ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេះដូង ៖ ពេល​ណា​គ្រូពេទ្យ​ព្យាបាល​ដោយ​ការ​បា.ញ់​រឺ​ស័​រ​ពង្រីក​សរសៃ​ឈាម?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ហាក់​នៅ​មាន​កម្រិត បើ​ទោះបីជា​ជំងឺ​បេះដូង គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ យ៉ាងណាមិញ បច្ចេកវិទ្យា​ទំនើប ការ​ព្យាបាល​ជំងឺ​បេះដូង​គ្រប់​ប្រភេទ​ក៏​មានកា​រវិ​វត្ត​ទៅ​មុខ…

រាជធានី​ភ្នំពេញ ៖ ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ហាក់​នៅ​មាន​កម្រិត បើ​ទោះបីជា​ជំងឺ​បេះដូង គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ យ៉ាងណាមិញ បច្ចេកវិទ្យា​ទំនើប ការ​ព្យាបាល​ជំងឺ​បេះដូង​គ្រប់​ប្រភេទ​ក៏​មានកា​រវិ​វត្ត​ទៅ​មុខ ជាមួយនឹង​ឧបករណ៍ និង​បច្ចេកវិទ្យា​ឈានមុខ​ផង​ដែរ ។

ជួប​ជាមួយនឹង​ភ្នាក់ងារ​កោះសន្តិភាព​ថ្មី​ៗ​នេះ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ វេជ្ជ​បណ្ឌិត វិ​ស៊ុត វិ​វេ​កា​ភី​រ៉ាត (Dr. Visuit Vivekaphirat) ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​លំដាប់​ផ្កាយ ៥ Bumrungrad International Hospital នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ជំងឺ​បេះដូង គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ប្រជាពលរដ្ឋ​គួរ​យកចិត្តទុកដាក់ ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ជំងឺ​បេះដូង​នេះ​ផង​ដែរ វេជ្ជបណ្ឌិត បាន​បកស្រាយ​ពន្យល់​នូវ​ចំណុច​សំខាន់​ៗ​​ចំនួន ២ ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​ដោយ​កង្វះ​ការ​ផ្គត់ផ្គង់​ឈាម (Heart Ischemia) និង​ការ​ដាក់​ស្តេ​ន (Stent implantation ៖

១- ជំងឺ​បេះដូង​ដោយ​កង្វះ​ការ​ផ្គត់ផ្គង់​ឈាម (Heart Ischemia) ៖ Ischemia គឺជា​ពាក្យ​ដែល​រៀបរាប់​អំពី​កង្វះ​នៃ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​សាច់ដុំ​បេះដូង​។ ដូច្នេះ​ជំងឺ​បេះដូង​ដោយ​កង្វះ​ការ​ផ្គត់ផ្គង់​ឈាម (Heart Ischemia) វា​ត្រូវ​បាន​គេ​ហៅ​ថា បញ្ហា​បេះដូង​ដែល​បណ្តាល​​មក​ពី​សរសៃឈាម​បេះដូង​តូច​ចង្អៀត​។ នៅ​ពេល​សរសៃឈាម​តូច​ចង្អៀត ឈាម និង​អុក​ស៊ី​សែន​មាន​ចំនួន​តិចតួច​ផ្តល់​ដល់​សាច់ដុំ​បេះដូង​។

២- ការ​ដាក់​ស្តេ​ន (Stent implantation) ៖ គឺ​ការ​ព្យាបាល​ម្យ៉ាង ដែល​គ្រូពេទ្យ​ជំនាញ​ខាង​​បេះដូង​ប្រើប្រាស់​សម្រាប់​ព្យាបាល​នៃ​ការ​រាំងស្ទះ​នៃ​ស​សៃ​ឈាម ។ ដូច្នេះ​ការ​ដាក់​ស្តេ​ន (Stent implantation) គឺជា​ការ​ព្យាបាល​បែប​ទំនើប​ដែល​ជា​ការ​អភិវឌ្ឍន៍​ពី​ការ​ព្យា​បាល​ដោយ​ការ​ដាក់​បា​ឡុ​ង balloon sinuplasty ដែល​ត្រូវ​បាន​ធ្វើ​តាំងពី​ដើមឆ្នាំ ៨០។

វេជ្ជបណ្ឌិត Dr. Visuit Vivekaphirat បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​វេជ្ជបណ្ឌិត​ជំនាញ ព្យាបាល​ដោយ balloon sinuplasty គឺ​បាន​ពើបប្រទះ​នូវ​បញ្ហា​ធំ​មួយ​ចំនួន ។ ស្តេ​ន (Stent) គឺជា​បំពង់​ដែក​អ៊ី​ណុ​ក​តូច​មួយ​ដែល​ដាក់​បញ្ចូល​ជា​អចិន្ត្រៃយ៍ បញ្ចូល​ទៅ​ក្នុង​សរសៃឈាម​ដែល​ដំណើរការ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​បិទ​សរសៃឈាម ជា​ពិសេស​បន្ទាប់​ពី​អ្នកជំងឺ​ត្រូវ​បាន​អនុវត្ត​ការ​ព្យាបាល​តាម​រយៈ balloon ។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​ក្នុងស្រុក​ក៏​មានកា​រវិ​វត្ត​ទៅ​មុខ​ល្អ​សម្រាប់​ការ​ព្យាបាល​ជំងឺ​បេះដូង ហើយ​ចំពោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​យើង​ទាក់ទង​ទៅ​នឹង​អ្នកជំងឺ​ដែល​មាន​បញ្ហា​បេះដូង​នោះ គឺ​និយាយ​មែនទែន គឺ​យើង​មាន​សឹង​គ្រប់​កំរិត​ដែល​អាច​ព្យាបាល​បាន ។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន មាន​ប្រសាសន៍​បន្ថែម​ថា ៖ នៅ​ក្នុង​នោះ​យើង​មានការ​ដាក់​រឺ​ស័​រ​ក្នុង​សរសៃឈាម​បេះដូង ហើយ​យើង​មាន​រហូត​ដល់​ការ​វះ​កាត់ត​សរសៃឈាម​បេះ​ដូង យើង​អាច​ដាក់​ថ្ម​បេះដូង ជា​ពិសេស​សម្រាប់​អ្នកមាន​បេះដូង​ដើរ​យឺត អ្នក​ដែល​មាន​វិបត្តិ​បញ្ហា​បេះដូង​ដើរ​ញាប់​ខ្លាំង ឬ​មួយ​ក៏​អ្នកជំងឺ​បេះដូង​ដែល​មាន​ចង្វាក់​បេះ​ដួង​ដើរ​មិន​ស្មើ​ណាមួយ​នោះ អាច​ឈាន​ទៅ​ដល់​ការ​រំជួល​នៃ​ចរន្ត​ដែល​ឆ្លងភ្លើង​នៅ​ក្នុង​បេះដូង ។ យើង​អាច​ធ្វើការ​វះកាត់​ដូរ​ប្រឹស​បេះដូង​បាន ហើយ​យើង​អាច​ធ្វើការ​វះកាត់ ជា​ពិសេស​កូន​ខ្មែរ​ក្មេង​ៗ​ដែល​មាន​បញ្ហា​បេះដូង​ចំហរ​ពី​កំណើត ជាដើម​។

វេជ្ជបណ្ឌិត ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បន្ត​ថា​៖ «​ចំពោះ​វិបត្តិ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង គឺ​ការ​ព្យាបាល​មាន​ដូច​ជា​ការ​ព្យាបាល​ដោយ​ដាក់​រឺ​ស័​រ ហើយនឹង​មួយទៀត​យើង​អាច​ព្យាបាល​ការ​វះ​កាត់ត​សរសៃឈាម​បេះដូង ដែល​ភាសា​បច្ចេកទេស​យើង​ហៅ​ថា Bypass ព្រោះ​យើង​បាន​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ​ច្រើន​ករណី​មក​ហើយ​សម្រាប់​ការ​ធ្វើ Heart Bypass »​។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ការ​ព្យាបាល​ដោយ​ដាក់​ស្តេ​ន មាន​ន័យ​ថា វា​គឺជា​រឺ​ស័​រ​មួយ ដែល​យើង​រុក​តាម​សរសៃឈាម​យើង ដែល​ក្នុង​នោះ​អាច​តាម​សរសៃឈាម​ដៃ ឬ​មួយ​ក៏​សរសៃឈាម​នៅ​នឹង​ក្រលៀន ។ នៅ​ពេល​ដែល​យើង​រុក​ដល់​ទៅ​ក្នុង​សរសៃឈាម​បេះដូង ដល់​កន្លែង​ដែល​យើង​បាញ់ ដោយ​ប្រើ​ម៉ាស៊ីន​ថត​មើល​ទៅ គឺ​ដល់​កន្លែង​ដែល​ស្ទះ ។

ពេល​ឃើញ​កន្លែង​ដែល​ស្ទះ គឺ​យើង​តម្រូវ​ដាក់​រឺ​ស័​រ (ស្តេ​ន​) នៅ​កន្លែង​នឹង​ដើម្បី​ពង្រីក ដែល​​ភាសា​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​ដូច​លូ​ស្ទះ គឺ​យើង​រុក ។ សម្រាប់​ការ​ព្យាបាល ពេល​យើង​រក​ឃើញ​កន្លែង​ស្ទះ​ហើយ រឺ​ស័​រ​នឹង​ដោត​ទៅ វា​ពន្លា ដើម្បី​បើកមុខ​នៃ​ការ​ស្ទះ​នឹង​»​។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន មាន​ប្រសាសន៍​ថា​៖ «​បាទ មែនទែន​ទៅ​ការ​ព្យាបាល​ដោយ Balloon គឺជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ដោយ​ដាក់​ស្តេ​ន ។ មាន​ន័យ​ថា Balloon គ្រាន់តែ​ដាក់​ទៅ​ដើម្បី​បើក​ច្រកចេញ រួច​ហើយ​យើង​យក​រឺ​ស័​រ​ស្តេ​ន ទៅ​ដោត​កន្លែង​នឹង យើង​ពន្លា​​ដើម្បី​ដាក់​ឲ្យ​ជាប់​តែ​ម្តង ។ ព្រោះ Balloon ត្រឹមតែ​បើក ហើយ​ដាក់​ស្តេ​ន (Stent implantation) កន្លែង​នឹង​ដើម្បី​ទប់​ឲ្យ​បាន​យូរអង្វែង ។

ដោយសារ​តែ​យើង​ឃើញ​ថា ការ​ធ្វើ Balloon ទទេរ ជាមួយនឹង​ការ​ធ្វើ Balloon បូក​ជាមួយនឹង​ការ​ដាក់ Stent employment or stent implantation គឺ​ផល​ចំណេញ​ប្រសើរ​ជាង​ការ​ធ្វើ​ដាក់ Balloon ទទេរ​»៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ