ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប កំពុងបារម្ភពីស្ថានភាពទឹកជំនន់ គំរាមការិយាល័យ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ថានភាព​គណបក្ស​នយោបាយ ដែល​បាន​ឈរឈ្មោះ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នី​តី​កាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្តក្រចេះ មាន​ចំនួន​១៣​គណបក្ស​នយោបាយ​។ តាំងពី​ថ្ងៃ​ចាប់ផ្តើម​យុ​ទ្ឋ​នា​ការ​ឃោសនា រហូត​មក​ទល់​នេះ…

ខេត្តក្រចេះ ៖ ស្ថានភាព​គណបក្ស​នយោបាយ ដែល​បាន​ឈរឈ្មោះ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នី​តី​កាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្តក្រចេះ មាន​ចំនួន​១៣​គណបក្ស​នយោបាយ​។

តាំងពី​ថ្ងៃ​ចាប់ផ្តើម​យុ​ទ្ឋ​នា​ការ​ឃោសនា រហូត​មក​ទល់​នេះ គឺ​ខាង​ម​ន្រី្ត​គ​.​ជ​.​ប បាន​កត់សម្គាល់​ឃើញ​ថា មិន​មាន​បាតុភាព ឬ​បញ្ហា​អវិជ្ជមាន​ណាមួយ​ប៉ះពាល់​ដល់​ការ​អនុវត្ត​នីតិវិធី​បោះ​ឆ្នោត​របស់​គណៈ​កម្ម​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​ទេ ក៏​ដោយសារ​តែ​គណបក្ស​នយោបាយ​ទាំង​១៣​គណបក្ស គឺ​សុទ្ធ​សឹង​មាន​ភាព ចាស់​ទុំ ផ្នែក​នយោបាយ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​លើក​ឡើង​របស់​លោក អ៊ុ​ង ស៊ី​យឿ​ន ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តក្រចេះ​បានឱ្យ​ដឹង នៅ​ថ្ងៃ​ទី​១៨ កក្កដា នេះ​។

ទន្ទឹម​និង​ស្ថានភាព​អាកាសធាតុ ដែល​កំពុង​តែ​រង​នូវ​សម្ពាធ​ទាប ភ្លៀង​ធ្លាក់​យ៉ាង​គំហុក នៅ​ដើមរដូវ ស្រប​ពេល​ដែល​ស្ថានភាព​ទឹកទន្លេ បឹង ព្រែក ក៏​កំពុង​ជន់​ឡើង​ផង​ដែរ​នោះ ប្រធាន​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តក្រចេះ លោក អ៊ុ​ង ស៊ី​យឿ​ន បាន​សម្តែង​នូវ​ក្តី​បារម្ភ​ពី​ការ​គំរាមកំហែង ដោយ​គ្រោះ​ទឹកជំនន់​មក​លើ​ការ​រិ​យា​ល័យ​បោះ​ឆ្នោត​មួយ​ចំនួន នៅ​តាម​បណ្តា​ស្រុក​ដែល​ងាយ​និង​រង​គ្រោះ ។

ស្រុក​ចំនួន​៤ និង​ក្រុង​១ ក្នុង​ចំណោម​ស្រុក​ទាំង​៥ ដែល​ប្រឈម​ការ​លិច​ការិយាល័យ​បោះ​ឆ្នោត រួម​មាន​ស្រុក​​ឆ្លូង មាន​៨​កា​រិ​យ​ល័យ ស្រុក​ចិត្រ​បុរី​មាន​១២​ការិយាល័យ ក្រុង​ក្រចេះ​មាន​៤​ការិយាល័យ ស្រុក​ព្រែក​ប្រសព្វ​មាន​២៣​ការិយាល័យ ស្រុក​សំបូរ​មាន​៤​ការិយាល័យ ។

បញ្ហា​នេះ ក៏​ត្រូវ​លោក​ប្រធាន​គ​.​ជ​.​ប​ខេត្ត បាន​បញ្ជាក់​ថា ខាង​គណៈកម្មាធិការ​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជា​ច្រើន​កន្លែង ដើម្បី​ត្រៀម​ជម្លៀស​ការិយាល័យ សម្រាប់​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​គេច​ពី​ការ​លិចលង់​ដំណើរ​​ទៅ​បាន​តាម​ធម្មតា ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ