ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​យុន្តការ​ដ៏​សំខាន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រៅ​អំពី​កិច្ចការរដ្ឋបាល និង​កិច្ច​ការពារ​សន្តិសុខ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ គឺជា​យុន្តការ​ដ៏​សំខាន់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម យន្ត មីន បាន​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រៅ​អំពី​កិច្ចការរដ្ឋបាល និង​កិច្ច​ការពារ​សន្តិសុខ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ គឺជា​យុន្តការ​ដ៏​សំខាន់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម យន្ត មីន បាន​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង ។

ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៨​នេះ លោក ស កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង ថា បើ​ទោះបី​ស្រុក​ព្រៃ​នប់​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង ខ្ស​ល់ក​ន្ទ្រា​ក់ និង​មានការ​ជន់​ផ្លូវ​ខ្លះ​ៗ​តិចតួច​យ៉ាងណា​ក្តី ក៏​អាជ្ញាធរ​នៅ​តែ​តាមដាន​យ​ចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ឃុំ គ្រប់​លំដាប់ថ្នាក់ ដោយ​ចុះ​ពិនិត្យ​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​សំខាន់​ៗ ដើម្បី​ស្វែង​យល់​ពី​មូលហេតុ​ក្រែង​មានការ​ជន់​លិច ងាយស្រួល​ក្នុង​ការ​មាន​វិធានការ​ស្តារ​ទាន់​ពេលវេលា ។ ជាមួយ និង​អាកាសធាតុ​នេះ​នៅ​ក្នុងស្រុក​ព្រៃ​នប់​ស្រប​ពេល​ដែល​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជោគ​ជាំ ផ្លូវលំ​ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី​ត្រូវ​បាន​លិច​ទឹក​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ តែ​យ៉ាងណា​មិន​បង្ក​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ​ឆ្លងកាត់​ឡើយ ។

ដោយឡែក​សម្រាប់​ប្រជុំជន​វាល​រេញ​វិញ​ក៏​មិន​មានការ​ជន់​លិច​ដែរ ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​បាន​ដាក់​គ្រឿងចក្រ​កាយ​ដឹក​កាក​សំណល់​ផ្សេង​ៗ​ចេញ​តាម​ប្រព័ន្ធ​លូ​សំខាន់​ៗ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដែល​ជា​ប្រភព​រំដោះ​ទឹក​យ៉ាង​សំខាន់​ចេញពី​ប្រជុំជន​វាល​រេញ ។ ជាមួយ នឹង​សកម្មភាព​នេះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ស​ង្ឈឹ​ម​ថា ក្នុងឆ្នាំនេះ​នឹង​មិន​មានការ​ជន់​លិច​ដូច​ឆ្នាំ​កន្លង​ទៅ​ឡើយ​ទោះបីជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទៀត​យ៉ាងណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ