ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ត្រូវ​មហាជន​លេង​យ៉ាង​ចាស់ដៃ ក្រោយ Selfie

5 ឆ្នាំ មុន

ស៊េ​ប៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ដែល​ជា​តារា​បណ្តាញ​សង្គម​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​បង្ហោះ​រូប Selfie ជាមួយនឹង​សាកសព​ឪពុក​។ Jelica…

ស៊េ​ប៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ដែល​ជា​តារា​បណ្តាញ​សង្គម​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​បង្ហោះ​រូប Selfie ជាមួយនឹង​សាកសព​ឪពុក​។

Jelica Ljubicic ដែល​ចាត់​ទុក​ខ្លួនឯង​ជា​តារាចម្រៀង​តាម Online បាន​បង្ហោះ​រូប Selfie ជាមួយ​ឪពុក​ដែល​ទើបនឹង​ស្លាប់ ដោយសារ​តែ​ថា «Rest In Peace»​។ គ្រាន់តែ​បង្ហោះ​បាន​បន្តិច មហាជន​បាន​ធ្វើការ​រិះគន់ រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន ក៏​លុប​រូប​នោះ​វិញ​។

នៅ​លើ​រូប​ដែល​នាង​លុប​នោះ មាន​សរសេរ​ភ្ជាប់​ជាមួយ​ថា​៖ «​ពួក​យើង​បាន​ព្យាយាម​យក​ឈ្នះ​រឿង​គ្រប់យ៉ាង តែ​រឿង​ស្លាប់​យើង​មិន​ចង់​ជួប​ឡើយ​។ ពួក​យើង​មិន​អាច​កំណត់​រយៈពេល​អាច​នៅរ​ស់បាន​ទេ​។ គាត់​បាន​ចាកចេញ​ទៅ​នៅ​អាយុ​៦៧​ឆ្នាំ​។ អរគុណ​នូវ​អ្វី​គ្រប់យ៉ាង​។ ខ្ញុំ​ពិតជា​សំណាង​ណាស់ ដែល​បាន​ធ្វើ​ជា​កូនស្រី​របស់​ប៉ា ហើយ​មាន​ប៉ា​ជា​ប៉ា​ខ្ញុំ​។ អរគុណ​ដែល​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរ​ផ្លូវត្រូវ​។ សូម​ទៅ​ឲ្យ​បាន​សុខ​។ ខ្ញុំ​នឹង​ចង​ចាំ​ប៉ា​ជា​និច្ច​»​។

មាន​ម្នាក់​បាន Comment ថា​៖ «​នេះ​គឺ​នាង​ខ្វល់​ពី​ឪពុក​នាង​ខ្លាំង​ហើយ បាន​ដល់​ថ្នាក់​មាន​ពេល និង​មានចិត្ត​មក​ថត Selfie បែប​នេះ​»​។ ម្នាក់​ទៀត​សរសេរ​ថា​៖ «​មាន​តែ​មនុស្ស​មិន​ប្រក្រតី​ទេ ទើប​អាច​ធ្វើ​ដូច្នេះ​បាន​»​។

តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ​ទៅ​លើ​ទ​ង្វើ​របស់​កូនស្រី​ខាងលើ? សូម​ផ្តល់​ជា​យោបល់​ខាងក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ