ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​៣​ធ្វើ​ឱ្យ​ថ្ងាស​អ្នក​កើត​ស្នាម​ជ្រួញ​មុនគេ

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ថ្ងាស​ឆាប់​កើត​មាន​ស្នាម​ជ្រួញ អ្នក​គួរតែ​អាន​អត្ថបទ​នេះ ដើម្បី​ឈ្វេងយល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ថ្ងាស​អ្នក​កើត​មាន​ស្នាម​ជ្រួញ ទើប​អ្នក​អាច​ការពារ​បាន​ទាន់​ពេល ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​រាង​កាយ​អ្នក​បាត់បង់​ជាតិ​ទឹក​យូរ នោះ​វា​នឹង​ប៉ះពាល់​ដល់​ស្បែក​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​តឹង​ដូច​មុន​ទេ​។…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ថ្ងាស​ឆាប់​កើត​មាន​ស្នាម​ជ្រួញ អ្នក​គួរតែ​អាន​អត្ថបទ​នេះ ដើម្បី​ឈ្វេងយល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ថ្ងាស​អ្នក​កើត​មាន​ស្នាម​ជ្រួញ ទើប​អ្នក​អាច​ការពារ​បាន​ទាន់​ពេល ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​រាង​កាយ​អ្នក​បាត់បង់​ជាតិ​ទឹក​យូរ នោះ​វា​នឹង​ប៉ះពាល់​ដល់​ស្បែក​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​តឹង​ដូច​មុន​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ស្នាម​ជ្រួញ​លើ​ថ្ងាស​មុនគេ ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​ជា​រៀងរាល់ថ្ងៃ ទោះបីជា​អ្នក​រវល់​គ្មាន​ពេល​យ៉ាងណា​ក៏​ដោយ ព្រោះ​បើ​អ្នក​ធ្វេសប្រហែស នោះ​មុខ​អ្នក​នឹង​ចប់ ។

2.​នៅ​ពេល​ដែល​រាង​កាយ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​មិន​តឹង​ណែន ស្ងួត របកស្បែក គ្រើម និង​ងាយ​កើត​មាន​ស្នាម​ជ្រួញ​លើ​ថ្ងាស​ណាស់ ។ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​គ្រប់​ប្រភេទ ជា​ពិសេស បន្លែ និង​ផ្លែ​ឈើ​តែ​ម្តង ទើប​អាច​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាង​កាយ​បាន​គ្រប់ ។ ដូចនេះ ស្បែក​អ្នក​នឹង​អាច​ស្អាត​ជា​មិន​ខាន​ឡើយ ដោយ​មិន​ងាយ​ខូច​នោះ​ទេ ។

3.​នៅ​ពេល​ដែល​អ្នក​ចូល​ចិត្ត​ជ្រួញ​ថ្ងាស ឬ​យកដៃ​ទៅ​ទាញ​ស្បែក​ត្រង់​ថ្ងាស​នោះ វា​នឹង​ធ្វើ​ឲ្យ​ស្នាម​ជ្រួញ​កើតឡើង​កាន់តែ​ច្រើន​លើ​ថ្ងាស​នោះ​។ ដូចនេះ​អ្នក​មិន​គួរ​តែងតែ​ធ្វើ​មុខស្អុយ ឬ​យកដៃ​លេង​ថ្ងាស​នោះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ស្នាម​ជ្រួញ​លើ​ថ្ងាស​បាន ។ អ្នក​អាច​ចៀស​ពី​ទម្លាប់​ទាំង​៣​ខាងលើ​នេះ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ត្រង់​ថ្ងាស​អ្នក​មិន​ងាយ​ជ្រួញ​បាន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ