ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ផ្ទះឮសូរ​ប្រាវ​ភ័យ​ស្ទើរ​លស់​ព្រលឹង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​អីវ៉ាន់​មួយ​គ្រឿង​គេច​ពី​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​រេ​ចង្កូត​ទៅ​ខាងស្តាំ​បុក​រះ​ចូល​ផ្ទះ​លក់​បាយ​បណ្តាលអោយ​ខូចខាត​សំ​យ៉ាប​ខាង​មុខ​អស់​២​ផ្ទះ ។ ហេតុ​ការ​ណ៍នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ចំណុច​ផ្ទះ​លក់​បាយ​សម្ល យីហោ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​អីវ៉ាន់​មួយ​គ្រឿង​គេច​ពី​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​រេ​ចង្កូត​ទៅ​ខាងស្តាំ​បុក​រះ​ចូល​ផ្ទះ​លក់​បាយ​បណ្តាលអោយ​ខូចខាត​សំ​យ៉ាប​ខាង​មុខ​អស់​២​ផ្ទះ ។ ហេតុ​ការ​ណ៍នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ចំណុច​ផ្ទះ​លក់​បាយ​សម្ល យីហោ ប្រាជ្ញ ស៊ី​ណាត និ​ង​ផ្ទះ​លក់​បាយ​ម្ហូប​ដូច​គ្នា​មួយទៀត យីហោ ណុ​យ សុ​គ​ន្ធា ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ​។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​អីវ៉ាន់​ធុន​តូច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៦០៨៨ បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​ម្នាក់ ។

ប្រភព​ពី​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៏​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ជែង​គេឯង​ចូល​ទៅ​ចំណែក​ផ្លូវ​រថយន្ត​របស់​គាត់​វាក់​អើ​គ្នា​ ហើយ​គាត់​បាន​ងាក​ចង្កូត​ទៅ​ខាងស្តាំ ក៏​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​នោះ​កៀរ​ទូ​រថយន្ត​របស់​គាត់​បណ្តាល​អោយ​ឆ្កូត​ធ្លុះ​មួយ​ប្រឡោះ​ ហើយ​រថយន្តក្រឡុកស៊ីម៉ង់ត៍នោះ​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល ។

ភ្លាម​នោះ​រថយន្ត​របស់​គាត់​បាន​ជ្រុល​ទៅ​ប៉ះ​នឹង​ប្រអប់​ភ្លើង​ជាមួយនឹង​កញ្ចក់​រថយន្ត​បណ្តាល​អោយ​ធ្លាក់​ដាច់​ភ្លើង ហើយ​រថយន្ត​នៅ​តែ​បន្ត​ទៅ​បុក​នឹង​សំ​យ៉ាប​ផ្ទះ​លក់​បាយ​អស់​ចំនួន​២​ផ្ទះ បណ្តាល​អោយ​ខូចខាត​ទាំងស្រុង លាន់​ស្នូរ​ប្រាវ​ធ្វើ​អោយ​ម្ចាស់ផ្ទះ​ភ័យ​ព្រលឹង​ចុង​សក់ ហើយ​រថយន្ត​បង្ក​រងការ​ខូចខាត​មួយ​កំណាត់​មុខ​ផ្នែក​ខាងឆ្វេង​។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​កើតហេតុ ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ចេញ​មក​ចរចា​ជាមួយ​អ្នកបើកបរ​រថយន្ត​បង្ក ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​អីវ៉ាន់​បាន​ទូរស័ព្ទ​ហៅ​ថៅកែ​ខ្លួន​មក​ដោះស្រាយ បន្ទាប់​ពី​ចរចា ថៅកែ​រថយន្ត​ព្រម​ហៅ​ជាង​ធ្វើ​សំ​យ៉ាប់​ថ្មី​ជូន​វិញ និង​សងការ​ខាតបង់​​ការ​រកស៊ី​ទៅ​ឱ្យ​ម្ចាស់ផ្ទះ​រង​គ្រោះ​ក្នុង​មួយ​ថ្ងៃ​៣០​ម៉ឺន​រៀល រហូត​ដល់​ធ្វើ​សំ​យ៉ាប​មុខ​ផ្ទះ​រួច ហើយ​ខាង​ម្ចាស់ផ្ទះ​យល់ព្រម​បញ្ចប់រឿង រួច​ថៅកែរ​រថយន្ត​បង្ក​ទៅ​ចរចា​ខាង​អគ្គិសនី សងការ​ខូចខាត​ទៅ​តាម​ទំហំ​នៃ​ការ​ខូចខាត​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ