ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជំងឺ​តាអក​ធ្ងន់​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Guardian បាន​ឲ្យ​ដឹង​ថា វា​មានការ​ទាក់ទង​មួយ​រវាង​ជំងឺ​តាអក​ធ្ងន់ និង​បញ្ហា​បេះដូង ។ ការ​សិក្សា​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​តាអក​ធ្ងន់​ទំនងជា​អាច​កើត​ជំងឺ​បេះដូង​ជា​ច្រើន​ដូច​ជា ឈឺ​ដើមទ្រូង​ដោយសារ​បេះដូង គាំងបេះដូង…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Guardian បាន​ឲ្យ​ដឹង​ថា វា​មានការ​ទាក់ទង​មួយ​រវាង​ជំងឺ​តាអក​ធ្ងន់ និង​បញ្ហា​បេះដូង ។ ការ​សិក្សា​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​តាអក​ធ្ងន់​ទំនងជា​អាច​កើត​ជំងឺ​បេះដូង​ជា​ច្រើន​ដូច​ជា ឈឺ​ដើមទ្រូង​ដោយសារ​បេះដូង គាំងបេះដូង និង​ខ្សោយបេះដូង​ជាដើម ។

អ្នក​ស្រាវជ្រាវ​បាន​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​តាអក​ដែល​កើតឡើង​ញឹកញាប់​បំផុត នោះ​គឺ Atopic Eczema ដែល​វា​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​រមាស់ ក្រហម ស្ងួត និង​ប្រេះ​បែក ។ ការ​សិក្សា​បាន​ប្រើប្រាស់​កំណត់​ត្រា​របស់ NHS សម្រាប់​មនុស្ស​ពេញវ័យ​ប្រមាណ ៣៨៧៤៣៩​នាក់​ដែល​មាន​ជំងឺ​តាអក និង​ផ្គូផ្គង​ជាមួយ​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ ១.៥២៨.៤៧៧​នាក់​ផ្សេង​ទៀត ។

រយៈពេល​ជា​មធ្យម​នៃ​ការ​តាមដាន​៥​ឆ្នាំ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​តាអក​ទំនងជា​មាន​ជំងឺ​ឈឺទ្រូង​ដោយសារ​តែ​បេះដូង ឬ​ហៅ​ថា Unstable Angina (​ដែល​អ្នកជំងឺ​អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​មិន​អាច​ដឹង​ទុកជា​មុន និង​ក៏​មិន​គ្រាន់តែ​កើតឡើង​ក្នុង​ពេល​ធ្វើ​សកម្មភាព​រាង​កាយ​នោះ​ទេ​) ខ្សោយបេះដូង បេះដូង​លោត​ខុស​ចង្វាក់ ឬ​ដាច់​សរសៃឈាម​ខួរក្បាល ។

ភាព​ខុស​គ្នា​នេះ​ភាគច្រើន​បង្ក​ឡើង​ដោយសារ​លទ្ធផល​បាន​ពី​៥​ភាគរយ​នៃ​អ្នក​ដែល​ស្ថិត​ក្នុង​ការ​សិក្សា​មាន​ជំងឺ​តាអក​ធ្ងន់ ។ សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​សភាព​តិចតួច វា​ក៏​មាន​តិចតួច​ដែរ​ក្នុង​ការ​បង្កើន​បញ្ហា​លើ​បេះដូង ។

យើង​ក៏​មិន​អាច​និយាយ​បាន​ថា​អ្វី​នៅ​ពីក្រោយ​ការ​ប្រឈម​មុខ​នេះ​ដែរ ។ វា​អាច​ដោយ​សារ​​តែ​ការ​រលាក​រយៈពេល​វែង​បង្ក​ឡើង​ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​ខូចខាត​ដល់​បេះដូង និង​សរសៃឈាម ខណៈ​ពេល​ដែល​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​អាច​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​បេះដូង​ដែរ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ