ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចេញ​វិ​ញ្ញាប​នប​ត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញដល់​ខេត្ត​ចំនួន​7

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ក្រសួង​​បាន​ធ្វើ​ប្រតិភូកម្ម នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ឌី (D) សម្រាប់​នាំ​ចេញ​កសិផល​ទៅ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន​៦ និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​កន្លែង​ទៀត​ក្នុង​ខេត្តស្វាយរៀង ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ក្រសួង​​បាន​ធ្វើ​ប្រតិភូកម្ម នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ឌី (D) សម្រាប់​នាំ​ចេញ​កសិផល​ទៅ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន​៦ និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​កន្លែង​ទៀត​ក្នុង​ខេត្តស្វាយរៀង ។

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ថា មន្ទីរ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ចំនួន​៦ រួម​មាន ខេត្ត​ប៉ៃលិន ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ត្បូងឃ្មុំ និង​រតន​គិរី​។ ដោយឡែក មួយ​កន្លែង​ផ្សេង​ទៀត គឺ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន តា​យ​សេង និង​សាន​ដុ​ង សាន់​សែ​ល ស្ថិត​ក្នុង​ខេត្តស្វាយរៀង ។

លោក​បន្ត​ថា ក្រសួង​នឹង​បន្ត​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ផ្សេង​ទៀត ដែល​តម្រូវ​ធ្វើការ​បណ្តុះ​ប​ណា្ត​ល​ដល់​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជកម្ម​ជា​មុន ទាំង​កម្រិត​ជំនាញ​នៃ​វិធាន​ប្រភព​ដើម​ទំនិញ ក៏​ដូច​ជា​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការ​ចេញ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​នេះ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លង​ទៅ​នេះ​បាន​មាន​ប្រសាសន៍​​ថា ការ​បើក​ឲ្យ​មាន​ធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ឌី សម្រាប់​នាំ​ចេញ​កសិផល​បាន​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៥ ។ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ បាន​ភ្ជាប់​ដោយ​ជោគជ័យ​ទៅ​នឹង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​របស់​ជាតិ និង​កំពុង​ត​ភ្ជាប់​នឹង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន ដែល​ត្រូវ​អនុវត្ត​នា​ចុងឆ្នាំ​២០១៨ ដើម្បី​បញ្ជូន​ទិន្នន័យបឋម ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ឌី ទៅ​បណ្តា​ប្រទេស​អាស៊ាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។

វា​ជា​ផ្នែក​ជាមួយ​នៃ​កិច្ច​សម្រួល ពាណិជ្ជកម្ម​របស់​អាស៊ាន ក៏​ដូច​ជា​សម្រាប់​បញ្ជូន​ទិន្ន​ន័យបឋម ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ផ្សេង​ៗ​ទៅ​បណ្តា​ប្រទេស ដៃគូ​អាស៊ាន​ផង​ដែរ នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

សូម​បញ្ជាក់​ថា ការ​នាំ​ចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ឌី (D) ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ប្រមាណ​ជាង​៦៦% បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន​៧២៨​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង​ដល់​១.២១៤​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ