មកទល់ព្រឹកនេះហើយទឹកនៅតែ…និងបន្តអួរអាប់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅស្រុកព្រៃនប់ទឹកបានស្រកទៅវិញ បន្ទាប់ពីឡើងយ៉ាងខ្លាំងចាប់ពីព្រលប់ម៉ោងជិត៦ល្ងាចថ្ងៃទី១៥ ខែកក្កដានេះ ដែលបង្កឡើងដោយអាកាសធាតុមានភ្លៀងធ្លាក់ជោគជាំរហូតអាជ្ញាធរឈានដល់បិទចរាចរណ៍រថយន្ដធនធំមិនឲ្យឆ្លងកាត់ជាបណ្តោះអាសន្នប្រមាណជាជិត១០ម៉ោង ។ ដោយសារតែទឹកបានហូរជន់នៅលើផ្លូវជាតិប្រមាណជាពី១-២តឹក ហើយបានឲ្យចរាចរណ៍ឡើងវិញ នៅម៉ោងប្រមាណជាជាង៤ជិតភ្លឺ…
ដោយសារតែទឹកបានហូរជន់នៅលើផ្លូវជាតិប្រមាណជាពី១-២តឹក ហើយបានឲ្យចរាចរណ៍ឡើងវិញ នៅម៉ោងប្រមាណជាជាង៤ជិតភ្លឺ ចូលដល់ថ្ងៃទី១៦ កក្កដានេះ រហូតមកទល់ព្រឹកនេះ ស្របពេលដែលទឹកស្រកជាបន្ដបន្ទាប់ ។
តាមប្រភពពីមន្ដ្រីមូលដ្ឋានបានឲ្យដឹងនៅព្រឹកនេះថា ទោះបីជាអាកាសធាតុនៅបន្ដអួរអាប់យ៉ាងណាក៏ដោយក៏ទឹកបានស្រកជាបន្ដបន្ទាប់ទោះជាយ៉ាងនេះក្ដី សមត្ថកិច្ចស្ថាបនពាក់ព័ន្ធកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះអាកាសធាតុនៅតំបន់នោះមានសភាពអួរអាប់នៅឡើយ ៕

ចែករំលែកព័តមាននេះ