាន​។

សូម​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី​មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន​១២៧​ការិយាល័យ និង​មាន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​៤០,៦០៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ