ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​នឹង​កើនឡើង៣​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​កម្ពុជា​នឹង​កើនឡើង​៣​ដង តាម​គោលនយោបាយ​បៀវត្សរ៍​ថ្នាក់​ជាតិ បើ​គិត​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៨​នេះ ។ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​កម្ពុជា​នឹង​កើនឡើង​៣​ដង តាម​គោលនយោបាយ​បៀវត្សរ៍​ថ្នាក់​ជាតិ បើ​គិត​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៨​នេះ ។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ថា ការ​ដំឡើង​ប្រាក់បៀវត្សរ៍​សម្រាប់​គោលនយោបាយ​បៀវត្សរ៍​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក៏​ត្រូវ​បាន​កើនឡើង​ជិត​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ។ ក្នុង​នោះ​មន្ត្រីរាជការ​ដែល​មាន​ប្រាក់បៀវត្សរ៍​ប្រមាណ​ពី​ជាង​៨៥​ម៉ឺន ឡើង​ដល់​ជាង​៩១​ម៉ឺន​រៀល​នៅ​ខែមករា ឆ្នាំ​២០១៨ និង​ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ឡើង​ដល់​ប្រមាណ​ជាង​១​លាន​រៀល ។
ចំពោះ​ប្រាក់បៀវត្សរ៍​សម្រាប់​គ្រូបង្រៀន បាន​កើន​ពី​៩៥​ម៉ឺន​នៅ​ឆ្នាំ​២០១៧ ដល់​ប្រមាណ​ជាង​១​លាន​រៀល​នៅ​ខែមករា ឆ្នាំ​២០១៨ និង​ចាប់ពី​ខែមេសា ឆ្នាំ​២០១៨ ឡើង​ដល់​ប្រមាណ​ជាង​១​លាន​១​សែន​រៀល ខណៈ​ឆ្នាំ​២០១៣ មាន​ត្រឹមតែ​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន បន្ត​ថា ៖« ការ​ដែល​មន្ត្រីរាជការ​ត្រូវ​ដំឡើង​ប្រាក់​អប្បបរមា គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា » ។ លោក​បន្ត​ថា ៖« សមិទ្ធផល​ទាំងនោះ​បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ពោល​គឺ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​ល្អ ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធារ និង​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន ព្រមទាំង​ទទួល​បាន​ប្រាក់បៀវត្សរ៍សមរម្យ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ