ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅកូនកោសខ្យល់… ប៉ះចុះប៉ះឡើងផ្ទុះ​អារម្មណ៍​​ផ្លូវភេទ ទប់លែងបាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ឪពុកចុង​ម្នាក់​បាន​ត្រូវ​ប្រពន្ធ​ប្តឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ឱ្យ​កូនស្រី​អាយុ​១២​ឆ្នាំ​កោសខ្យល់ ហើយ​មាន​អារម្មណ៍​ផ្លូវភេទ ​ក៏​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ប៉ុន្តែ​បាន​តែ​មួយ​ថ្ងៃ​ក៏​បែក​រឿង ។​ការ​ឃាត់ខ្លួន​បុរស​រូប​នេះ គឺ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ឪពុកចុង​ម្នាក់​បាន​ត្រូវ​ប្រពន្ធ​ប្តឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ឱ្យ​កូនស្រី​អាយុ​១២​ឆ្នាំ​កោសខ្យល់ ហើយ​មាន​អារម្មណ៍​ផ្លូវភេទ ​ក៏​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ប៉ុន្តែ​បាន​តែ​មួយ​ថ្ងៃ​ក៏​បែក​រឿង ។​ការ​ឃាត់ខ្លួន​បុរស​រូប​នេះ គឺ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា នៅ​នឹង​ផ្ទះ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ជន​ជា​ឪពុកចុង​នេះ​ឈ្មោះ ទុំ សេរី​វី អាយុ​៣១​ឆ្នាំ មុខរបរ​ខ្វៃ​ជ្រូក ។ តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា បុរស​ជា​ឪពុកចុង​ត្រឡប់​មក​ពី​ខ្វៃ​ជ្រូក​វិញ​មិន​ស្រួលខ្លួន ក៏​ប្រើ​កូន​ស្រី​(​កូន​ប្តី​មុន​)ឱ្យ​កោសខ្យល់ ហើយ​ខណៈនោះ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ក្មេង​ស្រី​មិន​ស្រួលខ្លួន​ក៏​ដេក​ដណ្តប់ភួយ ហើយ​ម្តាយ​សួរនាំ​ក៏​បែក​រឿង និង​នាំ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ ព្រមទាំង​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ម្នាក់​នេះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជា​កូន​ប្តី​មុន ហើយ​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ដែល​ម្តាយ​នាង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​បុរស​នេះ រហូត​បានកូន​ស្រី​មួយ​អាយុ​២​ឆ្នាំ ។ មិន​នឹក​ស្មានថា បុរស​ជា​ឪពុកចុង​ចិត្ត​តិរច្ឆាន​នេះ ចាប់រំលោភក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ជា​កូន​ប្តី​មុន​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ