ប្រគល់សន្លឹកឆ្នោត ទឹកខ្មៅជ្រលក់ដៃ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីត្រៀមខាងមុខនេះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៨នេះ គណៈ
កម្មាធិការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុបានប្រគល់សន្លឹកឆ្នោត ទឹកខ្មៅជ្រលក់ដៃ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់បម្រើឲ្យការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ ២០១៨ នៅគ្រប់ស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតទាំង១៥ឃុំ ក្នុងស្រុកព្រៃនប់ ។ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ