ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ភ័យ​ខ្លាច​ឈ្មួញ​​ប៉ះពាល់​ដល់ទី​ផ្សារ​ទុរេន

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ កំណើន​តម្រូវការ​ពី​ប្រទេស​ចិន​សម្រាប់​ផ្លែ​ទុរេន​ថៃ បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ដល់​កសិករ​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប៉ុន្តែ​ការ​គ្រប់គ្រង​របស់​ពាណិជ្ជ​ករ​ចិន​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ថៃ​កាន់តែ​ភ័យ​ព្រួយ​ពី​លទ្ធភាព​នៃ​ការ​កំណត់​តម្លៃ​ផ្លែ​ឈើ​នេះ ។ លោក Thongchai Kunnam អ្នក​នាំ​ចេញ​ទុរេន​នៅ​ខេត្ត…

ទីក្រុង​បាងកក ៖ កំណើន​តម្រូវការ​ពី​ប្រទេស​ចិន​សម្រាប់​ផ្លែ​ទុរេន​ថៃ បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ដល់​កសិករ​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប៉ុន្តែ​ការ​គ្រប់គ្រង​របស់​ពាណិជ្ជ​ករ​ចិន​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ថៃ​កាន់តែ​ភ័យ​ព្រួយ​ពី​លទ្ធភាព​នៃ​ការ​កំណត់​តម្លៃ​ផ្លែ​ឈើ​នេះ ។

លោក Thongchai Kunnam អ្នក​នាំ​ចេញ​ទុរេន​នៅ​ខេត្ត Chanthaburi បាន​ឲ្យ​ដឹង​ថា ឈ្មួញកណ្តាល​ដែល​ទិញ​ទុរេន​ពី​កសិករ​ភាគច្រើន​គឺជា​ជនជាតិ​ថៃ ប៉ុន្តែ​ពាណិជ្ជករ​ចិន​ចង់​គ្រប់គ្រង​ការ​ទិញ និង​កំណត់​តម្លៃ​នៅ​ពេល​ប្រមូល​ផល​ទុរេន ។

ទុរេន​ប្រមាណ​៧០%​នៃ​ទុរេន​ទាំងអស់​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​នាំ​ចេញ ដោយ​មាន​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​ជាងគេ ។ កសិករ​ដាំ​ទុរេន​ប្រមាណ​៥​ម៉ឺន​គ្រួ​សារបាន​ប្រមូល​ទិន្នផល​សរុប​ចំនួន​៣០​ម៉ឺន​២​ពាន់​តោន​កាលពី​ឆ្នាំ​២០១៦ ។

លោក Thongchai Kunnam បន្ត​ថា ឈ្មួញ​ចិន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លក់​ទុរេន ក្រោយ​ពី​ការ​ចរចា​ជាមួយ​កសិករ​។ លោក​ថា ៖« ខ្ញុំ​មិនដឹង​ថា ពាណិជ្ជករ​ចិន​រួមគំនិត​កាត់​​បន្ថយ​តម្លៃ​ទិញ​សម្រាប់​កសិករ​ដែរ​ឬ​អត់​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​គួរតែ​ចេញ​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ » ។

ទោះជា​យ៉ាងណា លោក​ទទួលស្គាល់​ថា កសិករ​ថៃ​ដាំ​ទុរេន​មិន​អាច​តស៊ូ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​ទិញ​ពី​ប្រទេស​ចិន​ទេ​នោះ ។  ក្រសួងពាណិជ្ជកម្ម​ថៃ​ឲ្យ​ដឹង​ថា កាលពី​ខែ​មេសា​​កន្លង​មក ប្រទេស​ថៃ​បាន​នាំ​ចេញ​ផ្លែ​ទុរេន​ប្រមាណ​១២​ម៉ឺន​តោន​ទៅ​ក្រៅប្រទេស កើនឡើង​១៣៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧។

នៅ​ក្នុង​ខែមេសា​នេះ ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ថៃ​ប្រមាណ​៥​ម៉ឺន​៦​ពាន់​តោន ឬ​ស្មើ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ទុរេន​នាំ​ចេញ​សរុប ។

ក្នុង​រយៈពេល​ប្រមាណ​៥-៦​ឆ្នាំ​កន្លង​មកនេះ តម្លៃ​ទុរេន​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។ លោក Thongchai Kunnam បន្ថែម​ថា ៖«​កសិករ​ដាំ​ទុរេន​ថៃ​បាន​ទិញ​រថយន្ត​ថ្មី​ៗ គឺជា​កត្តា​​បង្ហាញ​ពី​កំណើន​ប្រាក់​ចំណូល​របស់​ពួក​គេ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ