ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១៥​នាទី មនុស្ស​២​នាក់​រង​របួសធ្ងន់​នៅ​ខេត្តព្រៃវែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​២​ករណី​ផ្សេង​ពី​គ្នា ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​តែ​១៥​នាទី​ប៉ុណ្ណោះ ដែល​មូលហេតុ​បង្ក​ឡើង​គឺ​ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា…

ខេត្តព្រៃវែង ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​២​ករណី​ផ្សេង​ពី​គ្នា ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​តែ​១៥​នាទី​ប៉ុណ្ណោះ ដែល​មូលហេតុ​បង្ក​ឡើង​គឺ​ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៤ ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្រមោច ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 3A-0895 បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1J-9144 ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង រថយន្ត​ព្យាយាម​យក​ចង្កូត​ទៅ​ឆ្វេង​ដៃ តែ​យក​ខ្លាំង​ពេក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ហុងដា ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហុ​ល ខាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្រោយ​ពី​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពី​កើតហេតុ​ប្រមាណ​ជា​១០​នាទី សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង និង​សម្រួល​ចរាចរ​ណ៌ រួច​ប្រមូល​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ករណី​ទី​២ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ចន្លោះ​ភូមិ​ស្តៅ និង​ភូមិ​ពន្លៃ ស្ថិត​ក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង ដែល​គេ​មិន​ស្គាល់​ម៉ាក ព្រោះ​បាន​បើក​រត់គេច​ទៅ​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​ជន​រង​គ្រោះ និង​ជន​រង​គ្រោះ​ឈ្មោះ សុខ កែវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង ។

យោង​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ ព្រមទាំង​ការ​បំភ្លឺ​ពី​សាក្សី​នៅ​ក្បែ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង 1C-7833 ដើរ​រក​ទិញ​កណ្តុរ​នៅ​តាម​ភូមិ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ដែល​មើល​មិន​ស្គាល់​ម៉ាក បើក​មក​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​និង​ជន​រង​គ្រោះ ប៉ើង​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង ចំណែក​រថយន្ត​បង្កហេតុ​ពេល​បុក​ជន​រង​គ្រោះ​ហើយ ក៏​បាន​បង្កើន​ល្បឿន​រថយន្ត បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ