ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចេះអើយ​ក្រចេះ… ទៀត​ហើយ.!!!

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា​៤៣​នាក់​បាន​ពុល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៣ កក្កដា ស្ថិត​នៅ​ភូមិ​ក្នុង​ស្នួល​វត្ត​កើត ឃុំ​ស្នួល…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា​៤៣​នាក់​បាន​ពុល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៣ កក្កដា ស្ថិត​នៅ​ភូមិ​ក្នុង​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។ នេះ​បើ​យោង​តាម​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ​ទាំង​៤៣​នាក់ក្នុង​នោះមាន​ស្រី​១០​នាក់ ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​ពួកគេ​មិនមានអាការៈធ្ងន់ធ្ងរនោះទេ ដោយកំពុង​សម្រាក​ព្យាបាលក្នុងមន្ទីរពេទ្យ​នៅឡើយ ។

ប្រភព​បន្ត​ថា មុន​ពេល​​កើតហេតុ​ការណ៍​ពុល​នេះ គឺ​ពួក​គេ​ទាំងនោះ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ នៅ​ក្នុងភូមិ ហើយ​ពួក​គេ​បាន​ទទួលទាន​ស្រា​.​ស ក្រោយមកក៏​​​ករណី​ពុល​នេះ​តែម្តង ។ តែ​ទោះបីជា​យាង​ណា បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាមដាន​លើ​ករណី​ពុល​នេះបន្ត ដើម្បី​រក​មូលហេតុ​ពិត​ប្រាកដ ។

ប្រភព​បន្ត​ទៀត​ថា ចំពោះ​ពិធី​បុណ្យសព​ខាងលើនេះដែរ ត្រូវបានឱ្យដឹងថា គឺ​មាន​​មនុ​សុ្ស​៣​នាក់​បាន​នាំ​គ្នា​ទៅ​​ផឹកស្រា ។ ​​ក្រោយមក មាន​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់​​គ្នា ដោយ​មិនដឹង​ពី​មូលហេតុ ដោយសមត្ថកិច្ច​កំពុងស្រាវជ្រាវដែរ ។

ចំពោះ​អ្នក​ស្លាប់​ទាំង​២​នាក់​ ត្រូវ​បាន​ស្គាល់​ម្នាក់​ឈ្មោះ​ព្រិច ណាត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ កក្កដា ) ហើយ​ម្នាក់​ទៀត​ឈ្មោះ ឡៃ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១៣ កក្កដា ) ។

លុះ​យប់​ថ្ងៃ​ទី​១៣ កក្កដា ដដែល ក៏​អ្នក​ភូមិ (ក្នុងនោះ​មានជនរងគ្រោះ​​ទាំង​៤៣​នាក់​) បាន​ចូលរួម និង​កំដ​​នៅ​ក្នុង​ពិធី​បុណ្យសពនោះក៏​កើតមាន​​ករណី​ពុលស្រា​​នេះ​​តែ​ម្តង ។

ព័ត៌មានលម្អឹត​នឹង​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ