ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និន្នាការ​ចង់​ចរចា​រក​ដំណោះស្រាយ​នយោបាយ មិន​អាច​មាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង ការ​ចង់​ចរចា​នយោបាយ​របស់​អតីត​មេ​បក្ស​ប្រឆាំង មិន​អាច​កើត​មានបាន​ឡើយ ព្រោះ​ហួសពេល…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង ការ​ចង់​ចរចា​នយោបាយ​របស់​អតីត​មេ​បក្ស​ប្រឆាំង មិន​អាច​កើត​មានបាន​ឡើយ ព្រោះ​ហួសពេល ហើយ អ្វី​គ្រប់យ៉ាង​បាន​ទៅ​មុខ​អស់ហើយ​។ ការ​អះអាង​របស់​លោក សុខ ឥ​សាន នេះ បន្ទាប់​ពី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​អះអាង ថា តាម​រយៈ​ប្រជា​ធាន​ចលនា​យុវជន និង​ជា​អតីត​ជំនួយការ​គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​ដោះស្រាយ​លោក កឹ​ម សុខា មិន​ឲ្យ​ចរចា​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

និង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មានការ​ចរចា ផ្នែក​នយោបាយ​ជាមួយ​ក្រុម​នៅ​ខាងក្រៅ​ប្រទេស​។យ៉ាងណា​ក្តី​ការ​អះអាង​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​ខែ កក្កដា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា « មក​ដល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ​ជាមួយ អតីតៈ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ​នោះ​ជា​ដាច់ខាត​»​។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា គោរព និង​អនុវត្ត​តា ម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ​។ រាល់​អនុសាសន៍ និង​ការ​ទាមទារ​របស់​បរទេស ចាត់ទុកជា​ការ​បញ្ចេញមតិ ដែល​គ្មាន​វិ​សា ល​ភាព​មក​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​ឡើយ​។ លោក​បន្ថែម​ថា សរុប​មក រាល់​ការ​ចង់​ឲ្យ​មានការ​ចរចា នយោបាយ​ណាមួយ​ជាមួយ​អតីត​បក្ស​ប្រឆាំង មិន​អាច​កើត​មាន​ឡើងជា​ដាច់ខាត ទោះ​ក្នុង​ករណី និង​កាលៈទេសៈ​ណា​ក៏​ដោយ​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ប្រធាន​ចលនា យុវជន និង​ជា​ជំនួយការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ដ ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សម្ដី​ផ្សាយ ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ប្រាប់​ថា គណបក្ស ប្រជាជន​កម្ពុជា បង្ហើប​ថា ចង់​មានការ​ចរចា ជាមួយ​ក្រុម​គណបក្សប្រឆាំង នៅ​ក្រៅប្រទេស​ដើម្បី លើកលែង​ការ​ចោទប្រកាន់​ថ្នាក់ដឹកនាំ គណបក្សប្រឆាំង​ចំនួន​១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ ឡើង​វិញ ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស ផ្សេង​ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល កុំ​ឲ្យ​អន្តរជាតិ ដាក់ សម្ពាធ​លើ​រាជរដ្ឋាភិបាល​។ លោក ហ៊ីង សុខសាន្ដ បន្ដ​ថា លោក កឹ​ម សុខា ប្រាប់​ថា គណបក្ស សង្គ្រោះ​ជាតិ​អាច​ចរចា​បាន លុះត្រាតែ​ត្រូវ​រក​ដំណោះស្រាយ​ចំនួន​៤ គឺ​ដោះ​លែង​អ្នកទោស នយោបាយ និង​អ្នកទោស​មនសិការ​ទាំងអស់​មិនមែន តែ​រូប​លោក​ទេ​ត្រូវ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត រៀបចំការ​បោះ​ឆ្នោត​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​សង្គម ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យ​មាន​វត្ត​មាននៅ​កម្ពុជា​ឡើង​វិញ​។

ចំណែក​អតីត​អ្នកនាំពាក្យ គណបក្ស សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញា​ឫទ្ធិ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៧ កក្កដា​ថា លោក កឹ​ម សុខា ឲ្យ អត់ធ្មត់ ដើម្បី​ជាតិ​។ លោក​បន្ដ​ថា​នេះ ជា​ការ​ផ្ដាំផ្ញើ​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​ប្រ ឆាំង ដែល​មាន​អាសនៈ​នៅ​សភា ពី​ពន្ធនាគារ ត្រពាំង​ផ្លុ​ង “​ម​៣” ព្រំដែន​ខ្មែរ -​យួន ត្រូវ​អត់ធ្មត់ ខាំ មាត់​សង្កត់ចិត្ត មិន​វៀចវេរ​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ក្ដី​សង្ឃឹម ជំនឿ​ទំនុក​ទុកចិត្ត មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក យ៉ែ​ម បុញ្ញឫទ្ធិ បន្ដ​ទៀត​ថា លោក កឹ​ម សុខា ថា អត់ធ្មត់ ដើម្បី​ជាតិ​យើង​មិនមែន ដើម្បី​បុគ្គល បក្ខពួក គ្រួសារ មិន​ត្រូវ បោះបង់​ចោល ប្រជាជាតិ យើង ក្បត់​ឆន្ទៈ​ប្រជារាស្ត្រ​នោះ​ទេ​។ លោក កឹ​ម សុខា ថា​គិតពិចារណា​មានអី​ហូប​ហ្នឹង គ្រាន់តែ ហូប ដើម្បី​រស់​មិន​សំខាន់​ទេ កុំ​ក្បត់​ឆន្ទៈ​រាស្ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ