ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ថ្មី​! ជីក​រូងដី​ចូល​ម្តង​សម្រេច ញ៉ាម​មក​ម្តង​ទៀត​៣​នាក់ជាប់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​លួច​ឈើ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកក្កដា​ឆ្នាំ​២០១៨​។ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ១-​ឈ្មោះ ធឿ​ន…

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពេល​កំពុង​លួច​ឈើ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកក្កដា​ឆ្នាំ​២០១៨​។

ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ១-​ឈ្មោះ ធឿ​ន សុ​ឃឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ចេក សុខសាន្ដ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង និង​៣-​ឈ្មោះ អឿ​ន សុខ​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជ​បាន​ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា មាន​ក្រុម​ចោរ​មួយ​ក្រុម​បាន​ជីក​រូងដី​ទំលុះ​ក្រោម​របង​ថ្ម​ចូល​ទៅ​ក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ហើយ​បាន​លួច​យក​ឈើ​ក្ដារ​អស់​ចំនួន​២២​សន្លឹក ម៉ាស៊ីនភ្លើង​០១​គ្រឿង ម៉ាស៊ីន​កុំព្យូទ័រ ០១​គ្រឿង និង​អា​គុយ​១២០​អំពែ ០១​គ្រឿង​ទៅ​បាត់​។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ដឹង​ហេតុការណ៍​នេះ​ភ្លាម មន្ត្រី​មេព្រៃ​សហការ​ជាមួយ​នគរ​បាល​​ប៉ុស្ដិ៍​រដ្ឋបាល​សំរោង និង​កម្លាំង​ប្រជា​ការពារ​ចាំ​ឃ្លាំមើល​។ លុះ​មក​ដល់​ថ្ងៃ​ទី​២៤ កក្កដា វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ស្រាប់តែ​មាន​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​០៣​នាក់ ចូល​មក​លួច​ឈើ​ធ្នង់​តាម​រូងដី​នោះ​ដដែល ប៉ុន្តែ​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ធ្នង់​ចេញ​ទើបតែ​បាន​០៣​សន្លឹក ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ទាំង​០៣​នាក់​តែ​ម្ដង​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ