ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ​​​ត្អួញ​ត្អែរ​ទិន្នផល​​​​​ខេត្តមណ្ឌលគិរី​ ប្រឈម​បញ្ហា​ធ្លាក់​ចុះស្ទើរ​គ្រប់​ប្រភេទ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិករ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ទិន្នផល​កសិកម្ម​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​ប្រភេទ ដូច​ជា ដំណាំ​សណ្តែកបាយ និង​ម្រេច​ប្រមូល​ផល​បាន​តិចតួច ។ ការ​ធ្លាក់​ចុះ​នូវ​ទិន្នផល​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​បារម្ភ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ។ បើ​ទោះជា​នៅ​ឆ្នាំ​នេះ…

ខេត្តមណ្ឌលគិរី ៖ កសិករ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ទិន្នផល​កសិកម្ម​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​ប្រភេទ ដូច​ជា ដំណាំ​សណ្តែកបាយ និង​ម្រេច​ប្រមូល​ផល​បាន​តិចតួច ។ ការ​ធ្លាក់​ចុះ​នូវ​ទិន្នផល​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​បារម្ភ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ។

បើ​ទោះជា​នៅ​ឆ្នាំ​នេះ សណ្ដែកបាយ​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ប៉ុន្តែ​កសិករ​នៅ​តែ​ត្អូញត្អែរ​ថា ការ​ដាំ​សណ្ដែកបាយ​មិន​ចំណេញ​ទេ ព្រោះ​ចំណាយ​ដើមទុន​ច្រើន រីឯ​ការ​ប្រមូល​ផល​វិញ​បាន​តិច ។

អ្នកស្រី គឹ​ម សៀង​ឡេ​ង កសិករ​រស់នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មុខរបរ​ដាំ​សណ្តែកបាយ​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ​ទេ រហូត​ធ្វើ​ឱ្យ​កសិករ​ដាំ​ដុះ​សណ្តែកបាយ​មួយ​ចំនួន​បោះបង់​ចោល​របរ​មួយ​នេះ ហើយ​ងាក​ទៅ​ចាប់​យក​របរ​ថ្មី​ជំនួស​វិញ ។

អ្នកស្រី​ថា ៖« មូលហេតុ​ដែល​ធ្វើ​ឱ្យ​មុខរបរ​ដាំ​សណ្តែកបាយ​មិនសូវ​ចំណេញ ដោយសារ​តែ​ទុន​ដែល​ប្រើប្រាស់​ក្នុង​ការ​ដាំ​ដុះ​ត្រូវ​ចំណាយ​អស់​ច្រើន គឺ​ពូជ​សណ្តែក​ក៏​ថ្លៃ ជី និង​ថ្នាំ​ផ្សេង​ៗ​ក៏​ថ្លៃ​។ បើ​ទោះជា​សណ្តែកបាយ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ឡើង​បន្តិច​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ខ្ញុំ​បាន​ចំណេញ​តិចតួច​ប៉ុណ្ណោះ » ។

អ្នកស្រី​បន្ត​ថា គាត់​មាន​ផ្ទៃដី​ចម្ការ​ប្រមាណ​៦​ហិ​កតា ដោយ​ក្នុង​១​ហិ​កតា​គាត់​ត្រូវ​ចំណាយ​​លើ​ការ​ដាំ​សណ្ដែកបាយ ទាំង​ពូជ ជី ថ្នាំ និង​កម្មករ​អស់ប្រាក់​ជាង​១​លាន​រៀល ហើយ​ទទួល​បាន​ទិន្នផល​សណ្ដែក​មក​វិញ​ត្រឹមតែ​៦០០​ទៅ​១.០០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ។

អ្នកស្រី គឹ​ម សៀង​ឡេ​ង បន្ថែម​ថា នៅ​ឆ្នាំ​នេះ សណ្តែកបាយ​មាន​តម្លៃ​៣.០០០ ទៅ​៣.៣០០​រៀល​ក្នុង​១​គីឡូក្រាម គឺ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​៤០០​រៀល ប៉ុន្តែ​តម្លៃ​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​បាន​ចំណេញ​ច្រើន​នោះ​ទេ ។ អ្នកស្រី​ថា ៖« វា​ប្រសើរ​ជាង​ទុក​ដី​ទំនេរ​ចោល ចំពោះ​កសិករ​ដែល​ពុំ​មាន​ដីធ្លី​ខ្លួនឯង ពួក​គាត់​ជួល​ដី​គេ​ប្រកប​របរ​នេះ គឺ​មិន​ចំណេញ​ទេ ទើប​នៅ​ឆ្នាំ​នេះ មិនសូវ​មាន​អ្នក​ជួល​ដី​ដាំ គឺ​ពួក​គាត់​ងាក​ទៅ​ប្រកប​របរ​ផ្សេង​វិញ » ។

ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ត លោក សុង​ឃាង បាន ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ដំណាំ​សណ្ដែកបាយ​មាន​តម្លៃ​ថ្លៃ​ជាង​មុន គឺ​សណ្ដែកបាយ​លេខ​១ ថ្លៃ​៣.៥០០​រៀល ។ តម្លៃ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​ស្មើ​ត្រឹមតែ​២.៥០០ ទៅ​៣.០០០​រៀល​ប៉ុណ្ណោះ ។

ចំពោះ​ផ្ទៃ​ដាំ​ដុះ​សណ្ដែកបាយ​ឆ្នាំ​នេះ ក៏​មិន​តិច​ជាង​ឆ្នាំ​មុន​ដែរ បើ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​ផ្ទៃដី​ដាំ​សណ្ដែកបាយ​សរុប​ចំនួន​៣.៥០០​ហិ​កតា ហើយ​ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៥ គឺ​មាន​តែ​២​ស្រុក​ប៉ុណ្ណោះ​ដែល​កសិករ​ប្រកប​របរ​ដាំ​សណ្ដែកបាយ គឺ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ