មូល​ហេតុ​ដែលអ្នក​​គួរ​រើស​ភ្នាក់ងារ​ជំនាញ​ក្នុង​ការ​ទិញ ​ឬ​លក់​អចលនទ្រព្យ


រាជធានី​ភ្នំពេញ ៖ ការ​ទិញ ឬ​លក់​អចលនទ្រព្យ ប្រសិនបើ​យើង​ឈ្វេងយល់​មិន​បាន​ស៊ី​ជម្រៅ​ទេ អាច​នឹង​ធ្វើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​បាត់បង់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា ពេល​វេលា ការ​រំខាន តម្លៃ បញ្ហា និង​ការ​គ្រោះថ្នាក់​ផ្សេង​ៗ ជាដើម ។ ចំណែក​អ្នកទិញ ក៏​ប្រឈម​នឹង​បញ្ហា​ស្រ​ដៀង​គ្នា​ដែរ ។ ផ្ទុយ​មក​វិញ ប្រសិនបើ​មាន​ភ្នាក់ងារ​ដែល​មាន​វិជ្ជា​ជីវៈ និង​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល ជា​អ្នកសម្របសម្រួល​នោះ ទាំង​អ្នកលក់ និង​អ្នកទិញ ពិតជា​នឹង​សម្រេច​បាន​ទៅ​តាម​បំណងប្រាថ្នា ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុនបាន​បង្ហាញ​សូចនាករ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នកលក់​ឬ​អ្នកទិញ គួរ​ជ្រើសរើស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ ដើម្បី​ធ្វើ​ជាទី​ប្រឹក្សា ដោយហេតុ​ថា ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋ​កិច្ច គឺជា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ពិតប្រាកដ ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​សេដ្ឋ​កិច្ច ។ ក្រុមហ៊ុន​បែប​នេះ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​បទ​ពិសោធន៍​គ្រប់គ្រាន់ ។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​សេវាកម្ម​របស់​ខ្លួន​, មានការ​ធានា​​ពី​គុណភាព​នៃ​សេវាកម្ម​វិជ្ជាជីវៈ​, គោរព​តាម​គោលការណ៍​គ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជា​ជីវៈ គឺ សុចរិត​ភាព​, អ​ព្យា​ក្រឹត្យ​ភាព​, សមត្ថភាព​វិជ្ជាជីវៈ​, រក្សា​ការ​សម្ងាត់ និង​ប្រតិបត្តិ​វិជ្ជាជីវៈ និង​មាន​សេវាកម្ម​ជា​កញ្ចប់​ពី​ដើម​ដល់​ចប់ ។

ចំណុច​ទាំងអស់​ខាងលើ​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ខ្ពស់ និង​គួរតែ​ប្រើប្រាស់​សេវាកម្ម​ភ្នាក់ងារ​អចលនវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច ។

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អត្ថប្រយោជន៍​ដែល​អតិថិជន​ទទួល​បាន​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ រួម​មាន ទទួល​បាន​ទីប្រឹក្សា​ជា​ភ្នាក់​ងារ​អចលនវត្ថុ ដែល​មានបទពិសោធន៍ និង​វិជ្ជាជីវៈ​ច្បាស់លាស់​។ ទទួល​បានការ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ។ ទទួល​បាន​សេវាកម្ម​រៀបចំ​ឯកសារ​ទិញ​-​លក់​ពី​ដើម​ដល់​ចប់​តាម​ផ្លូវច្បាប់ ។ អាច​លក់​អចលនវត្ថុ​បាន​លឿន​ឆាប់រហ័ស​ក្នុង​តម្លៃ​ទីផ្សារ ឬ​ទិញ​ផ្ទះ​-​ដី​ក្នុង​ក្តី​ស្រមៃ​បាន​តម្លៃ​ថោក​ជាង​ទីផ្សារ ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​ប្រថុយប្រថាន ។

បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​ឲ្យ​ដឹង​ជា​រឿយ​ៗ​ថា ការ​ទិញ​-​លក់​ខ្លួនឯង គឺ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖

១-​តម្លៃ ៖ អាច​ខ្ពស់ ឬ​ទាប​ជាង​ទីផ្សារ ។

២-​បញ្ហា​ដីធ្លី ៖ ជា​រឿយ​ៗ​តែង​កើតឡើង​រវាង​អ្នកទិញ និង​អ្នកលក់ ដោយសារ​ភាព​មិន​ច្បាស់លាស់​លើ​អចលនវត្ថុ ដូច្នេះ ពេល​ផ្ទេរកម្មសិទ្ធិ គឺ​តែង​មាន​បញ្ហា ។

៣-​អំពើ​ចោរកម្ម ៖ ដោយសារ​ការ​ដាក់​លក់​ខ្លួនឯង ហើយ​មាន​ជនខិលខូច​បន្លំ​ណាត់ជួប ដើម្បី​ប្រ​ព្រឹទ្ធ​បទល្មើស ជាដើម ។

ផ្ទុយ​មក​វិញ ប្រសិនបើ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់ និង​មានបទពិសោធន៍​វិញ គឺ​មិន​បាច់​​ខ្វល់​ពី​បញ្ហា​ទាំងនេះ​ឡើយ ពោល​គឺ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ។

យោង​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​៧៦០ សហ​វ​-​ប្រក ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ភ្នាក់ងារ​អចលនវត្ថុ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និង​ទំនុកចិត្ត​ពី​អតិថិជន និង​សាធា​រណ​ជន ដោយ​គោរព​នូវ​គោលការណ៍​៥​ចំណុចរួម​មាន សុចរិត​ភាព​, អ​ព្យា​ក្រឹត្យ​ភាព​, សមត្ថភាព​វិជ្ជាជីវៈ​, ការ​រក្សា​ការ​សម្ងាត់​វិជ្ជាជីវៈ និង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ