ទៀតហើយស្រុកកំពង់សិលា ស្ថានភាពទឹកនៅតែឡើងមិនឈប់(មានវីដេអូ)
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្រុកកំពង់សិលាដោយអាកាសធាតុនៅបន្តភ្លៀងបន្តជំនន់ទឹកភ្លៀងបានចាប់ផ្តើមជន់លិចផ្លូវជាតិលេខ៤ នៅចំណុចខាងកើតស្ពានស្ទឹងសំរោងសាជាថ្មីម្តងទៀតហើយ ។ សេចក្តីរាយការណ៍បន្ត ដោយទឹកចាប់ជនលិចនៅវេលាម៉ោងជាង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ កក្កដា ២០១៨នេះ…
សេចក្តីរាយការណ៍បន្ត ដោយទឹកចាប់ជនលិចនៅវេលាម៉ោងជាង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ កក្កដា ២០១៨នេះ ហើយដល់ម៉ោង៦ព្រឹកថ្ងៃដដែលនេះទឹកបានជន់លិចលើផ្លូវកម្ពស់២តឹក ប្រវែងជិត៦០ម៉ែត្រ ។
ដោយឡែកនៅម៉ោងជិត៧ព្រឹកនេះរថយន្តធុនតូចអាចធ្វើដំណើរឆ្លងកាត់បាន ។ តែចំពោះរថយន្តធុនធំសមត្ថកិច្ចបានបិទទាំងស្រុងអស់ចំនួន៣ថ្ងៃហើយ ៕
ចែករំលែកព័តមាននេះ