ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ហិត​​ក្លិន​រក​គ្រឿង​ផ្ទុះ​​មួយក្បាល​​គាំង​បេះដូង​ងាប់​ក្រោយ​ពី​ម្ចាស់​ស្លា.ប់

14 ឆ្នាំ មុន

ចាត់ទុក​​ថា ជារឿង​​ស្មាន​មិនដល់​មួយ​នៅ​ពេល​ឆ្កែហិត​ក្លិន​​រកគ្រឿង​ផ្ទុះ​​មួយក្បាល​​ បាន​ងាប់​ដោយសារ​គាំងបេះ​ដូង​ក្រោយពី​ម្ចាស់របស់​វា​ស្លា.ប់ ។ ឆ្កែ​មួយក្បាល​​នេះ​ និងម្ចាស់​​​របស់វា​​​ជា​ទាហាន​​អង់គ្លេស​ឈ្មោះ Liam Tasker បាន​បំពេញ​​​បេសក​កម្ម​ដោយមិន​​ខ្លាច​នឿយ​ហត់​​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស ​​រាប់មិន​​អស់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយរកឃើញ​​គ្រាប់​បែក​ផលិត​ក្នុង​​ស្រុក​​១៤​គ្រាប់ និង​អាវុធ​​ជាច្រើនក្នុង​​រយៈ​ពេល​តែ​​​៥ខែ​ប៉ុណ្ណោះ ។
ប៉ុន្តែ​ជា​អកុសល​ លោក Liam Tasker អាយុ​​​២៦​ឆ្នាំ ​បានស្លា.ប់​​​បាត់បង់ជីវិត​​នៅក្នុងការ​ប្រយុទ្ធ​​​​គ្នាជាមួយ​ពួកតាលីបង់​​ ធ្វើ​ឱ្យ​លោក​ក្លាយ​​ជា​​ទាហាន​របស់​អង់គ្លេស​ទី​៣៥៨​ ដែលស្លា.ប់​​ក្នុង​ជម្លោះ​​រយៈ​ពេល​​១០​ឆ្នាំ នៅ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​​ ។

ចាត់ទុក​​ថា ជារឿង​​ស្មាន​មិនដល់​មួយ​នៅ​ពេល​ឆ្កែហិត​ក្លិន​​រកគ្រឿង​ផ្ទុះ​​មួយក្បាល​​បាន​ងាប់​ដោយសារ​គាំងបេះ​ដូង​ក្រោយពី​ម្ចាស់របស់​វា​ស្លាប់ ។ ឆ្កែ​មួយក្បាល​​នេះ​ និងម្ចាស់​​​របស់វា​​​ជា​ទាហាន​​អង់គ្លេស​ឈ្មោះ Liam Tasker បាន​បំពេញ​​​បេសក​កម្ម​ដោយមិន​​ខ្លាច​នឿយ​ហត់​​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស​​រាប់មិន​​អស់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយរកឃើញ​​គ្រាប់​បែក​ផលិត​ក្នុង​​ស្រុក​​១៤​គ្រាប់ និង​អាវុធ​​ជាច្រើនក្នុង​​រយៈ​ពេល​តែ​​​៥ខែ​ប៉ុណ្ណោះ ។
ប៉ុន្តែ​ជា​អកុសល​ លោក Liam Tasker អាយុ​​​២៦​ឆ្នាំ ​បានស្លាប់​​​បាត់បង់ជីវិត​​នៅក្នុងការ​ប្រយុទ្ធ​​​​គ្នាជាមួយ​ពួកតាលីបង់​​ធ្វើ​ឱ្យ​លោក​ក្លាយ​​ជា​​ទាហាន​របស់​អង់គ្លេស​ទី​៣៥៨​ ដែលស្លាប់​​ក្នុង​ជម្លោះ​​រយៈ​ពេល​​១០​ឆ្នាំ នៅ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​​ ។
ក្រោយពីម្ចាស់​របស់វា​​​ស្លាប់​​មិនទាន់​បាន​ប៉ុន្មាន​​ម៉ោង​​ផង ឆ្កែហិត​ក្លិន​​រកគ្រឿងផ្ទុះ​នេះ ឈ្មោះ Theo បានគាំងបេះ​ដូង​​​ស្លាប់​ភ្លាម ។​
នៅពេល​​នៅរស់ លោក Liam Tasker និង​ឆ្កែឈ្មោះ Theo នេះ​រស់នៅ​​ជាមួយ​គ្នា និង​ធ្វើ​ការ​ងារ​​ជាមួយគ្នា ដោយ​មិន​​ខ្លាច​នឿយ​ហត់​ ហើយ​​នៅពេល​ស្លាប់ ក៏ស្លាប់​ទាំង​​អស់​គ្នា​ដែរ ជា​ហេតុការណ៍​​មួយកម្រ​​បានជួបប្រទះ​បំផុត ។​
លោក Liam Tasker ស្លាប់​​កាលពីប៉ុន្មាន​​ថ្ងៃ​កន្លង​មក ៕