កសិក​នៅ​ខេត្តក្រចេះ​ថា ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ទទួល​បាន​ទិន្នផល​ល្អ


ខេត្តក្រចេះ ៖ ប្រជា​កសិករ​នៅ​ខេត្តក្រចេះ ដែល​សព្វថ្ងៃ​កំពុង​តែ​បង្កបង្កើន​ផល​ស្រូវ វស្សា​ក្នុង​នោះ ភាគច្រើន​មាន​ប្រភេទ​ស្រូវស្រាល ស្រូវ​រំដួល ស្រូវ​ផ្កាម្លិះ ស្រូវ​សែន​ពិដោ និង​ស្រូវ​ចម្រុះ ពួក​គាត់​រំពឹង​ថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​ព្រោះតែ​ស្ថានភាព​ធម្មជាតិ​ឆ្នាំ​នេះ​មាន​អំណោយផល​ល្អ ពោល​គឺ​ទឹកភ្លៀង បាន​ធ្លាក់​ជោគ​ជាំ​គ្រប់​ដណ្តប់​តាំងពី​ដើមរដូវ​។

ការ​លើក​ឡើង​ដោយ​សម្តែង​ក្តី​សង្ឃឹម​របស់​ប្រជា​កសិករ ក្នុងស្រុក​ចិត្រ​បុរី ពី​ទិន្នផល​ស្រូវ​របស់​ពួក​គាត់​នេះ ធ្វើ​ឡើង​ស្រប​ជាមួយនឹង​របាយការណ៍ របស់​អាជ្ញាធរ នៃ​មន្ទីរ​កសិកម្ម​ខេត្ត ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ថានភាព​ការ​ភ្ជួរ​រាស់​ដីស្រែ​វស្សា ការ​ភ្ជួរ​រាស់​ដី​ដាំ​ដុះ​ដំណាំ ក​សិស​កម្ម និង​ការ​ភ្ជួរ​រាស់​ដី​ដាំ​ណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី សម្រាប់​បង្កបង្កើន​ផល​ដាំ​ដុះ របស់​ប្រជា​កសិករ​នៅ​រដូវវស្សា​ឆ្នាំ​២០១៨​នេះ គឺ​មាន​តួលេខ​កើន​ឡើងជា​ឆ្នាំ​មុន​។ តែ​ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ការ​គ្មាន​ទឹក​ប្រើប្រាស់​សម្រាប់​បូម​ដាក់​ស្រែ​ក៏​ជា បញ្ហា​មួយ​ប្រឈម​របស់​ប្រជា​កសិករ នៅ​ស្រុក​ចិត្រ​បុរី ដែល​ធ្វើ​ឲ្យ​ការ​បង្កបង្កើន​ផល​របស់ ពួក​គាត់​ធ្លាក់​ចុះ ព្រោះតែ​តំបន់​ស្រែវស្សា ខ្លះ​របស់​ពួក​គាត់​មិនសូវ​ទទួល​បាន​ទឹកភ្លៀង​ធ្លាក់ ជោគ​ជាំ​នោះ​ទេ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆមាស​ទី​១​ឆ្នាំ ដើមឆ្នាំ​២០១៨​នេះ ការ​ព្យួ​រាស់​ដីស្រែ​សម្រាប់​ដាំ​ដុះ​ដំណាំ​ស្រូវ គឺ​សម្រេច​បាន​ជាង​២​ម៉ឺន ហិ​កតា​ដែល​ចំនួន​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កំណត់​ថា​មក​ពី​កត្តា​ធម្មជាតិ​។ ការ​សាប​សំណាប​វស្សា សម្រេច​បាន​ជិត​៦​រយ​ហិ​កតា ព្រោះ​សន្ទូង​បុក​ដាំ​ស្រូវ​វស្សា សម្រេច​បាន​ជិត​២​ម៉ឺន ហិ​កតា ស្រូវស្រាល​ជិ​ជាង​១​ម៉ឺន​៣​ពាន់​ហិ​កតា ស្រូវកណ្តាល​ជាង​៥​ពាន់​ហិ​កតា ស្រូវធ្ងន់ ជិត​៣​រយ​ហិ​កតា ស្រូវ​បុក​ដាំ​ជិត​២​រយ​ហិ​កតា​។ តួលេខ​នេះ​គឺ​ប្រជា​កសិករ​អនុវត្ត​សម្រេច បាន​លើស​ពី​ផែនការ​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ​។ របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​រូ​ម​មាន បន្លែ ពោតស ដំឡូង ឈើ ប៉ិ​គួ ដំឡូងជ្វា នៅ​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវ​បាន​ប្រជា​កសិករ​អនុវត្ត​ការ​ដាំ​ដុះ​លើស​ពី ផែនការ ខណៈ​ដែល​ការ​ដាំ​ដុះ​ដំណាំ ក​សិ​ឧ​ស្សហកម្ម​រយៈពេល​ខ្លី​ការ​ដាំ​ដុះ គឺ​សម្រេច​បាន​ទាប​ជាង​ឆ្នាំ​មុន​។

ពលរដ្ឋ​រស់នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ស្ត្រី​ឈ្មោះ នួន គឹ​ម​ស៊​ត អាយុ​៣១​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កក្កដា​នេះ​ថា តំបន់​ស្រែ​របស់​គាត់​មិន​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នោះ​ទេ ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​សម្រេច​នាំ​គ្នា​បូមទឹក បញ្ជូន​ស្រែ​។ ការ​បូក​ទឹក​ដាក់​ប​ញ្ជូ​ល​ស្រែ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រង់ចាំ​ទឹកភ្លៀង គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ក្នុង​ការ​បង្កបង្កើន​ផល​។ ស្ត្រី​រូប​នេះ ថា​ការ​ធ្វើស្រែ​ជា​របរ​អាជីព​របស់​គ្រួសារ​គាត់​ក៏​ព្រោះ​ពួក​គាត់ គ្មាន​របរ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។ រៀបរាប់​ឲ្យ​ដឹង​ជាមួយ​គ្នា​នេះ​បុរស​ជា​កសិករ​ម្នាក់ ដែល​កំពុង​តែ​ភ្ជួរ​ដីស្រែ​នៅ​ខាង ក្រោយ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គាត់​រំពឹង​ថា ទិន្នផល​ស្រូវ​របស់​ពួក​គាត់​នឹ​ទទួល​បាន​ផល​ច្រើន​ជាង​ឆ្នាំ​រាល់ដង​។ ដោយសារ​ឆ្នាំ​នេះ ភ្លៀង​បាន​ធ្លាក់​ជោគ​ជាំ​តាំងពី​ដើមរដូវ ធ្វើ​ឲ្យ​ការ​ដក​ស្ទូង​របស់​ពួក​គាត់​ក្នុងភូមិ អនុវត្ត​បាន​ទាន់​ពេល​។ កន្លង​មក​ការ​បង្កបង្កើន​ផល​របស់​ប្រជា​កិ​សករ​ក្នុងភូមិ គឺ​ធ្វើ​ឡើង​ទៅ តាម​ទម្លាប់​ដោយ​ក្នុង​មាន​ស្រូវស្រាល និង​ស្រូវធ្ងន់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ