រាជធានីភ្នំពេញ ៖ ជាការកត់សម្គាល់ រាល់ឆ្នាំបោះឆ្នោតអាណត្តិមុនៗ សកម្មភាពក្នុងវិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីនៅប្រទេសកម្ពុជា ហាក់មានផលប៉ះពាល់ គ្រាន់តែតិចឬច្រើន ប៉ុន្ដែអាណត្តិនេះវិញ ខណៈដែលការបោះឆ្នោតកាន់តែជិតមកដល់ សកម្មភាពវិនិយោគលើវិស័យនេះ ជាពិសេស ដីធ្លីកាន់តែមានសកម្មភាពមិនតែប៉ុណ្ណោះ តម្លៃក៏បានកើនឡើងថែមទៀត។
បើតាមលោក ប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានឲ្យដឹងថា ការបោះឆ្នោតអាណត្តិនេះ ហាក់មិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ។ ជាក់ស្ដែង យើងសង្កេតឃើញថា ការវិនិយោគក្នុងវិស័យនេះនៅតែមានសកម្មភាពដដែល ដោយមិនមានការបង្អាក់ឬត្រូវផ្អាកឡើយ មិនថាសំណង់អគារ ឬដីធ្លី ។
លោកបន្តថា វិនិយោគិនដែលមកបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ភាគច្រើនមកពីតំបន់អាស៊ី ហើយពួកគេបានយល់ច្បាស់ណាស់ពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដូចនេះ ពួកគេមិនមានការរុញរាក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លីឡើយ ។ លោកថា ៖« បើយើងក្រឡេកមើលវិនិយោគិនដែលបណ្ដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ និងដីធ្លី ភាគច្រើនជាជនជាតិចិន ហើយជនជាតិចិននេះដែរ ក៏បានដឹងច្បាស់ពីស្ថានភាពនយោបាយស្រុកខ្មែរយើង អីចឹង ពួកគេនឹងនៅតែបន្តសកម្មភាពវិនិយោគរបស់ពួកគេមកលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាយើងជិតដល់ព្រឹត្តិការណ៍បោះឆ្នោតក្តី » ។
លោកបន្ថែមថា បច្ចុប្បន្ននេះ លោកមើលឃើញថា តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែនៅនឹងនរ ឬធ្លាក់ចុះទេ តែផ្ទុយទៅវិញវាបានបន្តងើបឡើងថែមទៀត ហើយនៅក្រោយការបោះឆ្នោតខាងមុខ លោកជឿថា តម្លៃអចលនទ្រព្យ ជាពិសេស ដីធ្លីនឹងបន្តឡើងថ្លៃថែមទៀត ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Founder Appraisal បានឲ្យដឹងដែរថា នៅជិតបោះឆ្នោតនេះ ដីកាន់តែឡើងថ្លៃ បើប្រៀបធៀបនឹងឆ្នាំមុនៗ ដែលមិនមែនជាឆ្នាំត្រូវរៀបចំការបោះឆ្នោត ។
លោកមានប្រសាសន៍ថា ៖« ខ្ញុំមើលឃើញថា វាមិនមានអ្វីប៉ះពាល់ដល់វិស័យដីធ្លី និងអចលនទ្រព្យនោះទេ, ទាំងដីលំនៅឋាន និងតំបន់ពាណិជ្ជកម្ម សុទ្ធតែបានកើនឡើងទាំងសកម្មភាពទិញ-លក់ និងតម្លៃ » ។
លោកឧកញ៉ាបន្តថា ដោយសារតែកំណើនប្រជាពលរដ្ឋបានកើនឡើងជាបន្តបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត តម្រូវការលំនៅឋានសម្រាប់ស្នាក់នៅ ក៏បានកើនឡើងដូចគ្នា ហើយអ្វីដែលជាការកត់សម្គាល់នោះ តម្រូវការលំនៅឋានតម្លៃសមរម្យបានកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាមន្ត្រីរាជការ ជាដើម ។ ដូចនេះ វាទាមទារឲ្យមានការវិនិយោគបន្ថែមលើប្រភេទលំនៅឋានតម្លៃសមរម្យ អីចឹងហើយដីធ្លីនៅតែមានតម្រូវការ និងបន្តកើនឡើង ។
លោកឧកញ៉ាបញ្ជាក់ថា នៅក្រោយការបោះឆ្នោត លោករំពឹងថា តម្លៃដីធ្លីនឹងកើនឡើងខ្ពស់ជាងបច្ចុប្បន្ន ជាពិសេសនៅភ្នំពេញ និងតំបន់មាត់សមុទ្រ ពីព្រោះវិនិយោគិនចិននៅតែបន្តបណ្ដាក់ទុនក្នុងវិស័យអចលនទ្រព្យ បានធ្វើសកម្មភាពទិញ-លក់ជាហូរហែនៅតំបន់ទាំងនោះ។ ដូចនេះហើយ បើសិនជាមានចរន្តទិញ-លក់កាន់តែច្រើន តម្លៃក៏មិននៅនឹងដដែលដែរ ។
លោក ជា គុយ ប្រធានក្រុមហ៊ុនពុះដីឡូត៍លក់បានឲ្យដឹងថា លោកបានត្រៀមឡើងថ្លៃរួចហើយសម្រាប់ដីឡូត៍នៅតំបន់ដែលលោកបានត្រៀមពុះលក់ ដូចជា នៅតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ ។ លោកថា ៖« នៅក្រោយការបោះឆ្នោតថ្នាក់ជាតិ ដីឡូត៍យើងនឹងឡើងថ្លៃទៀតហើយ មិននៅដដែលនោះទេ ពីព្រោះតម្លៃដីដែលយើងទិញពីប្រជាពលរដ្ឋមកពុះជាឡូត៍នោះ ក៏បានឡើងថ្លៃដែរ អីចឹង យើងមិនមានការព្រួយបារម្ភចំពោះព្រឹត្តិការណ៍បោះឆ្នោតនោះឡើយ » ។
ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យនេះ សុទ្ធតែមានសុទិដិ្ឋនិយមថា ក្រោយព្រឹត្តិការណ៍បោះឆ្នោត វិស័យនេះនៅតែមានសុខភាពល្អ និងបន្ដរីកចម្រើនក្នុងរយៈពេលវែងថែមទៀត ។
លោក Ken Lo អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ Century21 Imperial Property បានមានប្រសាសន៍ក្នុងពិធីអបអរក្រុមហ៊ុន Century21ចំនួន៨ ដែលទទួលបានពានរង្វាន់ចំនួន៨ ពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៤ កក្កដា កន្លងមកថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្រោយការបោះឆ្នោតនាពេលខាងមុខនេះ ។
លោកបន្តថា ៖« ការរីកចម្រើនវិស័យអចលនវត្ថុកម្ពុជា នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ប្រទេសជាតិ ហើយការរីកចម្រើននេះនឹងបន្តរយៈពេលវែងទៀត » ។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុនCentury21 Dream Property បានលើកឡើងស្រដៀងគ្នាថា វិស័យនេះមានឱកាសរីកចម្រើនរយៈពេលវែងបន្ថែមទៀត ខណៈទីផ្សារនេះកំពុងស្រូបយកអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ។ ហេតុនេះ ក្រោយការបោះឆ្នោត អ្វីៗនឹងល្អប្រសើរថែមទៀត ប្រសិនជាគ្មានការប្រែប្រួលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស ។
លោកបន្តថា ៖« ខ្ញុំជឿជាក់ និងមានទំនុកចិត្តលើទីផ្សារនេះ ជាពិសេស មានទំនុកចិត្តលើរដ្ឋាភិបាលនឹងនាំមកនូវស្ថិរភាពនយោបាយ និងមិនធ្វើឲ្យស្ថានភាពនយោបាយប្រែប្រួលជាដុំកំភួនណាមួយនោះទេ » ។
អគ្គនាយកក្រុមហ៊ុន VUTRUST GROUP លោក គុយ វ៉ាត បានថ្លែងផងដែរថា ស្ថានភាពវិស័យអចលនវត្ថុកម្ពុជានៅតែបន្តមានភាពរឹងមាំ ហើយក្រុមហ៊ុនរបស់យើងមិនទាន់ទទួលបានលទ្ធផលធំដុំពេកទេ តែបើទីផ្សារវិញ យើងនៅតែមានភាពនាំមុខគេនៅក្នុងទីផ្សារនេះ ។
លោកបន្តថា ៖« ក្រោយការបោះឆ្នោត ស្ថានភាពវិស័យនេះនឹងរីកចម្រើនបន្តទៀត ប្រសិនជាស្ថានភាពនយោបាយមិនមានការប្រែប្រួលជាដុំកំភួនណាមួយនោះ » ។
យោងតាមរបាយការណ៍គោលនយោបាយសេដ្ឋកិច្ច ដែលបានបោះផ្សាយជាសាធារណៈកាលពីអំឡុងចុងខែមីនា បង្ហាញថា វិស័យសំណង់នឹងមានអត្រាកំណើនប្រមាណ១៦,៧%ក្នុងឆ្នាំ២០១៨ និង១៦,៩%ក្នុងឆ្នាំ២០១៩ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់ថ្លៃទាប និងមធ្យម ដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់ថ្លៃខ្ពស់ ។
ភាពរឹងមាំនៃវិស័យនេះ ត្រូវបានបន្តគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ។
ទន្ទឹមនឹងនេះ វិស័យអចលនទ្រព្យត្រូវបានរំពឹងថា នឹងនៅតែមានកំណើនរឹងមាំក្នុងរង្វង់៨,៥%ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលមាននិន្នាការស្របគ្នាទៅនឹងវិស័យសំណង់ដែរ។ កំណើននេះនឹងត្រូវទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារពាណិជ្ជកម្ម និងលំនៅឋានមានថ្លៃទាបនិងមធ្យម ដែលប៉ះប៉ូវដល់ការថមថយនៃប្រតិបត្តិការទិញ-លក់ និងជួលលំនៅឋានថ្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ធៀបនឹងតម្រូវការ ៕
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...