ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗអត់នឹកដល់ទាល់តែសោះ… ក្នុង​ហេតុការណ៍នេះ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ពិតជា​មិន​អាច​ស្មាន​ដល់​សោះឡើយ​ដែល​ថា រថយន្ត​ខ្លួនឯង​ បែរជា​បុក​ម្ចាស់​ទាំង​កំរោល​រហូត​ដល់​ស្លាប់ ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង បន្ទាប់​ពី​ម្ចាស់​រថយន្ត​បើក​ទៅ​លេង​ផ្ទះ​មិត្តភក្តិ…

ខេត្តព្រះវិហារ ៖ ពិតជា​មិន​អាច​ស្មាន​ដល់​សោះឡើយ​ដែល​ថា រថយន្ត​ខ្លួនឯង​ បែរជា​បុក​ម្ចាស់​ទាំង​កំរោល​រហូត​ដល់​ស្លាប់ ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង បន្ទាប់​ពី​ម្ចាស់​រថយន្ត​បើក​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ហើយ​ពេល​ទៅ​ដល់ ​ក៏​ពន្លត់​ម៉ាស៊ីន​ចុះ​ពីលើ​រថយន្ត ទុក​ឲ្យ​មិត្តភក្តិ​ម្នាក់​នៅ​លើ​រថយន្ត ។

បន្ទាប់​ពី​ចុះ​បាន​មួយសន្ទុះ ក៏​ឮ​សំឡេង​រថយន្ត​បញ្ឆេះ​ឡើង​វិញ ហើយ​ឃើញ​រថយន្ត​ថយក្រោយ​ធ្លាក់​ក្នុង​ភក់ ។ ខណៈ​ឃើញ​ដូច្នេះ បុរស​ជា​ម្ចាស់​រថយន្ត​រត់ទៅ​ស្រែក​ប្រាប់​អ្នក​នៅ​ក្នុង​រថយន្ត​ឲ្យ​នៅ​ស្ងៀម ចាំ​ខ្លួន​ទៅ​បើក ភ្លាម​នោះ​ស្រាប់តែ​រថយន្ត ​ក៏​ហក់​ឡើង​មក​បុក​គាត់​ទាំង​កំរោល​តែ​ម្តង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។
រឿងរ៉ាវ​នេះ​ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ។

មន្ត្រី​នគរបាល​ស្រុក​គូលែន​បានឱ្យ​ដឹង​ថា មុនពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​បានបើក​រថយន្ត​របស់​ខ្លួន ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ផង​មក​ឈប់​មុខ​ផ្ទះ​អ្នក​ស្គាល់គ្នា ដែល​ជា​កន្លែង​កើតហេតុ ។ ពេល​នោះ ជន​រង​គ្រោះ​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត ហើយ​ចុះ​ដើរទៅ​លេង​ផ្ទះ​អ្នក​ដែល​ស្គាល់គ្នា ចំណែក​អ្នក​រួម​ដំណើរ​មិន​បាន​ចុះ​ពីលើ​រថយន្ត​នោះ​ទេ ។ ស្រប​ពេល​ដែល​ម្ចាស់​រថយន្ត​កំពុងនិយាយ​គ្នា ស្រាប់តែ​រថយន្ត​ដែល​ពន្លត់​ម៉ាស៊ីន​ទៅ​ហើយ​នោះ​បាន​បញ្ឆេះ​ឡើង​វិញ​ហើយ​ថយក្រោយ​ធ្លាក់​កប់​ភក់ ។

នៅ​ពេល​ឃើញ​ដូច្នេះ ម្ចាស់​រថយន្ត​បានរ​ត់ទៅ​ស្រែក​ប្រាប់​អ្នក​រួម​ដំណើរ​ដែល​នៅ​ក្នុង​រថយន្ត​ឲ្យ​នៅ​ស្ងៀម​ចាំ​ខ្លួន​ទៅ​បើក ប៉ុន្តែ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់តែ​រថយន្ត​ហក់​ឡើង​ពី​ភក់​បុក​គាត់​ផ្ទប់​នឹង​ម៉ូតូ ហើយ​បន្ត​ទៅ​បុក​សសរផ្ទះ​បាក់​អស់​២​ដើម​ទៀត ។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។

មន្ត្រី​នគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ធួន សា​វៀត អាយុ​៤៦​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យអប់រំ យុវជន និង​កីឡា​ស្រុក​គូលែន ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ណៃ វ​ណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ស្នាក់ការ​តា​កឹង ។ ឯ​រថយន្ត​ដែល​បុក​ម្ចាស់​ឯង​នេះ ម៉ាកតា​កូ​ម៉ា ពណ៌​សម្បក​ឪឡឹក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២Q-៩៩២១ បាន​ខូចខាត​ផ្នែក​ខាង​មុខ និង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។

ទាក់ទង​នឹង​ហេតុការណ៍​ដែល​មិន​គួរ​កើតឡើង​នេះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​ហប់​ខ្យល់​ពេល​ពន្លត់​ម៉ាស៊ីនរថយន្ត ធ្វើ​ឱ្យ​គាត់​កាច់​សោ​បញ្ឆេះ​វិញ ស្រប​ពេល​មិន​ចេះ​បើក​ផង​ប៉ះ​ចង្កឹះ​លេខ​ថយ​ក៏​ថយក្រោយ​ធ្លាក់​ភក់​តែ​ម្តង ។លុះ​ព្យាយាម​ដាក់​ចង្កឹះ​លេខ​ទៅ​មុខ​វិញ ទើប​បណ្តាល​ឱ្យ​បុក​មនុស្ស​និង​បុក​ម៉ូតូ ព្រមទាំង​បុក​សសរផ្ទះ​បាក់​អស់​២​ដើម ។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ឯ​រឿង​ពិត​យ៉ាងណា​នោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ។

បើ​តាម​លោក​វរសេនីយ៍ទោ ឡាញ់ លី​ស៊ីវ​ឡេ​ង អធិការ​នគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា​ថា បុរស​ឈ្មោះ ណៃ វ​ណ្ណា ជា​មន្ត្រី​បរិស្ថាន​គូលែន​ព្រហ្ម​ទេព​ប្រចាំ​ស្នាក់​ការ​តា​កឹង បាន​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​នេះ ៕ ​

អត្ថបទសរសេរ ដោយ