ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​អាកា​រ​ប្តី​ប្លែក​ៗ មិន​ហ៊ាន​ដេក​នៅផ្ទះ នាំ​កូន​ទៅ​ផ្ទះ​ម្ដាយមីង លុះព្រឹក…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​តាំង​ស្ទោង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​តាំង​ស្ទោង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប៉ុន ប៉ុ​ច ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជី​ន គន អាយុ​៥៣​ឆ្នាំ បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៦​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ គាត់​បាន​ត្រឡប់​មក​ពី​មើល​គោ​វិញ ហើយ​ក៏​បាន​ដួស​បបរ​អោយ​ប្តី​គាត់​ហូប និង​បាន​ទិញ​ថ្នាំ​អោយ​គាត់​លេប ខណៈ​ពេល​នោះ ប្ដី​គាត់​បាន​និយាយ​ខុសធម្មតា​ថា «​យើង​នឹង​ស្លាប់​ទាំងអស់​គ្នា​» ឮ​ពា​ក្ស​និយាយ​ដូច្នេះ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​លួងលោម​ប្តី​អោយ​ដេក​ទៅ កុំ​ឲ្យ​និយាយ​ផ្តេសផ្តាស តែ​ប្តី​គាត់​មិន​ដេក​នោះ​ទេ ហើយ​បាន​ស្ទុះ​ទៅ​ទាញ​កូនកាំបិត​ចិតបន្លែ​មក ហើយ​គាត់​បាន​ស្រែកហៅ​បងប្អូន​ឲ្យ​មក​ជួយ​ឃាត់​ប្តី​គាត់ ពេល​គេ​យក​កូនកាំបិត​ទុក​ហើយ ប្តី​គាត់​បាន​ទៅ​យក​ខ្សែ​អង្រឹង​មក​ទៀត គាត់​ក៏​សុំ​យក​ខ្សែ​មក​ទុក តែ​ប្តី​គាត់​មិន​អោយ ។

ស្ត្រីជា​ប្រពន្ធ​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ បង​ប្អួ​ន​ជិតខាង​ក៏​បាន​ទៅ​ផ្ទះ​គេ​អស់ ចំណែក​គាត់​ជា​ប្រពន្ធ​ពេល​ឃើញ​អាកា​រ​​ប្តី​ប្លែក​ៗ​ដូច្នេះ មិន​ហ៊ាន​ដេក​នៅផ្ទះ​ជាមួយ​ប្តី​នោះ​ទេ បាន​នាំ​កូន​ទៅ​ដេក​ផ្ទះ​ម្ដាយមីង លុះដល់​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា​ឆ្នាំ​២០១៨ គាត់​ដើរទៅ​ផ្ទះ​វិញ ក៏​ឃើញ​ប្ដី​ចងក​ស្លាប់​បាត់​ទៅ​ហើយ ក៏​បាន​ហៅ​បង​ប្អួ​ន​មក​ជួយ​ស្រាយ​ដាក់​សព​ចុះ​មក​ក្រោម ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មាន​នេះ​ភ្លាម កំលាំង​ជំនាញ​បាន​សហការ​ជាមួយ​លោកនាយ​រង​ប៉ុស្តិ៍ លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ និង​បង​ប្អួ​ន​សាច់ញាតិ​ដើម្បី​ពិនិត្យ​សព រក​ឃើញ​ថា​បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​រ​ចង
ក​ពិតប្រាកដ​មែន ក៏​ប្រគល់​សព​ជួន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ