ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​សោះ មិនដឹង​ម៉េច​ទៅ​ជា​ចឹ​ង​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ស្រុក​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២១​និង​២២​នាទី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៧០.១៧១ ស្ថិត​នៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ស្រុក​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២១​និង​២២​នាទី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៧០.១៧១ ស្ថិត​នៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយ​ថ​យន្ត​បង្ក​ពាក់​ស្លាក​លេខ 3A-1242 ពណ៌​ខៀវចាស់ ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ស្ពាន​បណ្ដាល​ឲ្យ​បាក់​បង្កាន់ដៃ​ចំនួន​ពី​ប្រឡោះ (​ប្រកាន់​ដៃ​) ក្បាលស្ពាន​ញែក​ងោក​ទៅ​ក្រៅ និង​ខូច​រនាំង​ដែក​ការពារ​សុ​វត្តិភាព​ចំនួន​១០​ម៉ែត្រ ចំណែក​អ្នកបើកបរ​គេចខ្លួន​បាត់ ហើយ​រថយន្ត​ខាងលើ​ប្រគល់​ទៅ​អធិការ​នគ​បាល​ស្រុក​ព្រៃ​នប់​ធ្វើការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ