ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតស្រាត​​ផ្ញើ​​​ឱ្យ​មើល​​ផង…ចឹង​បង​​​ដេក​មិន​លក់​បក់​មិន​ល្ហើយ​​​ឡើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវ​អាណា​ព្យាបាល​ក្មេង​ស្រី​ចាប់​ឃាត់ខ្លួន នាំ​ទៅ​ប្រគល់ឱ្យ​នគរបាល​ការិ​​យាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ​កក្កដា ​កន្លង​ទៅ ពី​បទ​យុវជន​រូប​នេះ ​យក​រូប​អាសអាភាស​របស់​ស្រី​ស្នេហ៍​ទៅ​ចែកចាយ​ជា​សាធារណៈ​ដល់​មិត្តភក្តិ​របស់​​ខ្លួន…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវ​អាណា​ព្យាបាល​ក្មេង​ស្រី​ចាប់​ឃាត់ខ្លួន នាំ​ទៅ​ប្រគល់ឱ្យ​នគរបាល​ការិ​​យាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ​កក្កដា ​កន្លង​ទៅ ពី​បទ​យុវជន​រូប​នេះ ​យក​រូប​អាសអាភាស​របស់​ស្រី​ស្នេហ៍​ទៅ​ចែកចាយ​ជា​សាធារណៈ​ដល់​មិត្តភក្តិ​របស់​​ខ្លួន បន្ទាប់​ពី​ការ​ហៅ​នាង​មក​ជួប ​តែ​ត្រូវ​នាង​បដិសេធ ។

យុវជន​ជាប់ចោទ​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៦៩៩G២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។ ចំពោះ​ស្រី​ស្នេហ៍​ដែល​រង​គ្រោះ​មាន​អាយុ១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​យុវជន​ខាងលើនេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ឱ្យ​
ដឹង​ថា យុវជន​ប៉ុន សុខ​ពិសិ​ដ្ឋ បាន​ស្គាល់​ក្មេង​ស្រី​តាំងពី​ខែតុលា ឆ្នាំ​២០១៧ ។ ពួក​គេ​បាន​ចាត់​ទុក​គ្នា​ជាគូ​សង្សារ និង​ដើរ​លេង​ជាមួយ​គ្នា​ញឹកញាប់ ។ លុះ​មក​ដល់​ខែមីនា ឆ្នាំ​២០១៨ ក៏​បបួល​គ្នា​ទៅ​មើល​កុន​នៅ​រោង​ខ្នាត​តូច​មួយ​​ជិត​ផ្សារ​៧​មក​រា ខណ្ឌទួលគោក ។ នៅ​ក្នុងរោងកុន​តូច​ចង្អៀត​នោះ​ មាន​សភាព​ងងឹតឈឹងនិង​ស្ងាត់​​ទៀត​ផង ហើយ​ឆ្លៀតឱកាស​នោះ ពួកគេ​ក៏​បបួល​គ្នា​ឡើងឋានសួគ៌​រហូត​ជោគជ័យ​ទៅដល់​ឋាន​ព្រះ​
ច័ន្ទ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ពួក​បាន​ឡើងឋានសួគ៌​ដល់​ឋាន​ព្រះ​ចន្ទ​១​លើក​ហើយ ប្រមាណ​១​ស​ប្តា​ហ៍​ក្រោយមក​ ក៏​ទៅ​ទីនោះ​ម្តងទៀត​ ដែល​ពួក​គេ​គិត​ថា​ គ្មាន​អ្វី​ប្រសើរ​ជាង​ពួក​គេ​ចាប់ដៃ​គ្នា​រួមរ័ក​នៅ​ក្នុង​ទី​ងងឹត​នោះ​ឡើយ ។ ដោយសារ​តែ​ភាព​ពុះកញ្ជ្រោល​នឹង​ល្បែង​ស្នេហ៍​ទុំ​មុន​ស្រគាល​នេះ យុវជន​និង​ក្មេង​ស្រី​ ក៏​បាន​ទៅ​លេង​ឋានសួគ៌​នៅ​កន្លែង​ដដែល​ម្តងទៀត និង​បាន​សម្រេច​ដល់​គោលដៅ​ជា​លើក​ទី​២ ។

ក្រោយមក ខាង​ប្រុស​ចេះ​តែ​អន្ទង​នាង​ទៅ​ដើរ​លេង និង​ចុង​ក្រោយ​បបួល​ទៅ​រក​សេចក្តីសុខ​ទៀត ប៉ុន្តែ​លើក​នេះ ​ខាង​ស្រី​ប្រកែក​ក៏​ខកខាន​មិនបាន​តាម​សំណូមពរ​ខាង​ប្រុស ​ដូច​កាលពី​២​លើក​មុន​នោះ​ទេ ។
ដោយ​សារ​ការ​ខកខាន ធ្វើ​ឱ្យ​បេះដូង​ខាង​ប្រុស​មាន​ភាព​អន្ទះអន្ទែង​ ដោយ​មានគំនិត​ថា បើ​មិន​បាន​កៀក​កើយ​ប្រាណ សូម​ឱ្យ​សង្សារ​ជាទី​ស្រឡាញ់​ថតរូប​អាក្រាត ​ផ្ញើ​មក​ឱ្យ​គេ​បាន​មើល​ផង បើ​មិន​ដូច្នោះ​ទេ ​គេ​ពិត​ជា​​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឡើយ ។ ដោយសារ​តែ​ក្មេង​មិន​បាន​គិត​វែង​ឆ្ងាយ​ថា វា​នឹង​ហុច​លទ្ធផល​បែប​ណា​​នោះ នាង​ក៏​បាន​យល់ព្រម​ថតរូប​ខ្លួនឯង​អាក្រាត​កាយ ហើយ​ផ្ញើ​មក​ឱ្យ​យុវជន​កំហូច​ជា​សង្សារ​នោះ​តាម​សំណូមពរ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ជនជាប់ចោទ​ពេល​បានរូបថត​អាក្រាត​របស់​នាង​ដល់​ដៃ​ហើយ ក៏​តែងតែគំរាម​នាង​ណាត់ជួប​និង​នាំ​ឡើងឋានសួគ៌​ទៀត តែ​ដោយ​នាង​គិត​ថា ទ​ង្វើ​នេះ​ពិតជា​ចាញ់បោកប្រុស​ព្រាន នាង​ក៏​ឈប់​ធ្វើ​តាម​អ្វី​ដែល​សង្សារចង់បាន ។ ប្រការ​នេះ ធ្វើ​ឱ្យ​ជនជាប់ចោទ​ខឹង​នាង ហើយ​បាន​ពោល​ពាក្យ​ម្តង​ៗ​ថា គេ
នឹង​យក​រូប​អាក្រាត​របស់​នាង​ចែកចាយ​ជា​សាធារ​ណៈ​ឱ្យ​គេ​ឃើញ​គ្រប់​ៗ​គ្នា ។ ក្រោយ​ពី​ការ​គំរាម យុវជន​ក៏​បាន​យក​រូប​អាក្រាត​របស់​នាង​ចែកចាយ​ឱ្យ​មិត្តភក្តិ​បានឃើញ​ដូច​អ្វី​ដែល​គេ​បាន​ព្រមាន​មែន ។ ទ​ង្វើ​បែប​នេះ​ក៏​ត្រូវ​បាន​អាណាព្យាបាល​ខាង​ស្រី​ដឹង និង​ចាប់​យក​វត្ថុ​តាង ហើយ​ឃាត់ខ្លួន​នាំ​ទៅ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​យុវជន​ជាប់​ចោទ​ជា​ផ្លូវការ​ហើយ ក្រោម​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាស​អាភាស និង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ុ​ប​សួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ