ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះថ្ងាស ថ្ពាល់ ចិញ្ចើម និង​សៀតផ្កាហូរ​ឈាមកក្លាក់… ក៏លោកពុកអភ័យទោសឱ្យកូន

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កូនប្រុស​តិរច្ឆាន​ម្នាក់ ខណៈ​ស្រវឹងស្រា ហើយ​មាន​កំហឹង​នឹង​ឪពុក ​ដែល​បាន​វាយ​និង​ជេរ​ស្ដី​បន្តិចបន្តួច ក៏​ទាញ​កាំបិត​កាប់​ឪពុក​មិន​ញញើត​ដៃវិញ បណ្តាល​ឱ្យ​របួស​ឈាម​ហូរ​ស្រោច​ខ្លួន ។ ហេតុ​ការណ៍​នេះ…

ខេត្តពោធិ៍សាត់ ៖ កូនប្រុស​តិរច្ឆាន​ម្នាក់ ខណៈ​ស្រវឹងស្រា ហើយ​មាន​កំហឹង​នឹង​ឪពុក ​ដែល​បាន​វាយ​និង​ជេរ​ស្ដី​បន្តិចបន្តួច ក៏​ទាញ​កាំបិត​កាប់​ឪពុក​មិន​ញញើត​ដៃវិញ បណ្តាល​ឱ្យ​របួស​ឈាម​ហូរ​ស្រោច​ខ្លួន ។ ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៨ ​កក្កដា វេលា​ម៉ោង​៧​យប់នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កូន​អកតញ្ញូ​រូប​នោះ ប៉ុន្តែ​ឪពុក​ម្ដាយ​បាន​សុំ​ឱ្យ​លើកលែងទោស​វិញ ។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ ងួ​ន គិត អាយុ​៥៧​ឆ្នាំ រីឯ​កូនប្រុស​តិរច្ឆាន​នេះ​ឈ្មោះ គិត គា​លី អាយុ​២៧​ឆ្នាំ ។

ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​ឱ្យ​ដឹង​ថា កូនប្រុស​រូប​នេះ ​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ និង​តែងតែ​ផឹក​ស្រវឹង​រាល់ថ្ងៃ ទោះបី​ឪពុក​ម្ដាយ​ហាមប្រាម​យ៉ាងណា​ ក៏​មិន​ស្ដាប់ដែរ ។ ជាក់ស្ដែង នៅ​ថ្ងៃ​នោះ​គេ​បាន​ជួបជុំ​មិត្តភក្តិមានកម្ម​វិធី​ផឹកស៊ី​ពេញ​មួយ​ថ្ងៃ ។

លុះ​នៅ​វេលា​ម៉ោង​៧​យប់​ចូល​ផ្ទះ ត្រូវ​ឪពុក​ជេរ​ស្ដីក៏​មានការ​តមាត់​គ្នា ហើយ​ឪពុក​ទ្រាំ​លែង​បាន​ក៏​វាយ​ប៉ុន្មាន​ដៃ ។ ពេល​នោះ​ កូន​តិរច្ឆាន​ខឹង ក៏​ទាញ​កាំបិត​កាប់​ឪពុក​ចំ​ថ្ងាស ថ្ពាល់ ចិញ្ចើម និង​សៀតផ្កា ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្ដង ។ ជន​រង​គ្រោះ​ត្រូវ​គ្រូពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ ហើយ​ជន​ដៃដល់​ជា​កូន​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ និង​នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឪពុក​ម្ដាយ​បាន​សុំ​ឱ្យ លើក លែង ទោស​វិញ ​។

អត្ថបទសរសេរ ដោយ