ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ឧបករណ៍​កែ​ច្នៃ​ម៉ូ​ទ័​រ​ឆក់​ត្រី បាបកម្ម​ឆក់​ខ្លួន​ស្លា.ប់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​ប្រើ​ឧបករណ៍ ដើរ​ឆក់​ត្រី កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ កក្កដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ នៅ​ចំណុច​ទឹក​បឹង​តូច​មួយ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​ប្រើ​ឧបករណ៍ ដើរ​ឆក់​ត្រី កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ កក្កដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ នៅ​ចំណុច​ទឹក​បឹង​តូច​មួយ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ពី​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​មូលហេតុ​ប្រើ​ឧបករណ៍​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​។ សព​ជន​រង​គ្រោះ​ឈ្មោះ សុខ សឿ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

តាម​សាក្សី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​កែ​ច្នៃ​ជា​ឧក​រណ៍​ឆក់​ត្រី ដើរទៅ​ឆក់​ត្រី​នៅ​បឹង​ខាងក្រោយ​ភូមិ​ដូច​សព្វមួយដង​។ ក្រោយ​ពេល​ជន​រង​គ្រោះ​ទៅ​ឆក់​ត្រី ស្រាប់​បាត់​ខ្លួន​រហូត​២​ថ្ងៃ ក្រុម​គ្រួសារ​ចេះ​តែ​ឆ្ងល់​អត់​ឃើញ​មក​ផ្ទះ ហើយ​ក៏​បាន​នាំ​គ្នា​ទន្ទឹង​មើលផ្លូវ និង ដើរ​រក​ដែរ​តែ​រក​មិនឃើញ​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​មាត់បឹង​នោះ ដោយ​ជាប់​ជាមួយនឹង​ឧបករណ៍​កែ​ច្នៃ​ម៉ូ​ទ័​រ​ឆក់​ត្រី​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ដោយ​បាន​កំណត់​ថា ជន​រង​គ្រោះ​អាច​ទាក់​ខ្សែភ្លើង ឬ​ដែក​ប៉ះ​ទៅ​នឹង សំណើម​បណ្តាល​ឱ្យ​ឆក់​ស្លាប់​យ៉ាង​ដូច្នេះ​។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប៊ុ​ន ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ