ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​ហក់​ឡើង​លឿន បណ្ដាល​ដំណាំ​មួយ​ចំនួន​មិន​ទាន់​បាន​ប្រមូល​ផល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ខណៈ​ទឹកទន្លេ​មេគង្គ​កំពុង​តែ​ហក់​ឡើង​យ៉ាង​លឿន​បង្ក​ឲ្យ​ដំណាំ​របស់​ប្រជាពលរដ្ឋ មួយ​ចំនួន​នៅ​តាម​ជួរ​មាត់ទន្លេ​ក្នុងស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក ខេត្តកណ្តាល​មួយ​ចំនួន ដែល​មិន​ទាន់​បាន​ប្រមូល​ផល​ត្រូវ​រង​នូវ​ការ​លិចលង់​ខូចខាត​ទាំងស្រុង​។ បើ​តាម​ប្រជា​កសិករ រស់នៅ​ក្នុងស្រុក​ទាំង​ពីរ​ខាងលើ​បាន​លើក​ឡើង​ថា ដំណាំ​របស់​ពួក​គាត់​មួយ​ចំនួន…

ខេត្តកណ្តាល ៖ ខណៈ​ទឹកទន្លេ​មេគង្គ​កំពុង​តែ​ហក់​ឡើង​យ៉ាង​លឿន​បង្ក​ឲ្យ​ដំណាំ​របស់​ប្រជាពលរដ្ឋ មួយ​ចំនួន​នៅ​តាម​ជួរ​មាត់ទន្លេ​ក្នុងស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក ខេត្តកណ្តាល​មួយ​ចំនួន ដែល​មិន​ទាន់​បាន​ប្រមូល​ផល​ត្រូវ​រង​នូវ​ការ​លិចលង់​ខូចខាត​ទាំងស្រុង​។ បើ​តាម​ប្រជា​កសិករ រស់នៅ​ក្នុងស្រុក​ទាំង​ពីរ​ខាងលើ​បាន​លើក​ឡើង​ថា ដំណាំ​របស់​ពួក​គាត់​មួយ​ចំនួន ដែល​មិន​ទាន់ បាន​ប្រមូល​ផល​ត្រូវ​លិច​ទឹក​នេះ​រូ​ម​មាន ស្រូវ ពោត ត្រឡាច ព​ពាយ ម្ទេស ននោង​។​ល​។ កសិករ​បន្ត​ថា ទឹកទន្លេ​ឆ្នាំ​នេះ​ឡើង​លឿន​ខុស​ឆ្នាំ​មុន ដោយ​កាលពី​ឆ្នាំទៅ​ដើមខែ​សីហា ទើប​ទឹក​ឡើង​ហូរ​ចូល​អូរ សន្សឹម​ៗ​។

ស្រាប់តែ​ឆ្នាំ​នេះ​ទឹក​ចាប់ផ្តើម​ឡើង​គំហុក​យក​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា ហេតុ​ដូច្នេះ​ហើយ​ធ្វើ​ដំណាំ​របស់​ពួក​គាត់​មួយ​ចំនួន​ដាំ​ក្រោយ​ៗ​នៅ​តាម​តំបន់​ទំនាប​អូរ​ប្រមូល​ផល​មិន​ទាន់​ត្រូវ​ទឹក​លិច​ក្លាយជា​ចំណី​សត្វ​ត្រី​។ រីឯ​ដំណាំ​នៅ​តាម​ទីទួល​មួយ​ចំនួន​ទឹក​មិន​ទាន់​លិច​ទេ​គឺ​ពួក​គាត់ កំពុង​តែ​ប្រមូល​ផល​យក​មក​លក់​បណ្តើរ​។ ប៉ុន្តែ​គ្រាន់តែ​តម្លៃ​វា​ថោក​ដូច​ជា​ព​ពាយ​១​គីឡូក្រាម​៩០០​រៀល ត្រឡាច​១​គីឡូក្រាម​៧០០​រៀល សណ្តែកកួរ​១​គីឡូក្រាម​៧០០​រៀល ត្រប់​១​គីឡូក្រាម​៤០០​រៀល ត្រសក់​៤០០​រៀល បើ​ពោត និង​រំដេង​វិញ​គ្មាន​ឈ្មួញ​មក​ទិញ​សោះ​។

ចំណែក​ស្រូវ​ធ្វើ​នៅ​លើ​ផ្ទៃដី តិច​ៗ​ប្រមូល​ផល​បាន​បន្តិចបន្តួច​គ្រាន់​ទុក​ហូប​ខ្លួនឯង​នៅ​តាម​ផ្ទះ​។ ទន្ទឹម​នឹង​ដំណាំ​ធ្លាក់​ថ្លៃ​នេះ​ដែរ ប្រជា​កសិករ​ក្នុងស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក ក៏​សូម​សំណូមពរ​ដល​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​រក​ទីផ្សារ​ឲ្យ​កសិផល ដំណាំ​របស់​ប្រជា​កសិករ​ខ្មែរ​ឲ្យ​បាន​ថ្លៃ​ខ្ពស់​ផង​។ សូម​ជួយ​ឲ្យ​បាន​ព​ពាយ​តម្លៃ​៥.០០០​រៀល ក្នុង​១​គីឡូក្រាម ត្រឡាច​៣.០០០​រៀល​ក្នុង​១​គីឡូក្រាម សណ្តែកកួរ​៣.០០០​រៀល ក្នុង​១​គីឡូក្រាម ត្រប់​២.០០០​រៀល ក្នុង​១​គីឡូក្រាម ត្រសក់​២.០០០​រៀល ក្នុង​១​គីឡូក្រាម ទើប​ប្រជា​កសិករ បាន​ចំណេញ​ប្រាក់​ខ្លះ​គ្រាន់​បង់​សង​រំ​លួស​ធនាគារ ឬ​តាម​បណ្តា​មីក្រូហិរញវត្ថុ​ឯកជន​ផ្សេង​ៗ និង​នៅ​សល់​ប្រាក់​ខ្លះ​ផ្គត់ផ្គង់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​កូន​រៀនសូត្រ​ផង​។

ពាក់​ព​ន្ធ័​គ្រោះ​ទឹកជំនន់​ប៉ះពាល់​ផលដំណាំ​ប្រជា​កសិករ​នេះ​ដែរ លោក នូវ សំណាង អភិបាលស្រុក​លើក​ដែក បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ស្រុក​មាន​ផ្ទៃដី​កសិកម្ម​ជិត​៨.០០០​ហិ​កតា ហើយ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ​ដែល​ប្រកប​មុខរបរ​បង្កបង្កើន​ផលដំណាំ​កសិកម្ម​ធ្វើ​ស្រូវ​.​ពោត និង​ដំណាំ​បន្លែ​ផ្សេង​ៗ​។ ចំពោះ​ប្រជា​ពលរ​ដ​ដ្ឋ​ប្រមូល​ផល​បាន​ប្រហែល​ជាង​៨០​ភាគរយ​ហើយ នៅ​សល់​តែ​ប្រហែល​១៦​ភាគរយ​តែ​ប៉ុណ្ណោះ ដោយ​ខ្លះ​នៅ​តាម​តំបន់​ទំនាប​ប្រមូល​មិន​ទាន់​ទឹក​លិច និង​ខ្លះ​ទៀត​ទើបនឹង​ដាក់​ដាំ​សារ​ក្រោយ​តែ​ទឹក​មិន​ទាន់​លិច​ទេ​។ លោក​អភិបាល​បញ្ជាក់​បន្ថែម​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អាជ្ញាធរ​ស្រុក​បាន​ត្រៀមលក្ខណៈ​ជា​ប្រចាំ​ដើម្បី​ណែនាំ និង​ជួយ​ទប់ស្កាត់ ហើយ​សង្គ្រោះ​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​មាន​គ្រោះថ្នាក់ បាត់បង់​ជីវិត​ដោយសារ​ទឹកជំនន់​នោះ​ឡើយ​។

ដោយឡែក​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​មួយ​ថ្ងៃ​ពេញ ក៏​បាន​ប្រាប់​យ៉ាង​ខ្លី​ថា មិន​មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ទឹក​ទើបនឹង​ហូរ​ចូល​តាម​ទំនាប​ៗ​លិច​បន្តិចបន្តួច​ជួរ​ដង​មាត់ទន្លេ​ប៉ុណ្ណោះ​។ ហើយ​អាជ្ញាធរ​ក៏​បាន​ណែនាំ និង​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​ជួយ​ទប់ស្កាត់​សង្គ្រោះ​ពលរដ្ឋ ឲ្យ​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ថា​យប់ ឬ​ថ្ងៃ​នោះ​ទេ ដាច់ខាត​មិន​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​បាត់បង់​អាយុជីវិត​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ