ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១​មាន​គណបក្ស​៣​ចេញ​ហែ​ក្បួន​ឃោសនា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ សម្រាប់​ថ្ងៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត នា​ថ្ងៃ​ដំ​បូង​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ២០១៨​នេះ​ មាន​គណ​បក្ស​ចំនួន​​៣ ក្នុង​ចំណោម​១៩​គណ​បក្ស​បាន​ចេញ​ឃោសនា ដោយ​មាន​រថយន្ត​ និង​ម៉ូតូ​ច្រើន​កុះករ ហើយ​ការ​ដង្ហែ​​ក្បួន​បាន​ប្រ​ព្រឹត្តទៅ​ដោយ​មាន​សណ្តាប់ធ្នាប់​ល្អ…

ខេត្តកំពង់ចាម​៖ សម្រាប់​ថ្ងៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត នា​ថ្ងៃ​ដំ​បូង​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា
២០១៨​នេះ​ មាន​គណ​បក្ស​ចំនួន​​៣ ក្នុង​ចំណោម​១៩​គណ​បក្ស​បាន​ចេញ​ឃោសនា ដោយ​មាន​រថយន្ត​ និង​ម៉ូតូ​ច្រើន​កុះករ ហើយ​ការ​ដង្ហែ​​ក្បួន​បាន​ប្រ​ព្រឹត្តទៅ​ដោយ​មាន​សណ្តាប់ធ្នាប់​ល្អ ហើយ​អ្នកគាំទ្រ​បក្ស​នីមួយ​ៗ មានការ​យោគយល់​គ្នា​ក្នុង​ពេល​ដែល​ចេញ​ក្បួន​តាម​ដងផ្លូវ​។

 លោក​ចាន់ ផ​ល្លី ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ចាម​បាន​​ឱ្យ​ដឹង​ថា​ ទីវាល​មុខ​សាលាខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត និង​លោក​ហ៊ុន ណេ​ង អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត បាន​ដឹកនាំ​សមាជិក​សមាជិកា​​បក្ស​រហូត​ដល់​ទៅ​ជាង​៨.០០០​នាក់ បាន​ជួបជុំ​គ្នា​ស្តាប់​សារ​របស់​សម្តេច​តេ​ជោ​សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុ​ជា​ថ្លែង​ពី​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ក្បួន​បាន​ដង្ហែរ​ចេញ​តាម​មធ្យោបាយ​ម៉ូតូ​និង​រថយន្តតាម​ដង​វិ​ថី​នានា​ក្នុង​ក្រុង​កំពង់ចាម ដើម្បី​រក​សម្លេង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ បាន​ប្រ​ព្រិ​ត្តិ​ទៅ​ដោយ​មានសណ្តាប់ធ្នាប់​ល្អ​ផង​ដែរ ។

លោកមា​ង ម៉េ​ង​ហួ​ន ប្រធាន​គណ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា ​សម្រាប់
ខេត្តកំពង់ចាម​មាន​គណ​​បក្សនយោបាយ​ទាំងអស់​ចំនួន​១៩ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​
ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រ​ព្រឹ​ត្តទៅ​ថ្ងៃ​ទី​២៩ ​កក្កដា​ខាង​មុខ ។ នៅ​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​យុទ្ធនា
ការ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃ​ទី​​៧ កក្កដា មាន​គណ​បក្សនយោបាយ​ចំនួន​តែ​៣​ប៉ុណ្ណោះ​ក្នុងនោះ​
មានៈ

១-​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​អ្នកចូលរួម​ចំនួន​៨.៥២៩​នាក់ រថយន្ត​ចំនួន​២០២​គ្រឿងម៉ូតូ​គ្រប់​
ប្រភេទ​ចំនួន​៤៥៩​គ្រឿង ។
២-​គណ​បក្ស​យុវជន​ខ្មែរ មាន​រថយន្ត​ចំនួន​៩៨​គ្រឿង ម៉ូតូ​១៨៥​គ្រឿង អ្នកចូលរួម​ចំនួន​១.២៥០​នាក់ ។
៣-​គណ​បក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​មិន​ទាន់​ទទួល​បាន​របាយ​ការ​ណ៏​ពី​ថ្នាក់​ក្រោម​នោះ​ទេ ។

លោកមា​ង ម៉េ​ង​ហួ​ន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ត​ថា តាម​មន្ត្រី​របស់​លោក​បាន
បាន​ចុះ​ទៅ​ឃ្លាំមើល​នៅ​តាម​បណ្តា​ស្រុក​ក្រុង​នានា ក្នុង​ពេល​ដែល​មាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត
នា​ថ្ងៃ​ដំបូង​នេះ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​បាន​ល្អ ជា​អាណត្តិ​មុន​។

​នៅ​ពេល​ដែល​មានការ​ហែក្បួន​ចេញ​ទៅ​ដង​វិ​ថី​នានា​ក្នុង​ក្រុង​កំពង់ចាម មិន​ឲ្យ​មាន​ជាន់​ផ្លូវ​មួយ​មាន​គណ​បក្សនយោបាយ​ដល់ទៅ​២​នោះ​ទេ ទោះបីជា​យ៉ាងណា​ក្តី​សមាជិក​សមាជិកា​​ដែល​គាំទ្រ​បក្ស​នីមួយ​ៗ មានការ​យោគយល់គ្នា​ ប្រ​សិន​ណា​មាន​បក្ស​មួយ​គាត់​មាន​បំពង​សម្លេង​តាម​មីក្រូ បក្ស​មួយទៀត​ត្រូវ​បិទ​ជា​បណ្តោះអាសន្នរង់​​ចាំ​បក្ស​មួយ​នោះ​ទៅ​ផុត​រាង​ឆ្ងាយ ទើប​បើក​មីក្រូ​ដើម្បី​ចៀ​សវាង​ការ​ដៀមដាម​ដាក់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ