ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ហៅ​ថា ជីវិត​មាន​ប្រយោជន៍ ?

7 ឆ្នាំ មុន

ជីវិត​ដែល​មាន​ប្រយោជន៍ បើជា​បព្វជិត​លោក​បាន​បំពេញ​ការ​សិក្សា​ក្បួនខ្នាត​ពី​មាគ៌ា​ព្រះពុទ្ធ​សាសនា​បាន​ចេះ​ដឹង​ហើយ បាន​ប្រតិបត្តិ​តាម​ការ​ចេះ​ដឹង និង​បាន​បំពេញ​មុខងារ​តាម​តួនាទី​របស់​បព្វជិត ដើម្បី​ញុំ​ា​ង​ប្រយោជន៍​អោយ​ដល់​ព្រះពុទ្ធ​សាសនា​ផង ដល់​ប្រទេស​ជាតិ​ផង ដល់​ខ្លួន និង​មនុស្ស​ទូទៅ​ផង មិន​ប្រព្រឹត្ត​ខ្ជះខ្ជាយ​ពេលវេលា ខ្ជិលច្រអូស…

ជីវិត​ដែល​មាន​ប្រយោជន៍ បើជា​បព្វជិត​លោក​បាន​បំពេញ​ការ​សិក្សា​ក្បួនខ្នាត​ពី​មាគ៌ា​ព្រះពុទ្ធ​សាសនា​បាន​ចេះ​ដឹង​ហើយ បាន​ប្រតិបត្តិ​តាម​ការ​ចេះ​ដឹង និង​បាន​បំពេញ​មុខងារ​តាម​តួនាទី​របស់​បព្វជិត ដើម្បី​ញុំ​ា​ង​ប្រយោជន៍​អោយ​ដល់​ព្រះពុទ្ធ​សាសនា​ផង ដល់​ប្រទេស​ជាតិ​ផង ដល់​ខ្លួន និង​មនុស្ស​ទូទៅ​ផង មិន​ប្រព្រឹត្ត​ខ្ជះខ្ជាយ​ពេលវេលា ខ្ជិលច្រអូស គឺ​ធ្វើខ្លួន​អោយ​សមជា​បព្វជិត​ទីពឹង​ខ្លួន បាន​ទាំង​ជន​ដទៃ​ក៏​គេ​អាច​ចូល​មក​ពឹងពាក់​បាន​ផង ។

ជីវិត​ដែល​មាន​តម្លៃ​នោះ គឺ​ពុំ​មែន​ទាល់តែ​រស់នៅ​លើ​គំនរ​មាសប្រាក់ ឬ​យសស័ក្តិ​ឋាន​ខ្ពង់ខ្ពស់​ទើប​មាន​តម្លៃ​នោះ​ទេ បញ្ហា​ដែល​សំខាន់​ជាង​នេះ​គឺ​គប្បី​អប់រំ​កាយ វាចា ចិត្ត អោយ​ប្រកបដោយ​គុណធម៌​ល្អ ជា​ធម្មិក​ជន និង​បាន​បំពេញ​តួនាទី ជា​មនុស្ស​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប ។

បើជា​គ្រហស្ថ​វិញ គ្រហស្ថ​នោះ​មានចិត្ត​ប្រកបដោយ​មនុស្សធម៌ មាន​ប្រាជ្ញា​ស្គាល់​ការ​ខុស​ត្រូវ ជ្រៅ​រាក់ ចេះ​សម្រប​ខ្លួន​ក្នុង​សង្គម​មិន​ប្រព្រឹត្ត​ច្រងេងច្រងាង​កោងកាច អុង​អាត់ លើកកម្ពស់​ខ្លួន​មើលងាយ​អ្នក​ដទៃ ដែល​ផ្ទុយ​នឹង​ច្បាប់​លោក ច្បាប់​ធម៌ ទាំង​បាន​បំពេញ​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ដល់​សាសនា ដល់​ខ្លួន ដល់​គ្រួសារ និង​ដល់​សាធារណជន​ផង ដោយ​កម្លាំងកាយ វាចា ចិត្ត និង​កម្លាំង​ទ្រព្យ ។

ជីវិត​របស់​មនុស្ស​បែប​នេះ​ទោះជា​ក្រ​ហ​ស្ថ​ក្តី បព្វជិត​ក្តី​ឈ្មោះ​ថា ជា​ជីវិត​រស់នៅ​មាន​ប្រយោជន៍ ដោយ​ពិត ព្រោះ​សប្បុរសជន​ទាំងនោះ​គេ​បាន​បំពេញ​កិច្ចការ​ដ៏​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ ដល់​សាសនា ហើយ​ស្នាដៃ​ទាំង​អស់នេះ​ជា​មហាកុសល ជា​ស្បៀង ជា​កំណប់ ទ្រព្យ​អាច​ជូន​ផល​ដល់​ខ្លួន​វិញ​អោយ​បាន​សុខ​ទៅ​លោក​ខាង​មុខ​ជាក់​ជា​មិន​ខាន ។