ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដែល​អាច​ធ្វើ​បាន​ពេល​ឈឺក្បាល​ក្រោយ​ស្រវឹង​រួច

5 ឆ្នាំ មុន

តើ​អ្នកមាន​ឈឺក្បាល​បែប​ប្រកាំង​ដែរ​ទេ? ពិត​ណាស់ ការ​ឈឺក្បាល​បែប​ប្រកាំង​ក្រោយ​ស្រវឹង​រួច អាច​ជា​រឿង​មួយ​មិន​មាន​ផាសុកភាព​ឡើយ ហើយ​ក៏​គួរតែ​ធ្វើ​រឿង​ខ្លះ​ដើម្បី​ដោះស្រាយ​វា​ដែរ​។ សំណាង​ដែល​ការ​ឈឺក្បាល​ប្រភេទ​នេះ​អាច​ដោះស្រាយ​បាន​តាម​មធ្យោបាយ ងាយ​ៗ​ដូច​ខាងក្រោម​នេះ​៖ ១-សម្រាក ៖ មនុស្ស​គ្រប់​គ្នា​ដែល​មាន​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​ប្រាកដជា​ដឹង​ថា…

តើ​អ្នកមាន​ឈឺក្បាល​បែប​ប្រកាំង​ដែរ​ទេ? ពិត​ណាស់ ការ​ឈឺក្បាល​បែប​ប្រកាំង​ក្រោយ​ស្រវឹង​រួច អាច​ជា​រឿង​មួយ​មិន​មាន​ផាសុកភាព​ឡើយ ហើយ​ក៏​គួរតែ​ធ្វើ​រឿង​ខ្លះ​ដើម្បី​ដោះស្រាយ​វា​ដែរ​។ សំណាង​ដែល​ការ​ឈឺក្បាល​ប្រភេទ​នេះ​អាច​ដោះស្រាយ​បាន​តាម​មធ្យោបាយ ងាយ​ៗ​ដូច​ខាងក្រោម​នេះ​៖

១-សម្រាក ៖ មនុស្ស​គ្រប់​គ្នា​ដែល​មាន​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​ប្រាកដជា​ដឹង​ថា ការ​ឈឺចាប់​នោះ​គឺ​ខ្លាំងក្លា​ប៉ុនណា ហើយ​ក៏​អាច​មាន​អារម្មណ៍​អស់កម្លាំង​បែប​ណា​ដែរ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​នេះ​គឺ សម្រាក​ឲ្យ​បាន​ច្រើន ។ បើសិនជា​អាច ចូរ​គេង​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់​រហូត​ដល់​ការ​ស្រវឹង​មាន​ភាព​ស្រាកស្រាន្ត​វិញ​ហើយ ។

២-ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ ៖ វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​ជំនួស​ថាមពល​ចាស់​មក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន​ឡើង​វិញ ព្រោះ​វា​ផ្តល់​នូវ​ចំនួន​កាឡូរី​ល្អ​ៗ។ អ្នក​ប្រហែលជា​មិន​ឃ្លាន​អាហារ​ក្នុង​ពេល​ស្រវឹង ប៉ុន្តែ​យក​ល្អ​គួរតែ​ញ៉ាំ​ទៅ​ដើម្បី​បង្កើន​ការ​ស្វាង​វិញ ។

៣-ញ៉ាំ​ទឹក ៖ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ការ​ដែល​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុង​ការ​ព្យាបាល​ភាព​ស្រវឹង ។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់ បើសិនជា​ដឹង​ថា​អ្នក​ស្រវឹង​ហើយ​ឈឺក្បាល ។ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ ស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់ ។

៤-ចៀសវាង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ៖ ខណៈ​ពេល​ដែល​កំពុង​តែ​មាន​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង ហើយ​ខំប្រឹង​លេង​បណ្តាញ​សង្គម​ទៀត អ្នក​ពិតជា​នឹង​មិន​មាន​អារម្មណ៍ល្អ​ឡើយ ។ ការ​ដែល​ឈឺក្បាល​ក្រោយ​ស្រវឹង វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​ខ្លាច​ពន្លឺ ហើយ​ការ​ដែល​ប្រើ​ភ្នែក​សម្លឹង​ទៅ​លើ​បណ្តាញ​សង្គម​ទៀត អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ពិបាក​ថែម​ទៀត (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ