ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បេ​នី យ៉ាំ​ង ធ្វើ​ឱ្យ​អ្នកសិល្បៈ​ទើសចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ដូច​គ្នា នាង​បេ​នី យ៉ាំ​ង និង​នាង​លី​ឡា បាន​ទាស់សម្តី​គ្នា​ខ្លាំង តាម​ហ្វេ​ស​ប៊ុ​ក ។ ផ្តើម​ពី​ពាក្យ​សម្តី​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ដូច​គ្នា នាង​បេ​នី យ៉ាំ​ង និង​នាង​លី​ឡា បាន​ទាស់សម្តី​គ្នា​ខ្លាំង តាម​ហ្វេ​ស​ប៊ុ​ក ។

ផ្តើម​ពី​ពាក្យ​សម្តី​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល ថ្មី​ៗ​នេះ តារា​ស្រី​ទាំង​ពីរ​នាក់​បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប និង​សារ​ទៅ​វិញ​ទៅ​មក ។ នាង បេ​នី យ៉ាំ​ង បាន​ដៀល​លី​ឡា ថា ជា​ស្រីលក់ខ្លួន ឯ​លី​ឡា ថា​បេ​នី យ៉ាំ​ង ជា​ស្រី​ធ្លាប់​ជក់​ថ្នាំ ។

ជាមួយនឹង​វី​ដេ​អូ​ឃ្លី​ប និង​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នាង​បេ​នី យ៉ាំ​ង បាន​លើក​ឡើង​ថា «​មនុស្ស​នៅ​ពេល​ដែល​ជេរ​គេ ដៀល​គេ​ទាំង​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​នោះ បាន​ន័យ​ថា​រឿង​ទាំង​ប៉ុន្មាន​គឺជា​រឿង​វា​ហើយ តែបើ​អញ​វិញ​គឺ​ដៀល​តែ​រឿង​ណា​អញ​ដឹង​ថា​ពិត ហើយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ពិតតែ​ប៉ុណ្ណោះ ។ ជាក់ស្ដែង​ដូច​អញ​ដៀល​រឿង​ទៅ​ដេក​ជាមួយ​គេ​តាម​ឆាត​ហ្នឹង ដេកចាំ​ភ្ញៀវ​ខ​ល​រក​លោក​អើយ ឃើញ​អញ​ដៀល​តែ​រឿង​ហ្នឹង​ទេ ! មក​ពី​អញ​មាន​ភស្តុ​តាង​នោះ​អី ។

អញ​អត់​ចេះ​របៀប​ចេញ​មក​ព្រៃ រក​ក្បាល​កន្ទុយ​អត់​ឃើញ​អីចឹង​ទេ ។ ពិត​អញ​ថា​ពិត មិន​ពិត​អញ​មិន​និយាយ ចង់​ឈ្នះ​អញ​ព្យា​ឈាម​ដោយ​សមត្ថភាព ស្អី​ដែល​ឈ្នះ​ដោយ​សំដី​ខ្លួនឯង​ដូច​នាង​ឯង​អញ​មិន​ធ្វើ​ទេ​នាំ​ថោក ។ និយាយ​ភាសា​ចេះ​ដឹង​អីចឹង​ស្ដាប់​យល់​អត់​ហ្នឹង​lyla vin »​។

ជាមួយនឹង​ពាក្យ​សម្តី​វាយប្រហារ​ពី​បេ​នី យ៉ាំ​ង តារ​សម្តែង​ដែល​តែងតែ​រំលេច​ឈុត​ស្រើបស្រាល​នាង​លី​ឡា ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ឆ្លើយ​តប​វិញ​ដោយ​ក្នុង​នោះ​នាង​បាន​បកអាក្រាត​ទៅ​លើ​បេ​នី​យ៉ាំ​ង ថា ធ្លាប់​មានកូន​តែ​បាន​ស្លាប់​វិញ និង​ជក់​ថ្នាំ​ដើម្បី​ឲ្យ​បាន​រាង​ស្អាត ។

នី​ឡា បាន​និយាយ​ថា «​រឿង​ទាំង​អស់នេះ​ខ្ញុំ​មិន​បាន​បំពាន​ឡើយ វា​ជា​ការណ៍​ពិត ខ្ញុំ​ចង់​មានរឿង​ជាមួយ​វារ​ហូត​ឡើង​តុលាការ ប្រសិនបើ​ដាក់​ឈ្មោះ​ខ្ញុំ​ឲ្យ​ចំ ហើយ​ពេល​ទៅ​ដល់​តុលាការ​គឺ​ខ្ញុំ​ឲ្យ​គេ​ពិនិត្យ​ឈាម​វា​ថា​ពិតជា​មាន​គ្រឿងញៀន​ឬ​យ៉ាងណា ។

គាត់​ជេរ​គេ​សំផឹង​គឺ​មានការ​ប៉ះទង្គិច​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ស្រី​ដូច​គ្នា យើង​បាន​ឈាន​​ដល់​ចំណុច​នេះ​ហើយ យើង​កុំ​មើលងាយ​គេ យើង​ត្រូវ​មើលចុះ​ក្រោម អាណិត​គេ»។

លី​ឡា អះអាង​ថា ជម្លោះ​នេះ​នាង​នឹង​មិន​បញ្ឈប់​ឡើយ នាង​នឹង​យក​ភស្តុ​តាង​ដើម្បី​ដាក់បន្ទុក​ឲ្យ​ភាគី​ជម្លោះ​របស់​នាង​ចូល​គុក​ទាល់តែ​បាន ។

ជុំវិញ​ជម្លោះ​នេះ​តារា​សម្តែង​លោក​សា​វី​ន ហ្វី​លី​ព បាន​បញ្ចេញ​ជា​យោបល់​ផ្ទាល់ខ្លួន​ថា «តារា​ស្រី​ខ្លះ​កំពុង​ធ្វើ​ឲ្យ​តម្លៃ​នៃ​អ្នកសិល្បៈ​ស្រី ល្អ​ៗ​ផ្សេង​ទៀត​អាប់យស​ដោយសារ​ខ្លួន​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គួរ​ចាត់ការ​លើ​តារា​ស្រី ថ្មី​ៗ​ទាំង​២​នេះ​ឲ្យ​ចេញ​ផុត​ពី​រង្វង់​សិល្បៈ​ទៅ​ព្រោះ​ស្ដាប់​ការ​ហែកកេរ្តិ៍​របស់​ពួក​គាត់​ទាំង​២​នាក់​នេះ​ទៅ​វិញ​ទៅ​មក​ប៉ុន្មាន​ថ្ងៃនេះ​គឺ​អសោចិ៍​ខ្លាំង​ណាស់​ដល់​តារា​ស្រី​ដែល​មានកេរ្តិ៍ឈ្មោះ​ល្អ​ដទៃ​ទៀត ។

អ្នកសិល្បៈ ថ្មី​ៗ​ខ្លះ​មិនដឹង​មាន​ប្រភព និង​មាន​ស្នាដៃ​ភាពយន្ត​ស្អី​ខ្លះ​ក្នុង​សិល្បៈ​កន្លង​មក​ទេ​ក្រៅពី​ចូល​មក​យកមុខ​អួតអាង អែបអប និង​អុជអាល​ដើម្បី​ចង់​ល្បី ហើយ​ថែម​ទាំង​បំពុលសង្គម​សិល្បៈ​ខ្មែរ​ឲ្យ​ទស្សនិកជន​កាន់តែ​ស្អប់ខ្ពើម​អ្នកសិល្បៈ​តែ​ប៉ុណ្ណោះ »​។ ចំណែក​​លោក​ហេង ឡុ​ង តំណាង​ឲ្យ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​បាន​ឡើង​ថា ជម្លោះ​នេះ​គឺជា​រឿង​បុគ្គល មិនមែន​ជា​រឿង​អ្នកសិល្បៈ​ទេ ។

លោក​បញ្ជាក់​ខ្លី​ថា «​ទាំង នាង បេ​នី យ៉ាំ​ង និង នាង​លី​ឡា ពួក​គេ​មិន​មានឈ្មោះ​ជា​សមា​ជិក​​នៅ​សមាគម​សិល្បៈ​ទេ អ៊ីចឹង​ហើយ រឿង​នោះ​ជា​រឿង​បុគ្គល មិន​មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​​អ្នកសិល្បៈ​ស្អាតស្អំ ពិសេស​សិល្បករ​ជា​សមាជិកសមាគម​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ