ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កូនខ្ចី​២​ខែ​បញ្ចប់ជីវិត​ខ្លួនឯង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ស្ដ្រី​ម្នាក់​មាន​ជម្លោះ​ជាមួយ​ប្ដី​ចងក​សម្លាប់​ខ្លួន​ស្លាប់​ចោល​កូនស្រី​​អាយុ​២​ខែ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ប៉ាណ​ល់ ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ…

ខេត្ត​រតនគីរី ៖ ស្ដ្រី​ម្នាក់​មាន​ជម្លោះ​ជាមួយ​ប្ដី​ចងក​សម្លាប់​ខ្លួន​ស្លាប់​ចោល​កូនស្រី​​អាយុ​២​ខែ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ប៉ាណ​ល់ ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពី​ន​ណាត់ អាយុ​២៥​ឆ្នាំ មាន​ប្ដី​ឈ្មោះ​ទីង ហុង ។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ជា​ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ និង​ចាប់តាំងពី​រៀប​ការ​បាន​៣​ឆ្នាំ​ មានកូន​ស្រី​អាយុ​ទើបតែ​បាន​២​ខែ​ម្នាក់​គត់ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​សម្ដី​បងប្អូន​សាច់ញាតិ​របស់​​ស្ត្រី​រង​គ្រោះ និង​អ្នក​រស់នៅ​ក្បែ​ផ្ទះ​ស្ដ្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ពី​នាក់​ប្ដី​ប្រពន្ធ​នេះ​មានរឿង​រ៉ាវ​ឈ្លោះ​ទាស់ទែង​គ្នា​យ៉ាង​ខ្លាំង​នៅ​ពេល​យប់ ស្រាប់តែ​ព្រឹក​ឡើង​ប្ដី​របស់​នាង​បាន​វេច​ខោអាវ​ចេញពីផ្ទះ​ចោល​នាង​និង​កូន​តូច​អោយ​នៅ​តែ​ពី​នាក់​យ៉ាង​លំបាក​។ បន្ទាប់​ពី​ប្តី​ទៅ​ចោល​អស់​រយៈពេល​៤​ថ្ងៃ​ហើយ​បុរស​ជា​ប្តី​បាន​មក​រស់នៅ​ឯ​​ផ្ទះ​ម្ដាយ​នៅ​ភូមិ​កា​មែន ឃុំ​ឯកភាព ស្រុក​អូ​ជុំ ទើប​ស្ដ្រី​ជា​ប្រពន្ធ​បាន​ខឹង​ប្ដី ហើយ​នាង​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួនឯង​​បែប​នេះ​ទៅ ។

សមត្ដ​កិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​សព​រួច បាន​រក​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​នោះ​ទេ ដោយ​ស្ដ្រី​រង​គ្រោះ​យក​ខ្សែ​អង្រឹង​ចងក​នឹង​មេដំបូល​ផ្ទះ​កម្ពស់​២​ម៉ែ​ត្រ​​នៅ​ក្នុង​បន្ទប់​នាង​ដេក​តែ​ម្ដង ។ ក្រោយ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជួន​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ទំពួន​។

បើ​តាម​ព័​ត៌​មាន​ពី​បងប្អូន​ដែល​រស់​ក្បែរ​ផ្ទះ​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ពួក​គាត់​មានការ​សោកស្ដាយ​នាង​ (ស្ត្រីរងគ្រោះ​)យ៉ាង​ខ្លាំង ព្រោះ​នាង​មាន​ច​រឹត​ស្លូតបូត​មិនសូវ​ចេះ​និយាយ​ច្រើន​ទេ ហើយ​ថែម​ទាំង​ស្លាប់​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​២​ខែ​ទុក​អោយ​ប្ដី​មើលថែ​យ៉ាង​លំបាក​វេទនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ