ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​១១៦​គីឡូក្រាម ហួសការ​បរិច្ឆេទ និង​ខូចគុណភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ផ្សារ​ចំនួន​២ នៅ​ស្រុក​ភ្នំស្រុក​រក​ឃើញ​ទំនិញ​ហួសកាលបរិច្ឆេទ និង​ខូចគុណភាព និង​កម្ទេច​មី ដែល​ដកហូត​ទម្ងន់​១១៦​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ផ្សារ​ចំនួន​២ នៅ​ស្រុក​ភ្នំស្រុក​រក​ឃើញ​ទំនិញ​ហួសកាលបរិច្ឆេទ និង​ខូចគុណភាព និង​កម្ទេច​មី ដែល​ដកហូត​ទម្ងន់​១១៦​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំស្រុក ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា ជា​ការ​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ ស្រុក​ភ្នំស្រុក និង​អធិការដ្ឋាន​នគរ​ស្រុក​ភ្នំស្រុក និង​ម្ចាស់​ផ្សារ​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​តូប និង​ផ្សារ​ចំនួន​២​កន្លែង​ស្រុក​ភ្នំស្រុក ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​រក​ឃើញ​មាន​ទំនិញ​ដែល​ខូចគុណភាព​ហួសការ​បរិ​ច្ឆេ​ត​ត្រូវ​បាន​ដកហូត​យក​មាន មី​កំប៉ុង ពោត​កំប៉ុង ម្ស៉ៅ​ស៊ុប​ខ្នុរ កាហ្វេ​កញ្ចប់ ទឹកដោះគោ​ខាប់ ទឹកក្រូច​ដប​ជ័រ ស្ករ​គ្រាប់ ដំណាប់​កន្ទួត កាក​សំណល់​កម្ទេច​មី សរុប​ចំនួន​១១៨​គីឡូក្រាម​យក​ទៅ​ដុត​កម្ទេច​ចោល ។

លោក ហ៊ុយ ឡេ​ង ម្ចាស់​ផ្សារ​ហ៊ុយ​ឡេ​ង​ស្រុក​ភ្នំស្រុក​បាន​បញ្ជាក់​ថា ម្ចាស់​ផ្សារ និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ហួសការ​បរិច្ឆេទ បើ​រក​ឃើញ​មាន​អាជីវករ​ណាមួយ​លក់ទំនិញ​ខូចគុណភាព​ហើយ បាន​ណែនាំ​ម្តង​ជា​ពីរ​ដង​មិន​រៀងចាល​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​ច្បាប់​ឲ្យ​បញ្ឈប់​លក់​ក្នុង​ផ្សារ​ទៀត ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​សំណូមពរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​ក្នុង​១​ខែ​បាន​២​ទៅ​៣​ដង ជា​ការ​ប្រសើរ​ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ ។ ហើយ​អាជីវករ​ត្រូវ​ចូលរួម​ទប់ស្កាត​ការ​លក់ដូរ​ទំនិញ​ដែល​ខូចគុណភាព និង​ហួសការ​បរិច្ឆេទ បើសិន​ឃើញ​មាន​ជនខិលខូច​នាំ​យក​មក​លក់​ក្នុង​ទីផ្សារ​ត្រូវ​រាយ​ការ​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ