ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ រថយន្ត​ពាក់​ស្លាក​លេខ​អង្គភាព គឺជា​របស់​រដ្ឋ​ទោះបី​ទិញ​លុយ​ឯកជន​ក៏​ដោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​អង្គភាព គឺជា​របស់​រដ្ឋ​ទោះបីជា​ឯកជន​ប្រើ​លុយ​ផ្ទាល់ខ្លួន​ទិញ​យ៉ាងណា​ក៏​ដោយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​មហាជន ពិសេស​នោះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ចំពោះ​រថយន្ត​ពីរ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​នគរបាល…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​អង្គភាព គឺជា​របស់​រដ្ឋ​ទោះបីជា​ឯកជន​ប្រើ​លុយ​ផ្ទាល់ខ្លួន​ទិញ​យ៉ាងណា​ក៏​ដោយ ។
ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​មហាជន ពិសេស​នោះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ចំពោះ​រថយន្ត​ពីរ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​នគរបាល និង​ខេមរភូមិន្ទ​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឃោសនាបោះឆ្នោត ។

លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា យ៉ាង​ដូច្នេះ​ថា​«​ការ​ពិត​នៃ​មធ្យោបាយ​របស់​រដ្ឋ​ជា​មធ្យោបាយ​របស់​រដ្ឋ​ទាំងស្រុង គឺ​ប្រើប្រាស់​ថវិការដ្ឋ​ដាក់​លេខ​រដ្ឋ​សម្រាប់​បម្រើ​ការងារ​រដ្ឋ ភាគច្រើន​ជា​មធ្យោបាយ​ធំ​ៗ» ។ លោក​បន្ត​ថា មធ្យោបាយ​ចំណាយ​លុយ​ឯកជន​របស់​មន្ត្រី​ផ្ទាល់ខ្លួន​ដោយ​គ្រាន់តែ​សុំ​លេខ​រដ្ឋ​យក​មក​បំពាក់​ឲ្យ​រថយន្ត​នោះ​សម្រាប់​បម្រើ​ការ​ជូន​អង្គភាព​តែ​ការ​ពិតជា​របស់​ឯកជន​ទេ ។ តែ​ទោះជា​ចំណាយ​លុយ​ឯកជន​យ៉ាងណា​ក៏​ដោយ តែ​ដាក់​លេខ​រដ្ឋ​អាច​ថា ជា​របស់​រដ្ឋ​ហើយ ។

លោក​បញ្ជាក់​ថា​«​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​គេ​មិន​គិត​របស់​បាន​មក​ដោយ​លុយ​ឯកជន ឬ​លុយ​រដ្ឋ​ទេ តែ​បំពាក់​ផ្លា​ក​លេខ​រដ្ឋ​ត្រូវ​ច្បាប់​ហាម​ទាំងអស់ ។ បាតុភាព​កើតឡើង​ដោយសារ រថយន្ត​ជា​រថយន្ត​ឯកជន ចំណាយ​លុយ​ឯកជន តែ​បំពាក់​លេខ​រដ្ឋ​បានជា​ម្ចាស់​រថយន្ត​មិន​បាន​គិត​តាម​ផ្លូវច្បាប់​ដោយ​គិត​ថា ជា​រថយន្ត​ទិញ​លុយ​ផ្ទាល់ខ្លួន​បានជា​យក​មក​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​មិន​បាន​គិត​ពី​លេខ​រដ្ឋ​ជា​ទ​ង្វើ​ខុសច្បាប់​នោះ ។ ដូច្នេះ​ទោះបី​រថយន្ត​ទិញ​ដោយ​លុយ​ឯកជន​ក៏​ដោយ​ឲ្យ​តែ​ដាក់​លេខ​រដ្ឋ​ត្រូវ​ជៀសវាង​យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​នាំ​ឲ្យ​ខុសច្បាប់ និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស » ។

គួរ​រ​ឮ​កថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​មុន​ថ្ងៃ​បោះ​ឆ្នោត​បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​ទាំងអស់​កុំ​យក​របស់​រដ្ឋ​ទៅ​ធ្វើការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ឲ្យ​សោះ ។ចំណែក​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​បាន​ឃា​ម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត​ដែល​ពាក្យ​ស្លាក​លេខ​រដ្ឋ ឬ​អង្គភាព​ទៅ​ធ្វើការ​ឃោសនាបោះឆ្នោត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ