ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​អ្នក​បើករថយន្ត​កុងតឺន័រ​២​រូប ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បើករថយន្ត​បុក​រះ​រថយន្ត និង​ម៉ូតូ​រួម​ជាមួយ​ប៉ុស្តិ៍​ប្រចាំការ​របស់​ប៉ូលិស​ចរាចរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នោះ​នា​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​អ្នក​បើករថយន្ត​កុងតឺន័រ​២​រូប ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បើករថយន្ត​បុក​រះ​រថយន្ត និង​ម៉ូតូ​រួម​ជាមួយ​ប៉ុស្តិ៍​ប្រចាំការ​របស់​ប៉ូលិស​ចរាចរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នោះ​នា​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ ។


ថ្លែង​ក្នុង​ឱកាស​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា​ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​គូសបញ្ជាក់​ថា ជនសង្ស័យ​អ្នក​បើករថយន្ត​កុងតឺន័រ​២​រូប ដែល​បាន​បង្ក​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ខុស​ៗ​គ្នា​នៅ​ម្តុំ​ចំណោត​រ៉ា​ក្នុង​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ​ដែល​បណ្តាល​ឲ្យ​រថយន្ត និង​ម៉ូតូ​មួយ​ចំនួន​រង​ការ​ខូចខាត​នោះ​ត្រូវ​បាន​អនុវត្តន៍​ទៅ​តាម​និ​តិ​វិធី​ហើយ ។

ក្នុង​នោះ​ជនសង្ស័យ​ទី​១ ឈ្មោះ ទុ​យ វិចិត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចន្ទី ឃុំ​ព្រៃ​ស្លឹក ខេត្តតាកែវ បើកបរ​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-0549(​បង្កហេតុ​លើក​ទី​១)​បុក​ប៉ះ​ខូចខាត រថយន្ត​តូច​២​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង ។ ជនសង្ស័យ​ទី​២ បើករថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​3A-1074 ឈ្មោះ អៀម ណា​ក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​រុន ឃុំ​ព្រៃ​ស្រ​ង៉ែ ស្រុក​ទាំង ខេត្តតាកែវ (​បង្កហេតុ​លើក​ទី​២)​បណ្តាល​ឲ្យ​រថយន្ត​តូច​មួយ​គ្រឿង​រង​ការ​ខូចខាត​មធ្យម​អ្នក​ទាំង​២ បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មួយ ។


លោក​ឧត្តមសេនីយ៍ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ក្រោយ​ឃាត់ខ្លួន​អ្នកបើកបរ​ទាំង​២​រូប សមត្ថកិច្ច​ធ្វើតេស្ត​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អៀម ណា​ក់ គ្មាន​ទាំង​ប​ណ្ណ័​បើកបរ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ