ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ហ៊ុន ម៉ាលី ធ្វើ​ពិធី​ប្រគល់​ផ្ទះទេវតា​៤​ខ្នង ជូន​លោក​យាយ​ លោក​តា​ ចាស់ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ដោយពិនិត្យ​ឃើញពីការ​រស់នៅលំបាក​វេទនាគ្មានទីជម្រក​ត្រឹមត្រូវ និងគ្មានទីពឹង​អាស្រ័យ​លោកយាយ លោក​តា​ក្រីក្រ​ចំនួន​៤គ្រួសារ​ ក្នុង​នោះ​​រស់នៅក្នុង​ស្រុក​​សិរីសោភ័ណ​២គ្រួសារ ​និង​ស្រុក​ថ្មពួក ចំនួន២​គ្រួសារ បានទទួល​​ផ្ទះទេវតាចំនួន​៤ខ្នង ធ្វើអំពី​ថ្មប្រក់​ស័ង្កសី​មាន​ទំហំ​​៧គុណ៦ម៉ែត្រ ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់លោក​ជំទាវហ៊ុន ម៉ាណា អគ្គនាយិកា​នៃអគ្គនាយក​ដ្ឋានវិទ្យុ និងទូរទស្សន៍​បាយ័ន និងជា​ប្រធាន​

ខេត្ត​បន្ទាយមានជ័យ ៖ ដោយពិនិត្យ​ឃើញពីការ​រស់នៅលំបាក​វេទនាគ្មានទីជម្រក​ត្រឹមត្រូវ និងគ្មានទីពឹង​អាស្រ័យ​លោកយាយ លោក​តា​ក្រីក្រ​ចំនួន​៤គ្រួសារ​ ក្នុង​នោះ​​រស់នៅក្នុង​ស្រុក​​សិរីសោភ័ណ​២គ្រួសារ ​និង​ស្រុក​ថ្មពួក ចំនួន២​គ្រួសារ បានទទួល​​ផ្ទះទេវតាចំនួន​៤ខ្នង ធ្វើអំពី​ថ្មប្រក់​ស័ង្កសី​មាន​ទំហំ​​៧គុណ៦ម៉ែត្រ ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់លោក​ជំទាវហ៊ុន ម៉ាណា អគ្គនាយិកា​នៃអគ្គនាយក​ដ្ឋានវិទ្យុ និងទូរទស្សន៍​បាយ័ន និងជា​ប្រធាន​មូល​​និធិបាយ័ន។ ពិធីប្រគល់​ផ្ទះ​ទេវតាធ្វើឡើង​កាលពីព្រឹកថ្ងៃទី​១៩ មីនា ២០១៣ ក្រោម​​ការ​អញ្ជើញ​​ចូលរួមពី​​លោក​ជំទាវ ហ៊ុន ម៉ាលី បុត្រីពៅ សម្តេច​តេជោ ហ៊ុន សែន និងលោក​​ជំទាវ កិត្តិព្រឹទ្ធ បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន និងជាតំណាងដ៏​ខ្ពង់ខ្ពស់របស់លោក​​ជំទាវ ហ៊ុន ម៉ាណា និង​មាន​ការរួម​ដំណើរ​​ដោយ​​លោក​​ម៉ឹង ពន្លក ប្រធាន​ចលនាយុវជន​ក្រុម១៥៧ ព្រម​ទាំង​​អាជ្ញាធរ​ខេត្ត ស្រុក ក្រុង និងប្រជា​ពលរដ្ឋចូល​រួមយ៉ាង​​ច្រើនកុះករ។

លោក​ម៉ឹង ពន្លក ប្រធានចលនា​យុវជនក្រុម១៥៧ ជំនួសឲ្យលោក​​ជំទាវ ហ៊ុន ម៉ាលី បានមានមតិនា​ឱកាសនោះថា តាមរយៈលោកជំទាវ​ហ៊ុន ម៉ាលី  សូមពាំនាំ​នូវការសាកសួរ​សុខ​ទុក្ខពីសំណាក់លោក​ជំទាវ ហ៊ុន ម៉ាណា  និង​ការ​ផ្តាំ​ផ្ញើនឹក​រ​លឹកពីសម្តេច​តេជោហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ​បងប្អូនប្រជាពល​រដ្ឋដែលបានចូលរួម​ក្នុងកម្មវិធីប្រគល់ផ្ទះ​ទេវតា​នាពេលនេះ ​​ដែល​ជានិច្ច​​កាលសម្តេច និង​លោក​ជំទាវ តែង​តែគិតគូរពី​សុខទុក្ខ​បងប្អូនប្រជា​ពលរដ្ឋរស់នៅខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​​ប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស៕